តើក្នុងឆ្នាំ២០២៤ នេះឧបទ្វីបអារ៉ាប់បានក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញបំផុតមែនដែរឬទេ?
បន្ទាប់ពីមានការចុះផ្សាយមួយកាលពីដើមឆ្នាំ២០២៤ បាននិយាយថា ប្រទេសអារ៉ាប៊ីបានវ៉ាដាច់ GIC របស់សិង្ហបុរី គឺបន្ទាប់ពីខ្លួនបានប្រមូលមូលនិធិទ្រព្យសម្បត្តិរបស់ក្រុមអ្នកវិនិយោគនៅក្នុងពិភពលោក អស់រយៈពេលប្រាំមួយឆ្នាំកន្លងមក។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលយើងធ្លាប់តែល្បីថា ជាប្រទេសដែលនាំចេញប្រេងទៅកាន់ពិភពលោកធំជាងគេទី ២ បានទទួលនូវការរីកចម្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងឆ្នាំ២០១៧ បើយើងគិតចាប់តាំងពីស្តេច Salman bin Abdulaziz បានតែងតាំងបុត្រាទី១ ដែលមានព្រះនាមថា Mohammed bin Salman ឲ្យក្លាយទៅជាអនុព្រះរាជទាយាទ ក្រុមអ្នកសារព័ត៌មានធំៗជាច្រើននៅក្នុងពិភពលោកបានសរសេរថា ការធ្វើកំណែទម្រង់របស់អ្នកអង្គម្ចាស់ Mohammed bin Salman នៅក្នុងសង្គម និងសេដ្ឋកិច្ច គឺដើម្បីកាត់បន្ថយការពឹងផ្អែករបស់ទៅលើការនាំចេញប្រេង តែទ្រង់នឹងធ្វើឲ្យប្រទេសមួយនេះសម្បូរទៅដោយក្រុមអ្នកវិនិយោគ ការតាមទាន់នូវបច្ចេកវិទ្យា ជាពិសេសជាងនេះទៅទៀតទ្រង់បានផ្តោតទៅលើឧស្សាហកម្មគ្មានផ្សែងវិញម្តង។
បើយោងទៅតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថារាល់កំណែរទម្រង់ខាងលើរបស់អ្នកអង្គម្ចាស់ Mohammed bin Salman គឺគេបានចាប់អារម្មណ៍ឃើញថា ផ្នែកវិស័យទេសចរណ៍នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបានរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងជាមធ្យមប្រមាណ ១១%ជារៀងរាល់ឆ្នាំ។ ដោយក្នុងនោះខាងក្រសួងទេសចរណ៍របស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសរបស់ខ្លួននឹងទទួលបាននូវភ្ញៀវអន្តរជាតិយ៉ាងតិច 22 លាននាក់នៅឆ្នាំ 2025។
យ៉ាងណាមិញក្រៅពីតំបន់ទេសចរណ៍ដែលមានឈ្មោះល្បីនៅអារ៉ាប៊ីសាអូឌីតដូចជាការមុជទឹក សមុទ្រក្រហម និង ការទស្សនាប្រាសាទបុរាណជាដើម។ តែឥឡូវនេះ ក្រសួងទេសចរណ៍របស់ប្រទេសមួយនេះបានបង្ហាញពីតំបន់កំសាន្តថ្មីរបស់ខ្លួនមួយបន្ថែមទៀតហើយ នោះ គឺជាវាលខ្សាច់ Hisma។
តើអ្នកយល់យ៉ាងណាដែរចំពោះពាក្យថា វាលខ្សាច់?
