ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណូលពន្ធរបស់ប្រទេសខ្លួន កាលពីឆ្នាំ ២០២៣បានធ្លាក់ចុះប្រមាណ 51.9 ពាន់ពាន់លានវ៉ុន (38.89 ពាន់លានដុល្លារសហរដ្ឋអាមេរិក)ខាងក្រសួងបាននិយាយទៀតថា ការធ្លាក់ចុះគឺបណ្តាលមកពីការធ្លាក់ចុះនៃសកម្មភាពសាជីវកម្ម និងបញ្ហាទីផ្សារអចលនទ្រព្យ នេះបើយោងតាមការចុះផ្សាយរបស់យ៉ុនហាប់ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤។
បើយោងតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងលើនេះដដែលបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលអាចទទួលបានចំណូលមកពីការប្រមូលពន្ធត្រឹមតែ 344.1 ពាន់ពាន់លានវ៉ុនប៉ុណ្ណោះកាលពីក្នុងឆ្នាំ 2023 ការធ្លាក់ចុះគឺស្មើនឹង 13.1 ភាគរយ បើយើងធៀបនឹងឆ្នាំ២០២២។
ខាងក្រសួងបានព្យាករណ៍រថា ការធ្លាក់ចុះក្នុងឆ្នាំ២០២៣ វានិងធ្វើឲ្យប្រទេសរងនូវការខ្វះខាតប្រមាណ 56.4 ពាន់ពាន់លានវ៉ុន ហើយវាក៏ជាសញ្ញាថ្មីដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត។ យ៉ាងណាមិញចំពោះការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធប្រចាំឆ្នាំ វាត្រូវបានក្រុមអ្នកជំនាញនិយាយថា គឺដោយសារតែការធ្លាក់ចុះនៃពន្ធសាជីវកម្ម ស្របពេលដែលពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។
គួរបញ្ជាក់ថាការធ្លាក់ចុះនៃការប្រមូលពន្ធសាជីវកម្មក្នុងឆ្នាំ២០២៣ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ 23.2 ពាន់ពាន់លានវ៉ុន ឬស្មើនឹង 22.4 ភាគរយនោះ គឺវាបានកើតឡើងបន្ទាប់ពីឆមាសទីមួយនៃឆ្នាំមុន ប្រាក់ចំណេញនៃការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីរួមបញ្ចូលគ្នាទាំងនោះវាបានធ្លាក់ចុះ 70.4 ភាគរយរួចទៅហើយ ទើបធ្វើពន្ធលើប្រាក់ចំណូលវាបានថយចុះដូចគ្នា។
ក្រុមអ្នកជំនាញបានព្យាករណ៍ក្នុង២០២៤ ថា ប្រសិនបើតម្រូវនៅតែបន្តធ្លាក់ចុះ ចំណូលរបស់ពាណិជ្ជករក៏ធ្លាក់ចុះ បន្ទាប់មកប្រាក់ពន្ធក៏ថយទៅតាមហ្នឹងដែរ។ ប្រសិនបើយើងចង់ឲ្យទីផ្សាមានដំណើរការល្អ វាត្រូវតែមានការបញ្ជាទិញកើតឡើងជាមុនសិន។