ព្រិលគឺជា ទឹកដែលកក ដែលបានកើតឡើងនៅពេលដែលចំហាយទឹកវាបានប្រែក្លាយទៅជាទឹកកក ។ បើយោងតាមការចុះផ្សាយរបស់ snexplores បានសរសេរថា ដុំព្រិលវាត្រូវបានបង្កើតឡើង ខណៈដែលម៉ូលេគុលទឹកតូចៗជាច្រើនបានវិលជុំវិញផ្ទៃអាកាស។ តាមពិតទៅដុំទឹកកកដែលបានបង្កើតចេញជាព្រិលនីមួយៗបាន ជាធម្មតាគឺត្រូវចំណាយពេលពី ១៥ ឬរហូតដល់ទៅមួយម៉ោងក៏មានដែរ។
តើហេតុអ្វីបានជានៅលើភពផែនដីដូចគ្នាតែ កន្លែងខ្លះមានព្រិល កន្លែងខ្លះគ្មាន? ជាឧទាហរណ៍ដូចជានៅក្នុងសហរដ្ឋអាមេរិក ក៏មិនមែនគ្រប់រដ្ឋទាំងអស់សុទ្ធតែទទួលបាននូវព្រិលនោះដែរ ហើយពេលខ្លះនៅទីតាំងមួយចំនួនក៏បែរជាគ្របដណ្តប់ដោយទឹកកកពេញមួយឆ្នាំថែមទៀតផង។
នៅក្នុងអត្ថបទមួយរបស់ snexplores បានបកស្រាយថា ក្នុងតំបន់មួយចំនួនដែលមាន គឺវាមានទីតាំងនៅក្បែរកំពូលភ្នំនៃផ្ទាំងទឹកកក។ ដោយភ្នំទឹកកកទាំងនោះ គឺកើតចេញពីព្រិលដែលធ្លាក់មកលើដីអស់រយៈពេលជាច្រើនឆ្នាំ ។ ហើយតំបន់ដែលមានព្រិល និងភ្នំទឹកកនោះ គឺវាមានទីតាំងនៅជាប់ឬក៏ក្បែរអង់តាក់ទិក ព្រោះទ្វីបមួយនោះវាត្រូវបានគ្របដណ្តប់ទៅដោយដុំទឹកកកឬក៏ព្រិលប្រមាណ 97.6 ភាគរយនៃទ្វីបទាំងមូល។
អ្នកជំនាញរបស់ snexplores បានសរសេរទៀតថា ផែនដីមិនមែនជាភពតែមួយគត់ដែលមានព្រិល និងទឹកកកនោះទេ។ តួរយ៉ាងដូចជាភពព្រះច័ន្ទ និងភពសៅវាក៏មានកន្លែងមួយចំនួនត្រូវបានគ្របដណ្តប់ដោយព្រិលដូចគ្នាដែរ។ ព្រោះបើយោងតាមអ្នកវិទ្យាសាស្ត្រ ពួកគេបានធ្វើការប៉ានស្មានថា ភពទាំងពីរនេះគឺធ្លាប់មានព្រិល ប៉ុន្តែក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក វាក៏បានរលាយ ហើយទឹករបស់វានោះក៏បានរីងស្ងួតអស់ទៅវិញ។