អតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងជិត 4.0% កាលពីចុង ខែធ្នូ ឆ្នាំ២០២៣។ ហើយវាជាលើកទីមួយហើយដែលប្រទេសមួយនេះបានជួបនៅវបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះ ប្រសិនបើយើងគិតត្រឹមរយៈពេល 10 ខែចុងក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ guardian កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤។
ទន្ទឹមនឹងការឡើងថ្លៃនៃទំនិញនៅក្នុងទីផ្សា តែចំពោះភាគហ៊ុននៅក្នុង FTSE 100 បែរជាធ្លាក់ចុះប្រមាណ 1.5% ទៅវិញ ហើយការធ្លាក់ចុះនេះទៀតសោតវាបានកើតឡើងចាប់តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ។
បើយោងតាមការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា អតិផរណាប្រចាំឆ្នាំរបស់ប្រទេស យើងអាចធ្វើការវាស់វែងតាមរយៈតម្លៃទំនិញដែលយើងប្រើប្រាស់ជាប្រចាំ គឺបានកើនឡើង 3.9% ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នថ្វីត្បិតតែអត្រាអតិផរណាបានធ្លាក់ក៏ពិតមែន ប៉ុន្តែអន់ថយត្រឹមតិចតួចបំផុត គឺមកនៅត្រឹម 3.8% បើយើងគិតត្រឹមដើមឆ្នាំ២០២៤ ចំពោះតួរលេខនេះផងដែរ វាបានធ្វើឲ្យអ្នកសេដ្ឋកិច្ចមានការខកចិត្តជាខ្លាំងចំពោះថ្នាក់ដឹកនាំរបស់ប្រទេសខ្លួន។
តាមពិតទៅអតិផរណាដែលឡើងខ្ពស់ជ្រុលមួយនេះ វាត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសបានលើកឡើងថា តួរលេខដែលស្ទុះឡើងជ្រុលហួសហេតុនេះ គឺបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសបានតំឡើងពន្ធទៅលើថ្នាំជក់និងគ្រឿងស្រវឹងធ្វេដង ដែលជាហេតុនាំឲ្យតួរលេខជារួមបានកើនឡើងខ្ពស់កប់ពពក។
យ៉ាងណាមិញចំពោះតម្លៃថ្នាំជក់វាបានកើនឡើងប្រមាណ 16% នៅក្នុងឆ្នាំនេះ ខណៈដែលគ្រឿងស្រវឹងកើនឡើងថ្លៃប្រមាណ 9.6% ហេតុដូច្នេះហើយទើបអ្នកសេដ្ឋកិច្ចជាច្រើនបានចាត់ទុកថា បារី និងគ្រឿងស្រវឹង វាគឺជាទំនិញដែលបានរួមចំណែកច្រើនគេបំផុតដល់អតិផរណា។
បើយោងតាមរយៈលោក Grant Fitzner ប្រធានសេដ្ឋវិទូរបស់ ONS បាននិយាយថា ចំពោះអតិផរណាស្នូល គឺយើងមិនរាប់បញ្ចូលសារធាតុដែលងាយនឹងបង្កជាហេតុនោះទេ ក្នុងនោះរួមមាន៖ ប្រភេទអាហារដែលផ្តល់ថាមពលខ្ពស់ គ្រឿងស្រវឹង និងថ្នាំជក់ ជាដើម។
តែអ្វីដែលយើងគួរតែចាប់អារម្មណ៍ជាងគេនោះ គឺ អតិផរណានៃសេវាកម្មព្រោះវាបានកើនឡើងតិចតួចប៉ុណ្ណោះ ពី 6.1% ទៅ 6.2% ។ ហើយអ្វីដែលគួរឲ្យចាប់រម្មណ៍ជាងនេះទៅទៀតនោះ គឺតម្លៃប្រេងឥន្ធនៈរបស់យាន្តជំនិៈ វាបែរជាធ្លាក់ចុះប្រមាណ 10.8% កាលពីចុងឆ្នាំ២០២៣។
បើទោះជាយ៉ាងណាក៏ដោយចំពោះតួលេខអតិផរណាដែលបានឡើងជិត 4% ក្នុងខែធ្នូ វាក៏អាចធ្វើឱ្យនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក Rishi Sunak ប្រកាសជ័យជម្នះលើអាទិភាពសេដ្ឋកិច្ចកំពូលរបស់គាត់សម្រាប់ឆ្នាំ 2023 បានដែរ គឺបន្ទាប់ពី គាត់បានសន្យាកាលពីខែមករាឆ្នាំមុនថា គាត់នឹងកាត់បន្ថយអត្រានេះនៅពាក់កណ្តាលខែចុងឆ្នាំ២០២៣។ ខណៈដែលអតិផរណាក្នុងសហភាពអឺរ៉ុបបានកើនឡើងដល់ 2.9% នៅក្នុងខែធ្នូ ហើយសហរដ្ឋអាមេរិកបានកើនឡើងដល់ 3.4% ។
ជារួមថ្វីបើអតិផរណានៅក្នុងចក្រភពអង់គ្លេសជារួម វាមានភាពល្អប្រសើរជាងបណ្តាលប្រទេសរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ពិតមែន តែក្រុមអ្នកជំនាញនៅក្នុងប្រទេសមួយនេះបានលើកឡើងថា “តម្លៃទំនិញនៅតែកើនឡើងជាងពីមុន បើយើងធៀបមុនពេលការបោះឆ្នោត។ ហើយចំពោះស្ថានភាពគ្រួសារដែលទទួលបានក្រៃជាមធ្យម£ 1,200 គឺកាន់តែលំបាកទៅៗ ប្រសិនបើយើងគិតចាប់តាំងពីលោក Rishi Sunak ចូលកាន់អំណាច ។