អាងទឹកជាច្រើននៅក្នុងពិភពលោក គឺកំពុងតែបាត់បង់ទឹក

ក្រុមអ្នកស្រាវជ្រាវ បានរាយការណ៍កាលពីថ្ងៃទី25 ខែមករា ឆ្នាំ២០២៤ នេះថា អាងស្តុកទឹកសាបជាច្រើននៅក្នុងពិភពលោកគឺកាន់តែរាក់ទៅៗ ហើយនៅក្នុងអាងទឹកប្រហែលមួយភាគបី គឺបានរីងស្ងួតយ៉ាងឆាប់រហ័ស បើយើងគិតត្រឹមពីរទស្សវត្សរ៍ចុងក្រោយ នេះបើយោងតាមការសិក្សាពីក្រុមអ្នកស្រាវជ្រាយរបស់ ទស្សនាវដ្តី Nature ។

តាមដានយើងតាមរយៈ Telegram CPN Daily

មួយភាគពីរនៃទឹកដែលបានរីង គឺដោយសារតែការប្រែប្រួលនៃអាកាសធាតុ។ ការឡើងកំដៅនៃភពផែនដីវាបានធ្វើឱ្យកម្រិតទឹកសាបនៅក្នុងពិភពលោកគឺកាន់តែធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ការបាត់បង់នេះទៀតសោតគឺវាបានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្របានទស្សទាយថា ការខ្វះខាតទឹកសាបនិងកើនឡើង ខណៈដែលការជ្រៀតចូលនៃទឹកសមុទ្រគឺកាន់តែខ្ពស់។ ការសិក្សាថ្មីបានបង្ហាញទៀតថា ការថយចុះនៃទឹកក្រោមដីគឺកាន់តែបង្កើនល្បឿន ហើយការបាត់នេះ គឺវាបានកើតឡើងចាប់តាំងពីឆ្នាំ 2000 មកម្ល៉េះ ការសិក្សាបានបង្ហាញទៀតថា ការបាត់បង់ទឹក វាគឺជាការបាត់បង់មួយដែលមិនត្រឡប់មកវិញឡើយ។

          នៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ NASA ដោយពួកគេបានសិក្សាទៅលើការសំយោគនៃទឹកក្រោមដី ដោយប្រព័ន្ធផ្កាយរណបបានឲ្យដឹងថា បរិមាណនៃវិសាលភាពរបស់ទឹកក្រោមដី ដែលបានបាត់បង់វា គឺវាស្ថិតក្នុងបរិមាណមួយដែលច្រើនលើសលប់។ ប៉ុន្តែចំពោះអ្វីដែលមនុស្សជាច្រើនអាចធ្វើបាននាពេលនេះ គឺពួកគេមានតែព្យាយាមបង្កើនអណ្តូងទឹក និងអាងស្តុកទឹកតែប៉ុណ្ណោះ។

          បើយោងតាមរបាយការណ៍របស់ លោកសាស្ត្រាចារ្យម្នាក់នៃ សាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់តា បាបារ៉ា និងសហការីរបស់លោក ដែលប្រមូលចាប់តាំងពីឆ្នាំ 1980 បានឲ្យដឹងថា អាងស្តុកទឹកគឺមានប្រហែល 170,000 កន្លែងជុំវិញពិភពលោក។ ដោយក្នុងនោះគឺមានប្រហែល 1,700 កន្លែង ដែលមានទំហំធំជាងគេបំផុតនៅក្នុងពិភពលោក។

យ៉ាងណាមិញចំពោះទិន្នន័យនៃអណ្តូង វាត្រូវបានក្រុមការងាររបស់លោកសាស្ត្រាចារបានសន្និដ្ឋានថា ការបាត់បង់ទឹកក្រោមដី វាហាក់ដូចជាត្រូវបានពន្លឿនយ៉ាងលឿនបំផុត។ ព្រោះក្នុងនោះចំនួនទឹកប្រមាណ 12 ភាគរយនៃអាងស្តុកទឹកគឺកំពុងតែធ្លាក់ចុះជាងកន្លះម៉ែត្រក្នុងមួយឆ្នាំ។ ហើយនៅក្នុង 36 ភាគរយនៃប្រព័ន្ធអាងទឹក កម្រិតទឹកកំពុងធ្លាក់ចុះប្រហែលមួយភាគដប់នៃម៉ែត្រក្នុងមួយឆ្នាំ។

ចំពោះការបាត់នេះផងដែរ វាបានធ្វើមានផលប៉ះពាល់ដល់តំបន់មួយចំនួននៅក្នុងពិភពលោក បានទទួលរងនូវភាពស្ងួតហួតហែងជាងគេបំផុតនោះរួមមាន៖ ប្រទេសឈីលី អ៊ីរ៉ង់ និងភាគខាងលិចនៃសហរដ្ឋអាមេរិកជាដើម។

បើទោះជាយ៉ាងណាក៏ដោយ ការសិក្សាក៏បាននិយាយទៀតថា ការឡើងកំដៅនៃផែនដី វានិងបង្កឲ្យផ្នែកណាខ្លះនៃពិភពលោកដែលប្រឈមនឹងហានិភ័យបំផុតនៃការខ្វះខាតទឹក ដែលអាចនឹងធ្វើឲ្យមានអ្នកចំណាកស្រុក ឬក៏ផ្លាស់ប្តូរទីលំនៅ ជាពិសេសគឺបណ្តាលប្រទេសទាំងឡាយណាដែលមានប្រាក់ចំនូលទាប និងមធ្យម។

Reporter:
scroll to top