កាលពីថ្ងៃទី ៣១ ខែមករា ក្រុមហ៊ុនលក់សម្លៀកបំពាក់ទាន់សម័យ H&M (Hennes & Mauritz) បានធ្វើឲ្យក្រុមអ្នកវិនិយោគជាច្រើននៅក្នុងពិភពលោកមានការភ្ញាក់ផ្អើជាខ្លាំង បន្ទាប់ពីខ្លួនបានប្រកាសនាយកប្រតិបត្តិថ្មីភ្លាមៗ គឺបន្ទាប់ពីប្រាក់ចំណេញទាបជាងការរំពឹងទុកនៅក្នុងត្រីមាសទីបួន នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤។
លោកស្រី Helena Helmersson ត្រូវបានចាកចេញពីតំណែង បន្ទាប់ពីលោកស្រីបាននិយាយថា តួនាទីនេះវាបានទាមទារឲ្យចំណាយពេលផ្ទាល់ខ្លួនខ្លាំងពេក។
ក្រុមហ៊ុនលក់សំលៀកបំពាក់ ដែលធ្លាប់បានចុះបញ្ជីថាខ្លួនគឺជាអ្នកលក់ធំជាងគេទីពីរនៅក្នុងពិភពលោកគឺមានទស្សនវិស្ស័យផ្តោតទៅលើប្រាក់ចំណេញជាងការកាត់បន្ថយតម្លៃ ហេតុដូច្នេះហើយទើបនៅក្នុងទីផ្សានាពេលបច្ចុប្បន្នអ្នកលក់រាយរបស់ H&M មិនអាចយកឈ្នះដៃគូប្រកួតប្រជែង។
គួររំលឹកថា កាលពីក្នុងកំឡុងពេលដែលលោកស្រី Helena Helmersson កាន់មុខដំណែងជា CEO ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅត្រីមាសទី 4 បានធ្លាក់ចុះរហូតដល់ 7.2% បើយើងធៀបនឹងត្រីមាសទីបី។
ការវាស់វែងជាសាច់ប្រាក់របស់ ក្រុមហ៊ុន H&M បានឲ្យដឹងថា ចាប់ពីការលក់នៅថ្ងៃទី 1 ខែធ្នូដល់ថ្ងៃទី 29 ខែមករា វាគឺជាការលក់ដែលធ្លាក់ចុះខ្លាំងបំផុត បើយើងធៀបដូចគ្នាទៅនឹងឆ្នាំមុន ប្រាក់ចំណូលវាបានធ្លាក់រហូតដល់ 4% តែកាលពីឆ្នាំមុនគឺមានការកើនឡើងប្រមាណ 5% ។
បើទោះជាយ៉ាងណាក៏ដោយ ការប្រកាសប្រាក់ចំណេញរបស់ H&M នៅត្រីមាសទី 4 នេះ វាគឺជាំចំនួនដែលមានតម្លៃជាទឹកប្រាក់ត្រឹមតែ 415.4 លានដុល្លារតែប៉ុណ្ណោះ វាមិនមែនជាចំនួនដែលអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនមួយនេះចង់បាននោះទេ។ ប៉ុន្តែផ្ទុយទៅវិញបន្ទាប់ពីការចាកចេញរបស់លោកស្រី Helena ភាគហ៊ុនរបស់ក្រុមហ៊ុន H&M បែរជាបានធ្លាក់ចុះរហូតដល់ទៅ 9 ភាគរយឯណោះ។
យ៉ាងណាមិញការមកដល់របស់លោក Daniel Erver ដែលមានវ័យ ៤២ឆ្នាំ និងជាបុគ្គលិកដែលបម្រើការឲ្យក្រុមហ៊ុនច្រើនជាំង១៨ ឆ្នាំនោះ វាត្រូវបានម្ចាស់ភាគហ៊ុនជាច្រើនបានរំពឹងទុកថា ក្រុមហ៊ុន H&M ត្រូវតែបង្កើនការលក់យ៉ាងតិចចន្លោះពី10-15 ភាគរយក្នុងមួយឆ្នាំ ដោយបូករួមទាំងប្រាក់ចំណេញដែលខ្ពស់បំផុត។
រាល់សមាជិករបស់ក្រុមហ៊ុនបានលើកឡើងទៀតថា ការបន្ថែមម៉ាកយីហោពីលើ H&M ដូចជា COS, Arket, & Other Stories និង Monki វាគួរតែជាលក្ខខណ្ឌដ៏ពិសេស សម្រាប់ CEO ក្នុងការធ្វើឲ្យមនាកំណើនប្រាក់ចំណេញ និងនិរន្តរភាពនាឆ្នាំ 2024។