ប្រាក់បាតអាចនឹងធ្លាក់ចុះរហូតដល់ ៣៦ បាតទើបប្តូរបាន១ ដុល្លា

មជ្ឈមណ្ឌលស្រាវជ្រាវថៃ Kasikorn (K-Research) បាននិយាយថា ប្រាក់បាតអាចនឹងធ្លាក់ចុះបន្ថែមទៀត គឺរហូតដល់ 36 បាតទើបអាចប្តូរបានមួយដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

រូបិយប័ណ្ណថៃកាលពីថ្ងៃព្រហស្បតិ៍ គឺត្រូវបានគេជួញដូរនៅក្នុងតម្លៃចន្លោះពី 35.76-35.78បាត ទើបប្តូរបានប្រាក់មួយដុល្លា។  បើយោងតាមរយៈលោកស្រី Kanjana Chockpisansin ប្រធានផ្នែកស្រាវជ្រាវនៅ K-Research បាននិយាយថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកគឺនៅតែរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរបន្តទៀត ខណៈដែលអត្រានៃអតិផរណាគឺមានកម្រឹតខ្ពស់ជាងគោលដៅរបស់ខ្លួន។

លោកស្រី​បាន​បន្ត​ថា ពួកយើងបាន​ព្យាករ​ទុកទៀតថា ធនាគារ​កណ្តាល​អាមេរិក​នឹង​ចាប់​ផ្តើម​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ត្រីមាស​ទី​ពីរក្នុង​ឆ្នាំ​នេះ។ តែទន្ទឹមនឹងនោះ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចថៃគឺនៅតែមានភាពផុយស្រួយនៅឡើយ។

អ្នកស្រីបាននិយាយបន្តថា បើយើងគិតត្រឹមថ្ងៃទី 24 ខែមករា លំហូរចេញនៃមូលនិធិពីទីផ្សារភាគហ៊ុនថៃមានចំនួនសរុប 23.9 ពាន់លានបាតក្នុងមួយឆ្នាំ ខណៈដែលក្រុមអ្នកវិនិយោគបរទេសជាច្រើនបានព្យាយាមលក់មូលបត្របំណុលនៅក្នុងប្រទេសថៃ ហើយប្រសិនបើយើងគិតជាទឹកប្រាក់គឺមានតម្លៃប្រមាណ 5.9 ពាន់លានបាត។

អ្នកស្រី Kanjana បានប្រាប់ កាសែតបាងកកប៉ុស្តិ៍ ថា “ប្រសិនបើផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក និងតួលេខអតិផរណានៅតែមានភាពរឹងមាំ ប្រាកដណាស់ប្រាក់បាតអាចធ្លាក់ដល់ 36 ទើបស្មើមួយដុល្លារ” ។

អ្នកស្រី Kanjana មានជំនឿ​ជាក់​ថា គ្រប់សកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសមហាលអំណាចដូចជា​សហរដ្ឋ​អាមេរិក ជាការពិតណាស់វា​នឹងជះ​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ទៅ​លើ​ប្រាក់​បាត។

Reporter:
scroll to top