ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos គ្រោងនឹងលក់ភាគហ៊ុនចំនួន 50 លានភាគហ៊ុននៃភាគហ៊ុន Amazon ទាំងមូលនាឆ្នាំបន្ទាប់ នេះបើយោងតាម ឯកសារបទប្បញ្ញត្តិ ដែលបានបង្ហោះ កាលពីថ្ងៃទី សុក្រ ដែលត្រូវបានគេធ្វើការកែសម្រួលឡើងវិញដោយក្រុមហ៊ុនសារព័ត៌មានលំដាប់ពិភពលោក CNN កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពខាងលើបានសរសេរថា ភាគហ៊ុនរបស់លោក Jeff Bezos Amazon នៅក្នុង Amazon គឺមានប្រមាណ ៥០ លានហ៊ុនដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ទៅ 8.6 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Amazon គឺបង្កើតឡើងនៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 1994 ដោយមហាលសេដ្ឋីលំដាប់លេខរៀងទី 3 នៅក្នុងពិភពលោកគឺលោក Jeff Bezos ។ Amazon.com គឺជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកមួយដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក ដែលមហាលជនបានទទួលស្គាល់ថា វាគឺជាវេទិការលក់ផលិតផលស្ទើរតែគ្រប់ប្រភេទ។
យ៉ាងណាមិញការលក់ភាគហ៊ុនដែលជាការគ្រោងទុករបស់លោក Bezos វាក៏ជាការរួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ គឺដោយសារតែច្បាប់របស់គណៈកម្មការមូលបត្រ បានតម្រូវឲ្យលោក Bezos ត្រូវតែលាតត្រដាងរឿងមួយនេះជាសាធារណៈ។ប្រភពដដែលបាននិយាយទៀតថា ដំណឹងខាងលើនេះ គឺបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះបានរាយការណ៍អំពីលទ្ធផលប្រចាំត្រីមាស ដោយក្នុងទិន្នន័យបានបង្ហាញថា ភាគហ៊ុនរបស់ Amazon គឺបានកើនឡើងប្រហែល 8% កាលពីថ្ងៃសុក្រ។
បើទោះជាយ៉ាងណាក៏ដោយលោក Bezos ដែលមានវ័យ 60 ឆ្នាំ បានសម្រេចចិត្តលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលគាត់បានបង្កើតឡើងនេះតាំងពីក្នុងឆ្នាំ 2021មកម្ល៉េះ។ ប៉ុន្តែដោយវាជាការស្រលាញ់ចូលចិត្ត លោក Bezos ក៏នៅបន្តកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៅ Amazon ដដែល។
តែប្រសិនបើយោងតាមពាក្យចចាមរ៉ាមមួយចំនួន បាននិយាយថា អ្នកដឹកនាំវេទិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លោក Jeff Bezos និងគូរដណ្តឹងរបស់លោក ( Lauren Sanchez) គឺមានចំណូលចិត្តនិងមហិច្ចតាក្នុងការអភិវឌ្ឍន៍ទៅលើវិស័យអវកាសវិញម្តង តួយ៉ាងដូចជាការផ្តោតទៅលើក្រុមហ៊ុនឯកជនរបស់លោកមួយផ្សេងទៀត ដែលមានឈ្មោះថា Blue Origin ។
ចំពោះពាក្យចចាមរ៉ាមមួយនេះវាអាចជាការពិត ព្រោះបើយោងតាមរបាយការណ៍ប្រចាំដែលក្រុមការងារ CNN ប្រមូលបាន បាននិយាយថាលោក Bezos បានអនុម័តផែនការជួញដូរដើម្បីលក់ភាគហ៊ុន Amazon រហូតដល់ 50 លានហ៊ុន ដោយមានគម្រោងបញ្ចប់នៅថ្ងៃទី 31 ខែមករា ឆ្នាំ 2025។
លើសពីនេះទៅទៀត បើយោងតាមក្រុមអ្នកជំនាញខាងទីផ្សាជាច្រើននៅក្នុងពិភពលោកបាននិយាយថា អ្វីៗទាំងអស់នាពេលនេះវាហាក់ដូចជាអំណោយផលយ៉ាងល្អសម្រាប់លោក Bezos ដើម្បីលក់ភាគហ៊ុនទាំងនោះ។ ព្រោះបើយោងតាមទិន្នន័យនិងរបាយការហិរញ្ញវត្ថុបានឲ្យដឹងថា ថ្វីត្បិតតែភាគហ៊ុនរបស់ក្រុមហ៊ុន Amazon ធ្លាប់បានធ្លាក់ចុះក្នុងឆ្នាំ 2022 ក៏ពិតមែន ប៉ុន្តែមហាលសេដ្ឋីរូបនេះនៅតែស្តារស្ថានភាពឡើងមកវិញដោយគ្មានបញ្ហា។ ហើយអ្វីដែលកាន់តែអស្ចារ្យការសោចស្រង់ទាំងនោះគឺមិនត្រឹមតែធ្វើឲ្យភាគហ៊ុនរបស់វេទិកាអនឡានមួយនេះមានអាចទទួលបាននូវតម្លៃខ្ពស់ឡើងមកវិញទេ វាក៏បានកើនឡើងយ៉ាងឆាប់រហ័សគឺប្រហែល 90% ប្រសិនបើយើងគិតចាប់តាំងពីភាគហ៊ុនបានធ្លាក់ចុះមកត្រឹមតម្លៃ 84 ដុល្លារក្នុងមួយហ៊ុនកាលពីក្នុងខែធ្នូ ឆ្នាំ 2022។
ប្រសិនបើយើងនិយាយអំពីការផ្លាស់ប្តូរទីតាំងរបស់ក្រុហ៊ុនរបស់លោក Bezos ពីរដ្ឋ Washington ទៅកាន់រដ្ឋ Florida វិញនោះ គឺមានន័យថាគាត់អាចជៀសវាងបង់ពន្ធជូនរដ្ឋសម្រាប់ការលក់ភាគហ៊ុនមួយនេះថែមទៀតផង។ ព្រោះបច្ចុប្បន្នរដ្ឋផ្លរីដាមិនមានការគិតពន្ធលើការបង្កើនដើមទុនទេ ហេតុដូច្នេះហើយលោកត្រូវតែប្តូរទីតាំង បើទោះជាលោកមានកំណើតនៅក្នុងរដ្ឋ Washington ក៏ដោយ។ក្នុងនាមជាអ្នករកស៊ីដ៏ឆ្លាតវ៉ៃម្នាក់ លោក Bezos តែងប្រកាន់ភ្ជាប់នូវវិធានការមួយដែលធ្វើយ៉ាងណាដើម្បីតែការបង្កើនប្រាក់ចំនេញជានិច្ច នេះបើយោងតាមអត្ថបទដែលបានចុះផ្សាយដោយ Seattle Times។