ភ្នំ និងវាលខ្សាច់ Hisma គឺមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសអារ៉ាប៊ីសាអូឌីត វាគឺជាជម្រកនៃសិលាចារឹកអារ៉ាប់ដែលបានឆ្លាក់រូបកុលសម្ព័ន្ធបុរាណជាច្រើនដែលមានអាយុកាលជាង 2,600 ឆ្នាំ។
វត្ថុបុរាណវាគឺជាសំណុលនៃរឿងរ៉ាវដែលបានកើតឡើងក្នុងអតីតកាល តែអ្វីដែលកាន់តែអស្ចារ្យនោះ គឺនៅលើភ្នំ តែចំពោះមនុស្សនៅសម័យដើមក៏អាចបង្កើតឲ្យក្លាយផ្លូវពាណិជ្ជកម្មសម្រាប់យានជំនិៈបានដែរ ជាឧទាហរណ៍កាលពីសម័យមុន អ្នករស់នៅទីនោះតែងតែធ្វើដំណើរដោយសត្វអូដ្ឋដើម្បីឆ្លងកាត់ភ្នំនិងវាលខ្សាច់ជាដើម ។
បើយោងតាមរយៈលោក Salma Hawsawi ដែលជាសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្របុរាណនៅសកលវិទ្យាល័យ King Saud បាននិយាយរៀបរាប់ថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាព្រះរាជាណាចក្រមួយដែលសម្បូរទៅដោយភស្ដុតាងបុរាណវិទ្យានៃអរិយធម៌បុរាណ។ ព្រោះថាស្លាកស្នាមដែលបន្សល់ទុកនោះ បានបង្ហាញឲ្យយើងឃើញពីការរីកចម្រើនរបស់មនុស្សជំនាន់មុន។ អារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលអំណោយផលខាងផ្នែកភូមិសាស្ត្រ និងអាកាសធាតុ ថ្វីត្បិតតែវាជាវាលទំនាបដែលតូចចង្អៀតតែវាមានភ្នំ និងខ្ពង់រាប មានវាលខ្សាច់ តែបែរជាមានអូរ»។
យ៉ាងណាមិញចំពោះភាពខុសគ្នានៃភូមិសាស្ត្រ និងអាកាសធាតុក្នុងតំបន់ទាំងអស់នេះហើយ ទើបបង្កើតឲ្យប្រទេសនីមួយៗនៅក្នុងពិភពលោកមានអរិយធម៌ និងវប្បធម៌ខុសៗគ្នា។
បើយោងតាមការសម្ភាសដោយផ្ទាល់ពីក្រុមការងាររបស់ CNN ជាមួយនិងភ្ញៀវទេសចរណ៍ម្នាក់ដែលទៅបានទៅលេង Hisma បុសររូបនោះបាននិយាយថា៖ នៅពេលដែលលោក បានដេកនៅបាតទន្លេដែលបានស្ងួតហួតហែង គាត់មានអារម្មណ៍ថាទីនោះគឺមានទាំងកំដៅ និងខ្យល់ត្រជាក់ តែគាត់បានគិតថាវាគឺជាកក្តាធម្មជាតិតែប៉ុណ្ណោះ។ តែតាមពិតទៅវាមិនមែនដូចអ្វីដែលគាត់បានគិតនោះទេ អាកាសធាតុមួយនេះគឺកើតឡើងដោយតែ អារ៉ាប៊ីសាអូឌីតសម្បូរទៅដោយភាពចម្រុះដែលមិនគួរឱ្យជឿ តួរយ៉ាងដូចជា៖ ឥទ្ធិពលពីភ្នំភ្លើងខ្មៅ បរិយាកាសនៃវាលខ្សាច់ថ្មភក់ក្រហមដែលហ៊ុំព័ទ្ធទៅដោយជួរថ្មក្រានីតខ្ពស់ៗ និងព្រៃរមៀលរបស់អេហ្ស៊ីដែលនៅក្បែរនោះជាដើម ទើបវាបានធ្វើឲ្យ“អាកាសធាតុ និងសម្រស់ធម្មជាតិនៅទីនេះ គឺពិតជាមានភាពអស្ចារ្យ វាគឺជាតំបន់មជ្ឈិមបូព៌ាដែលល្អទាំងការរស់នៅ និងជាកន្លែងដែលជួយឲ្យយើងរំសាយនូវទុកកង្វលបានយ៉ាងល្អ។
មានមនុស្សជាច្រើនដែលបានទៅដល់តែងតែនិយាយថា អារ៉ាប៊ីសាអូឌីត ភាគច្រើនគឺជាវាលខ្សាច់ ប៉ុន្តែបែជាមានទេសភាពស្អាតហើយប្លែកៗជាច្រើនកន្លែង។ បើយោងតាមបុរសខាងលើដដែលបាននិយាយបន្ថែមទៀតថា៖ «ការដើរលេងនៅអារ៉ាប៊ីសាអូឌីត គឺសម្បូរទៅដោយវត្ថុដែលមានព្រហ្មចារីជាងគេ ព្រោះរាល់វត្ថុ និងរបស់របរនៅនៅទីនោះភាគច្រើន មិនអនុញ្ញាតឲ្យយើងប៉ះពាល់នោះទេ ប៉ុន្តែយើងក៏នៅតែទទួលបាននូវរម្មណ៍មួយដែលស្រស់ស្រាយ ក៏ព្រោះតែយើងបានទៅដល់ទីនោះ»។