នៅពេលដែលការប្រយុទ្ធគ្នានៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មនុស្សជាច្រើនប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាសង្រ្គាមរវាងប្រទេសទាំងពីរនេះត្រូវបានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយ តែវាក៏នៅតែមិនអាចដោះស្រាយបាននោះ?
ប្រសិនបើយើងនិយាយទាក់ទងនឹងសង្រ្គាមបច្ចុប្បន្ន បើទោះបីជាមានភាគីទីបីដូចជា UN របស់អាមេរិក ក៏ពិតមែន តែយុទ្ធសាស្ត្រក្នុងការដោះស្រាយគឺមានតិចតួចបំផុត។
ប្រសិនបើយើងមកយល់ពីជម្លោះដំបូងរវាង អ៊ីស្រាអែល និង ប៉ាឡេស្ទីន វាបានកើតឡើងចាប់តាំងពីឆ្នាំ 1948 មកម្ល៉េះ។ ក្នុងរយៈប្រមាណ ៧៥ ឆ្នាំកន្លងមកនេះ ពួកគេក៏នៅតែមិនអាចសាងសន្តិភាពចំពោះគ្នា ក្នុងនាមជាប្រទេសជិតខាងបាននោះដែរ។ តើហេតុអ្វីបានបញ្ហារបស់ពួកគេទាំងពីរ ជាពិបាកដោះស្រាយម្ល៉េះ?
រឿងរ៉ាវគ្រប់យ៉ាងវាសុទ្ធសឹងតែមានចម្លើយ ហើយចម្លើយដែលពិភពលោកទទួលស្គាល់ថា វាជារឿងពិតនោះ គឺដោយសារតែកក្តាភូមិសាស្ត្រនយោបាយ។
ហេតុអ្វីបានជាអ្នកជំនាញជាច្រើននៅក្នុងពិភពលោក និយាយថា វាជារឿងភូមិសាស្ត្រនយោបាយ? ភូមិសាស្ត្រនយោបាយវាពិតជាមានសារៈសំខាន់ខ្លាំង ៖ វាជាកក្តាតស៊ូចម្បងក្នុងចំណោមមេដឹកនាំគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោក ហើយហេតុផលបន្ទាប់វាគឺកក្តាសេដ្ឋកិច្ច និងមនោគមវិជ្ជា ចំពោះចំនុចសំខាន់ទាំងនេះ វាសុទ្ធតែជាមូលហេតុដែលជម្រុញឲ្យមានការរើបម្រាស់ ។
យើងអាចមើលឃើញការប្រឆាំងជាច្រើនបានកើតឡើង រវាងប្រទេសទាំងពីរខាងលើនេះ ជាឧទាហរណ៍ដូចជានៅក្នុងការវាយប្រហារដំបូងដោយពួកហាម៉ាស បានវាយប្រហារមកលើជនស៊ីវិលរបស់អ៊ីស្រាអែល។
តែបន្ទាប់មកយើងក៏បានឃើញរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែល បាននាំប្រជាជន 2.3 លាននាក់នៃតំបន់ហ្កាហ្សាទាំងមូលទៅរក ភាពអត់ឃ្លាន តាមរយៈការឡោមព័ទ្ធទាំងស្រុង ដោយការបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនថា កងកម្លាំងការពារអ៊ីស្រាអែលកំពុង “ប្រយុទ្ធជាមួយនិងក្រុមសកម្មប្រយុទ្ធរបស់ហាម៉ាសតែប៉ុណ្ណោះ។
ជាការពិតណាស់ ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនភាគច្រើនគឺមិនសូវជាមានគំនិតស្អប់គ្នាទៅវិញទៅមកប៉ុន្មានទេ។ ប៉ុន្តែមានកត្តាជាច្រើនដែលធ្វើឱ្យនរណាម្នាក់ទទួលយករបៀបគិតបែបអរិភាព គឺបណ្តាលមកពីមនោគមវិជ្ជាទុច្ចរិតរបស់មេដឹកនាំ ដែលធ្វើឱ្យមានការសម្របសម្រួលមិនអាចទៅរួច។
មនោគមវិជ្ជាប្រភេទនេះ វាចាប់ផ្តើមបង្រៀនឲ្យជានជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីនបានភ្ជាប់ខ្លួនទៅនឹង ជម្លោះដោយផ្ទាល់ តួរយ៉ាងដូចជាការទាមទារទឹកដីជាដើម។
នៅចុងបញ្ចប់ក្រុមហាម៉ាសដែលមានមេដឹកនាំរបស់ខ្លួនបានប្រកាន់ខ្ជាប់នៅមនសិការ ដែលមិនព្រមឲ្យទឹកដីរបស់ខ្លួនបាត់បង់សូម្បីតែមួយអ៊ីញ នៃទឹកដីផ្ទះប៉ាឡេស្ទីនជាដាច់ខាត” ។ តែទន្ទឹមនឹងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានដាក់ផែនការកាលពីខែកក្កដាថា លោកនិងសហការជាមួយក្រសួងការពារជាតិដើម្បី ដាក់បញ្ចូលតំបន់ West Bank របស់ប៉ាឡេស្ទីនមកធ្វើជាកម្មសិទ្ធរបស់អ៊ីស្រាអែលថែមទៀតផង ។
គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០២៣ អីស្រាអ៊ែលបានគូរផែនទីថ្មី ដោយដាក់ឈ្មោះថាជា “មហាប្រទេសអ៊ីស្រាអែល” ដែលរួមបញ្ចូលផ្នែកខ្លះនៃហ្ស៊កដានី ខណៈពេលខ្លួនកំពុងតែមានការតវ៉ាប្រឆាំងពីភាពមិនត្រឹមត្រូវនៃផែនទី ពីប្រទេសប៉ាឡេស្ទីនក៏ដោយនោះ “។
តែបើទោះជាយ៉ាងនេះក្តី ភាគីទី៣ ដែលយើងស្គាល់យ៉ាងច្បាស់ថា ជាអង្គការសហប្រជាជាតិ របស់សហរដ្ឋអាមេរិកនោះក៏មិនអាចស្វែងរកកិច្ចព្រមព្រៀងក្នុងដំណោះស្រាយណាមួយ ដែលសមស្របសម្រាប់រដ្ឋទាំងពីរនេះបានដែរ ។
ចំពោះករណីមួយនេះផងដែរ វាត្រូវបានអ្នកវិភាគនយោបាយជាច្រើន បានលើកឡើងថា ការសម្របសម្រួលពីជាភាគីទីបី វាមិនមានជាលទ្ធិផលណាមួយនោះទេ ព្រោះតែខ្លួនបានសម្លឹងឃើញថា ជម្លោះវាគឺជាអាជីវកម្មរបស់ខ្លួន។