តម្លៃភាគហ៊ុនរបស់ bitcoin បានឡើងរហូតដល់ 4.6 ពាន់លានដុល្លារសហរដ្ឋអាមេរិក នេះបើយើងគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍។ បើយោងតាមទិន្នន័យរបស់ London Stock Exchange Group (LSEG) បានឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ bitcoin បានស្ទុះឡើង គឺបន្ទាប់ពីនិយតករមូលបត្ររបស់សហរដ្ឋអាមេរិកអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃពុធ។
យ៉ាងណាមិញចំពោះភ្លើង ខៀវ ពីគណៈកម្មការមូលបត្ររបស់អាមេរិកកាលពីល្ងាចថ្ងៃពុធវាបានកើតឡើង បន្ទាប់ពី មានការប៉ះទង្គិចគ្នាអស់មួយរយៈពេលជិតទសវត្សរ៍កន្លងមកហើយ ជាមួយឧស្សាហកម្មគ្រីបតូ។
ការជជែកដេញដោលដោយក្រុមអ្នកជំនាញ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗមួយចំនួននៅក្នុងសហរដ្ឋអាមេរិក តែងតែហៅ bitcoin ថាជាការវិនិយោគដែលមានហានិភ័យខ្ពស់។
ពួកគេទាំងនោះបានលើកឡើងទៀតថា ការប្រើ bitcoin នៅក្នុងទីផ្សាហិរញ្ញវត្ថុ (ETFs) មាននៅលើវេទិការបស់ខ្លួនដល់អតិថិជនឈ្មួញកណ្តាលរបស់ខ្លួននោះទេ។
ការបើកដំណើរការរបស់ exchange-traded fund (ETF) វាបានជួយលើកតម្លៃ bitcoin ឲ្យឡើងដល់កម្រិតមួយដែលខ្ពស់បំផុត បើយើងគិតចាប់តាំងពីខែធ្នូ ឆ្នាំ 2021មក។ បើយើងគិតត្រឹមការជួញដូរចុងក្រោយ នៅរសៀលថ្ងៃព្រហស្បតិ៍ Bitcoin បានកើនឡើង 0.77 ភាគរយ ដែលមានតម្លៃប្រមាណ $ 46,303 ខណៈពេលដែលរូបិយប័ណ្ណអេឡិចត្រូនិកធំបំផុតទីពីរគឺ ether បានកើនឡើង 2.79 ភាគរយ គឺតម្លៃស្មើរនឹង $ 2597.95 ។