កងទ័ពជើងទឹករុស្ស៊ីបានធ្វើសមយុទ្ធប្រឆាំងនឹងនាវាមុជទឹក នៅក្នុងសមុទ្រចិនខាងត្បូងកាលពីកាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា សមយុទ្ធរួមគ្នាលើកនេះគឺបានកើតឡើងនៅពេលដែលភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងកាន់តែឡើងកំដៅ ខណៈដែលខាងទីក្រុងប៉េកាំងបានទាមទាអធិបតេយ្យភាពលើដែនសមុទ្រស្ទើរទាំងស្រុងនោះ វាក៏បានធ្វើឱ្យមានការប្រឈមមុខគ្នាកាន់តែខ្លាំងឡើងរវាងកងកម្លាំងដែនសមុទ្ររបស់ចិន និងភាគីនៃសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលជាសម្ព័ន្ធមិត្តរបស់ហ្វីលីពីន។
ប្រាក់ចំណូលដែលបានមកពីការឆ្លងកាត់ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ 5.3 ពាន់ពាន់លានដុល្លារ វាត្រូវបានគេប៉ាន់ស្មានថា វាគឺជាមូលហេតុចម្បងនៃភាពតានតឹង។
បើយោងតាមរយៈលោក Jan Kallberg សហការីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប និងជាសហការីនៅវិទ្យាស្ថាន Army Cyber Institute នៅ West Point បាននិយាយប្រាប់ Newsweek ថា ទីក្រុងម៉ូស្គូទំនងជាមានបំណងធ្វើសមយុទ្ធនៅទីធ្លាខាងក្រោយរបស់ប្រទេសចិន។ លោកបានមានប្រសាសន៍ទៀតថា ” រុស្ស៊ី ប្រហែលជាចង់ទទួលយកឥទ្ធិពលនយោបាយពីខាងប្រទេសចិន ព្រោះថាទីតាំងមួយនេះ វាពិតជាអំណោយផលដល់រុស្ស៊ី ការបង្ហាញឲ្យសហរដ្ឋអាមេរិកបានដឹងថា ខ្លួនគឺមានសមត្ថភាពផលិត និងស្តុកគ្រាប់មីស៊ីល កាំភ្លើងធំដោយខ្លួនឯង ហេតុដូច្នេះហើយរុស្ស៊ីត្រូវតែស្វែងរកដៃគូភូមិសាស្ត្រនយោបាយណាមួយដែលរឹងមាំ” ។
យ៉ាងណាមិញចំពោះសង្រ្គាមដែលកំពុងបន្តជាមួយអ៊ុយក្រែន វាក៏បានបង្ខំឱ្យរុស្ស៊ីត្រូវស្វែងរកមើលកន្លែងផ្សេងទៀតដើម្បីបំពេញឡើងវិញនូវអាវុធដើម្បីបន្តប្រយុទ្ធ និងការស្វែងរកអ្នកផ្គត់ផ្គង់បន្តដូចជាកូរ៉េខាងជើង ជាដើម។
ភាពឯកោរបស់រុស្ស៊ីគឺបានចាប់ផ្តើមតាំងពីការឈ្លានពានទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ 2022 មកម្ល៉េះ ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស និងសហរដ្ឋអាមេរិក រុស្ស៊ីមានជម្រើសតែមួយគត់គឺគាំទ្រមេដឹកនាំទីក្រុងប៉េកាំង។
ប្រទេសចិនបានក្លាយទៅជាប្រទេសដ៏មានឥទ្ធិពលបំផុតលើប្រទេសរុស្ស៊ី ខណៈដែលមេដឹកនាំវិមានក្រឹមឡាំងកំពុងត្រូវការចំណូលដើម្បីបន្តខ្សែប្រយុទ្ធ ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាអាវុធរបស់ខ្លួននោះ។ លោក Jan Kallberg បាននិយាយទៀតថា បច្ចុប្បន្នរុស្ស៊ីបានក្លាយទៅជាប្រទេសមួយដែលកំពុងតែនាំមុខគេលើបច្ចេកវិទ្យានាវាមុជទឹក ហើយវាក៏បានធ្វើឲ្យរុស្ស៊ីបានលុបចោលទាំងស្រុងនៅទាហ៊ានថ្មើរជើងផ្លូវទឹកទាំងអស់របស់ខ្លួនដែលនៅអ៊ុយក្រែន។ សមត្ថផលទាំងអស់នេះហើយ គឺជាអ្វីដែលលោកពូទីន ចង់បង្ហាញថា វាគឺជាកក្តាដែលនាំឲ្យរុស្ស៊ី-ចិន មានមិត្តភាពយូអង្វែង។