រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃ បានបដិសេធ ជុំវិញ​ការ​ត្រួតពិនិត្យ​ផ្ទះ​របស់លោក ​ប្រាយុទ្ធ

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃគឺលោក Sutin Klungsang បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់លោកមិនបានកំណត់គោលដៅទៅលើសមាជិកសភាណាម្នាក់ដែលមកពីគណបក្សកៅក្រៃនោះទេ។ ការលើកឡើងនេះគឺបានកើតឡើងបន្ទាប់ពី កងកំលាំងរបស់លោក  Sutin ត្រូវបានគេស្នើសុំឲ្យចុះត្រួតពិនិត្យគេហដ្ឋាន ក៏ដូចជាបន្ទាយកងទ័ព របស់អតីតនាយករដ្ឋមន្ត្រី លោក Prayut Chan-o-cha កាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Sutin Klungsang បាននិយាយប្រាប់កាសែតបាងកកថា កងកម្លាំងប្រដាប់អាវុធរបស់លោកពិតជាមិនបានប្រើប្រាស់អាវុធណាមួយទៅលើលោក Jirat Thongsuwan សមាជិកសភា Chachoengsao ដែលបានអំពាវនាវឱ្យធ្វើដំណើរ ទៅកាន់គេហដ្ឋានរបស់លោកឧត្តមសេនីយ៍ Prayut ដើម្បីពិនិត្យមើលរបៀបរស់នៅរបស់គាត់ចាប់តាំងពីថ្ងៃដែលលោកបានបញ្ចប់ពីតំណែងជានាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសថៃ​បាន​ថ្លែងទៅកាន់ជនរួមជាតិ​ថា​៖ «​កង​កម្លាំង​ប្រដាប់​អាវុធ​របស់លោក និងមិនអាចចាប់អ្នកណាម្នាក់ឡើយ ប្រសិនបើអ្នកមិនប្រព្រឹត្តខុស ដូច្នេះហើយសូមអ្នកកំបារម្មណ៍។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក Jirat បានស្នើឱ្យក្រសួងការពារជាតិចុះទៅត្រួតពិនិត្យរបស់ឧត្តមសេនីយ៍ Prayut ដែលយើងស្គាល់ថា វាគឺជាកន្លែងដែលគាត់បន្តរស់នៅដើម្បីត្រៀមចូលនិវត្តន៍ពីយោធា និងកិច្ចការនយោបាយ ព្រោះថាឥឡូវនេះរូបលោកគឺជា​ទីប្រឹក្សា​ឯក​ជនម្នាក់តែប៉ុណ្ណោះ។

មេដឹកនាំគណបក្ស United Thai Nation គឺលោកឧត្តមសេនីយ៍ Prayut ធ្លាប់មានការអនុវត្តមិនល្អកន្លងមកគឺជុំវិញការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែលោកបែរជានៅតែអាចចូលរួមជាមួយរដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្នដោយគ្មានបញ្ហា។

ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្នុងនាមលោក Sutin ជារដ្ឋមន្ត្រីការពារជាតិ លោកបានចោទសួរពីហេតុផលរបស់លោក Jirat ក្នុងការទាមទារឱ្យមានការត្រួតពិនិត្យ។ ដោយលោក​បាន​និយាយបន្ត​ថា​៖ ចំពោះសំណួរមួយនេះ ​គឺលោកគ្រាន់តែចង់បញ្ជាក់​ថា ​តើ​វា​សមរម្យ​ឬដែរក៏​អត់ ខណៈដែលលោក ប្រាយុទ្ធបានរក្សាភាពស្ងៀមស្ងាត់នោះ​?

គួររំលឹកថាកាលពីសប្តាហ៍មុន លោក Jirat បាននិយាយថា គាត់មិនយល់ពីមូលហេតុដែលគាត់ត្រូវបានគេរិៈគន់ ក្នុងករណីលោកបានអំពាវនាវឱ្យថ្នាក់ដឹកនាំចុះទៅត្រួតពិនិត្យគេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីនោះទេ បើទោះជាលោកបានបង្ហាញឯកសារមួយចំនួនរួចហើយនោះ ។

Reporter:
scroll to top