​ស្បែកជើង ​ប៉ាតាមួយគូរ ដែលមានហត្ថលេខារបស់ លោក Donald Trump គឺមានតម្លៃរហូតដល់ទៅ ៩០០០ ដុល្លារ

បុរសម្នាក់ដែលមានឈ្មោះថា Roman Sharf ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ហាងលក់នាឡិកា Luxury Bazaar បានចំណាយប្រាក់ 9,000 ដុល្លារទៅទិញស្បែកជើងមួយក្នុងចំណោមស្បែកជើង 1,000 គូ ដែលក្នុងនោះគឺមាន 10 គូរដែលត្រូវបានបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺលោក Donald Trump ។

តាមដានយើងតាមរយៈ Telegram CPN Daily

បន្ទាប់ពីការបង្ហោះរូបភាពនៅក្នុងអ៊ីនធឺណេតនៃស្បែកជើងមួយគូរនោះ វាបានសរបញ្ជាក់ថា លោក Sharf គាត់គឺជាមនុស្សម្នាក់ដែលស្រលាញ់និងគាំទ្រ លោក Trump ហើយវាក៏បានធ្វើឲ្យ ដៃគូររបស់លោកជាច្រើនបានសម្តែងនៅការមិនពេញចិត្តជាខ្លាំង ហើយបន្ទាប់មកពួកគេបាននិយាយថា ចាប់ពីពេលនេះតទៅ ខ្លួននឹងលែងធ្វើជំនួញជាមួយគាត់ទៀតហើយ។ 

គួរបញ្ជាក់ថា លោក Roman Sharf គាត់គឺជាអតីតជនអន្តោប្រវេសន៍អ៊ុយក្រែន និងជាទាហានជើងចាស់អាមេរិកម្នាក់ផងដែរ។      ​លោកបានសម្តែងការសោកស្តាយថា ក្នុងនាមលោកគឺជាជនជាតិអ៊ុយក្រែនម្នាក់ តែនៅពេលនេះគាត់បានប្រែក្លាយទៅជាផ្នែកមួយនៃរុស្ស៊ីទៅវិញ។

គួររំលឹកថា លោក Trump គឺជាបេក្ខជនប្រធានាធិបតីដែលមកពីគណបក្សសាធារណរដ្ឋ ហើយគោលជំហរបស់លោក គឺចង់បញ្ចប់ជំនួយដល់ប្រទេសអ៊ុយ ព្រមទាំងចង់ដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូថែមទៀតផង ប្រសិនបើគាត់បានក្លាយទៅជាប្រធានាធិបតីរបស់អាមេរិកម្តងទៀតនោះ។

ម្យ៉ាងទៀតលោក Trump បានប្រកាសថា លោកនិងដាក់លក់នូវ ស្បែកជើងប៉ាតាថ្មីរបស់គាត់ក្នុងអំឡុងពេលបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលនៅឯ Sneaker Con កាលពីថ្ងៃសៅរ៍ថែមទៀតផង។ យ៉ាងណាមិញ ការចំណាយទឹកប្រាក់ក្នុងតម្លៃមួយដែលខ្ពស់គួរសមលើស្បែកជើងម៉ាកយីហោរបស់លោក Trump វាបានធ្វើឲ្យពួកលោកសេរីបានបង្ហាញនូវការមិនពេញចិត្តទៅលើ ភាពជាអ្នកដឹកនាំរបស់លោក Trump ឬក៏អ្នកគាំទ្រលោក Trump នោះឡើយ។

Reporter:
scroll to top