ប្រជាជនថៃ បានទាមទាឲ្យអាជ្ញធរជួយថែរក្សាសិទ្ធរបស់ប្រទេសខ្លួន ចំពោះការបោះពុម្ភសម្លៀកបំពាក់ដែលមានរូបដំរី ដោយពួកគេបានអះអាងថា រូបភាពមួយនេះវាគឺជាកម្មសិទ្ធរបស់ខ្លួនតែមួយគត់។
ប្រទេសថៃបានបញ្ជាឱ្យគ្រប់កំពង់ផែអន្តរជាតិរបស់ខ្លួនទាំងអស់ត្រូវតែឃ្លាំមើលយ៉ាងដិតដល់ចំពោះ “ខោអាវរូបដំរី” ព្រោះរាជរដ្ឋាភិបាលថៃ បានហាមឃាត់មិនឲ្យមានការនាំចូលនូវ សម្លៀកបំពាក់ណាមួយដែលមានរូបដំរីចូលមកទឹកដីរបស់ខ្លួនជាដាច់ខាត។
ខោកប្បាសស្តើងដែលជាសម្លៀកបំពាក់ដ៏ពេញនិយមមួយរបស់ជនបរទេស ជាពិសេសគឺពួកអឺរ៉ុប ដោយក្នុងនោះជនជាតិថៃតែងតែធ្វើការកម្គាល់ថា វាគឺជាដំណើរកំសាន្តមួយដែលបានឆ្លងកាត់អាស៊ីអាគ្នេយ៍។
យ៉ាងណាមិញនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានជនជាតិថៃជាច្រើនបានលើកឡើងអំពីការលក់សម្លៀកបំពាក់រូបដំរីដែលមិនមែនជាផលិតផលក្នុងស្រុក។
ការហូរចូលនៃខោអាវដែលផលិតដោយប្រទេសចិន គឺវាពិតជាមានតំលៃថោកជាងផលិតផលនៅក្នុងស្រុក ហើយវាក៏បានធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់អ្នកលក់ និងអ្នកផលិតជាដើម។
បើយោងតាមរយៈលោកឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai បានប្រាប់អ្នកយកព័ត៌មានកាលពីដើមខែកុម្ភៈថា “យើងបានបញ្ជាឱ្យមានការឃ្លាំមើលទៅលើខោដំរីជាពិសេស គឺនៅរាល់កំពង់ផែតែម្តង” ។
លោក Phumtham ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរនោះ បាននិយាយទៀតថា ការរចនាដំរីដែលហើរពាសពេញខោរឹបរាងគឺមិនត្រូវបានអនុញ្ញាតនោះទេ។
លោកបានថ្លែងថា៖ «ប្រសិនបើយើងអនុញ្ញាតឱ្យផលិតករបរទេសផលិតខោមួយប្រភេទនេះបន្តទៀត វាអាចនឹងប៉ះពាល់ដល់ផលិតផលថៃក្នុងស្រុកកាន់តែខ្លាំងឡើង» ហើយម្យ៉ាងវិញទៀត ចំពោះផលិតផលដែលនាំចូលគឺវាមានគុណភាពអន់ជាងរបស់ក្នុងស្រុកខ្លាំងណាស់។
លោកបានបន្តថា៖ «ផលិតផលថៃគឺជាផលិតផលដែលមានស្តង់ដារ វាមិនមែនជាខោដែលផុយ និងងាយរហែកដូចផលិតផលនាំចូលនោះឡើយ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «អ្វីទាំងនេះវាមិនមានអ្វីថ្មីទេក្នុងការធ្វើអាជីវកម្ម ព្រោះកន្លែងណាដែលមានឱកាស ក្នុងនោះវាត្រូវតែមានអ្នកឆ្លៀតឱកាស។
ហេតុដូច្នេះហើយ «ប្រសិនបើយើងមិនអន្តរាគមនរឿងនេះឲ្យបានលឿននោះទេ យើងនឹងធ្វើឲ្យយើងដែលជាម្ចាស់ផ្ទះបាត់បង់ឱកាសជាមិនខាន»។