អ្នកបើកយន្តហោះបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ហើយអ្នកដំណើរក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកនៅជិតប្រាសាទ Huai Yai ស្រុក Bang Lamung នៃខេត្ត Chonburi ។ បើយោងតាមទំព័រហ្វេសប៊ុករបស់ Page Pattaya បានសរសេររៀបរាប់ថា យន្តហោះដែលមានចំនួនពីរកៅអី គឺត្រូវបានគេស្គាល់ថាជាបើកគឺ ជាជនជាតិអូទ្រីស អាយុ ៥០ឆ្នាំ មានឈ្មោះថាStefan Molnar ហើយចំណែកអ្នកដំណើរដែលរងរបួសត្រូវបានគេស្គាល់ថាជាជនជាតិអាឡឺម៉ង់ មានឈ្មោះថា Christian Leonardo Schuf អាយុ 51 ឆ្នាំ គាត់បានរងរបួសជើងទាំងពីរយ៉ាងធ្ងន់ធ្ងរ ឥឡូវនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។
បន្ទាប់ពីការធ្លាក់យន្តហោះនេះផងដែរ ខាងសមត្ថកិច្ចពាក់ព័ន្ធកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់ ។ បើយោងតាមការស៊ើបអង្កេតដំបូងបានរកឃើញថា យន្តហោះមួយគ្រឿងនេះបានចាកចេញពីអាកាសយានដ្ឋានភាគខាងកើត ដើម្បីស្វែងរកយន្តហោះធុនស្រាលនៅទីក្រុងប៉ាតាយ៉ា ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកន្លែងធ្លាក់។
បើយោងតាមរយៈសាក្សីដែលឃើញផ្ទាល់បាននិយាយថា យន្តហោះពណ៌សទំនងជាបាត់បង់ការគ្រប់គ្រងនៅពេលបានបុកដើមឈើធំមួយមុននឹងធ្លាក់មកដី។
តែបើយោងតាមបុរសម្នាក់ដែលកំពុងចិញ្ចឹមគោនៅជិតកន្លែងធ្លាក់នោះបាននិយាយថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង ដូចជាសម្លេងដែលមានប្រអប់យ៉ាងធំមួយបានធ្លាក់ពីលើមេឃ តែវាគឺជាយន្តហោះមួយបានបើកបុកដើមអម្ពិលធំ រួចក៏ធ្លាក់មកដី។
នៅពេលដែលបុរសរូបនោះបានចុះពិនិត្យកាន់តែជិតនោះ គាត់ឃើញបុរសពីរនាក់នៅខាងក្នុង ទើបរូបលោកបានទាក់ទងទៅជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ព្រមទាំងសមត្ថកិច្ចផងដែរ ។
គួរបញ្ជាក់ម្តងទៀតថា យន្តហោះដែលបានធ្លាក់នោះគឺបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយចំនែកឯស្លាបរបស់វាវិញត្រូវបានរកឃើញនៅលើដើមឈើ ហើយផ្នែកដែលបាក់បែកជាច្រើនត្រូវបានរាយប៉ាយនៅលើដី។