មូលនិធិវិនិយោគជាសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) បានឈានចូលទៅក្នុងតារាងកំពូលមួយ ដែលក្លាយទៅជាប្រទេសដែលមានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពប្រហែលមួយភាគបួននៃទឹកប្រាក់ចំនួន 124 ពាន់លានដុល្លារ ដែលត្រូវបានចំណាយដោយវិនិយោគិន នេះបើយោងតាមរបាយការណ៍បឋមដោយក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ Global SWF ដែលបានចុះផ្សាយជាសាធារណៈកាលពីដើមខែមករា ឆ្នាំ២០២៤។
ក្រុមអ្នកស្រាវជ្រាវខាងលើដដែលបាននិយាយថា មូលនិធិរបស់អារ៉ាប៊ីសាអូឌីតបានជំរុញសកម្មភាពកិច្ចព្រមព្រៀងរបស់ខ្លួនពីចំនួនសរុបប្រមាណ 20.7 ពាន់លានដុល្លារក្នុងឆ្នាំ 2022 បានកើនឡើងរហូតដល់ 31.6 ពាន់លានដុល្លារក្នុងឆ្នាំ 2023 បើទោះបីជាក្នុងនោះមានសមភាគីផ្សេងទៀត បានកាត់បន្ថយការចំណាយរបស់ពួកគេក៏ដោយ។
បើយោងតាមអ្នកវិភាគជាច្រើនបានសរសេរថា ” PIF របស់អារ៉ាប៊ីសាអូឌីត បានក្លាយជាអ្នកវាយលុកយ៉ាងខ្លាំងក្លាទាំងក្នុងប្រទេស និងក្រៅប្រទេស”។ PIF វាគឺមូលនិធិទ្រព្យសម្បត្តិសម្រាប់ការវិនិយោគដែលគ្រប់គ្រងដោយព្រះរាជទាយាទរបស់អារ៉ាប៊ីសាអូឌីត គឺអ្នកអង្គម្ចាស់ Mohammed bin Salman។ ហើយបច្ចុប្បន្ន អ្នកអង្គម្ចាស់រូបនេះ បានគ្រប់គ្រងទ្រព្យសកម្មសរុបប្រមាណ ៧៧៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ មូលនិធិអារ៉ាប៊ីសាអូឌីត PIF តែងតែស្វែងរកកិច្ចព្រមព្រៀងថ្មីៗជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីទទួលបាននូវការបណ្តាក់ទុនថ្មីៗបន្ថែមទៀតពីក្រុមអ្នកវិនិយោគនៅក្រៅប្រទេស គឺធ្វើយ៉ាងណាដើម្បីឲ្យសមស្របនឹងចក្ខុវិស័យរបស់ខ្លួននាឆ្នាំ 2030។ ម្យ៉ាងវិញទៀតមហិចតាមួយនេះ បានចាប់ផ្តើមចាប់តាំងពីឆ្នាំ 2016 មកម្ល៉េះ។ ដោយក្នុងនោះ មានរបាយការណ៍មួយចំនួនបានបង្ហាញ PIF មានគោលបំណងបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យឆ្ងាយពីឧស្សាហកម្មប្រេងថែមទៀតផង។
យ៉ាងណាមិញការវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក៏មាននៅក្រៅប្រទេសដែរ ពោលកាលពីឆ្នាំ 2023 ការវិនិយោគរបស់ព្រះអង្គម្ចាស់រួមមាន៖ កីឡាវាយកូនហ្គោល បាល់ទាត់ ក្រុមហ៊ុន Nintendo នៅក្នុងប្រទេសជប៉ុន និង Vale Basic Materials ដែលមាននៅក្នុងប្រទេសប្រេស៊ីលជាដើម។
ក្រុមអ្នកជំនាញដដែលបានបង្ហាញទៀតថា PIF បានវ៉ាដាច់ GIC របស់សិង្ហបុរី ទៅទៀត គឺបន្ទាប់ពីខ្លួនប្រមូលមូលនិធិទ្រព្យសម្បត្តិរបស់ក្រុមអ្នកវិនិយោគនៅក្នុងពិភពលោក អស់រយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងការកើនឡើង នៅអារ៉ាប់ប៊ីសាអូឌីត តែមូលនិធិរបស់សិង្ហបុរីវាក៏បានធ្លាក់ចុះប្រមាណ 37% នៃបរិមាណរបស់និយោគិនផងដែរ។
បើយោងតាមរយៈ Global SWF បាននិយាយថា ”នៅឆ្នាំ 2023 យើងអាចសង្កេតមើលការចាប់អារម្មណ៍ជាថ្មីនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន រួមមានអារ៉ាប៊ីសាអូឌីត ទួរគី និងអារ៉ាប់រួម (ឌូបៃ) ឥណ្ឌា ប្រេស៊ីល ចិន និងឥណ្ឌូនេស៊ី”ជាដើម។
សេដ្ឋកិច្ចសកលនឹងឃើញមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យកាន់តែច្រើនឡើងលើបណ្តាញសង្គមអ៊ីនធឺណិតនៅឆ្នាំ 2024 ដូចជា HKIC របស់ហុងកុង ម៉ាហាលីការបស់ហ្វីលីពីន និង PSWF របស់ប៉ាគីស្ថាន។ ការស្រាវជ្រាវបានបង្ហាញទៀតថា ”ការបង្កើត SWF (ShockWave Flash), DIFC របស់ឌូបៃ វានឹងក្លាយជាមេដែកដ៏ធំមួយនៃឧបទ្វីបអារ៉ាប់ ដោយជាការទាញយកក្រុមអ្នកមានទ្រព្យសម្បត្តិច្រើននៅក្នុងពិភពលោក ឲ្យចាប់អារម្មណ៍និងការទទួលយកនូវបរិយាកាសថ្មីនៅទីនោះឲ្យកាន់តែច្រើនឡើង គឺលើសពីអ្វីដែលប្រទេសសឹង្ហបូរីធ្លាប់ទទួលបានកាលពីមុនទៅទៀត។