ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានចំនាយទឹកប្រាក់រហូតដល់ទៅ $5.9 ពាន់លានដុល្លារសម្រាប់យន្តហោះ Airbus A330-900 ចំនួន 20 គ្រឿង

Vietjet airline វាគឺជាក្រុមហ៊ុនអាកាសចរណ៍ឯកជនតែមួយគត់ ដែលមានតម្លៃទាបជាងគេបំផុតនៅក្នុងប្រទេសវៀតណាម។ បើយោងទៅតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន  Vietjet ខាងលើនេះ បានធ្វើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយនិងក្រុមហ៊ុនផលិតយន្តហោះដែលធំជាងគេបំផុតនៅក្នុងពិភពលោក គឺ ក្រុមហ៊ុន Airbus ថែមទៀតផង។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រភពដដែលមួយនេះបាននិយាយទៀតថា កិច្ចសហប្រតិបត្តិការណ៍នៃឧស្សាហកម្មអាកាសចរណ៍ ដែលធ្វើឡើងនៅក្នុងទីក្រុងហាណយកាលពីពេលថ្មីៗនេះ ប្រសិនបើយើងគិតជាទឹកប្រាក់វិញ គឺវាមានតម្លៃរហូតដល់ទៅ 5.9 ពាន់ដុល្លាសហរដ្ឋអាមេរិកឯណោះ។ យ៉ាងណាមិញ ការប្តេជ្ញារចិត្តរបស់ក្រុមហ៊ុន Vietjet បានប្រកាសថា ខ្លួនត្រូវតែទិញទិញយន្តហោះ A330-900 ពីក្រុមហ៊ុន Airbus ឲ្យបានយ៉ាងតិចបំផុតចំនួន 20 គ្រឿង។ ក្រុមហ៊ុនមួយនេះបាននិយាយទៀតថា ខ្លួននឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការណ៍លើកនេះ ឲ្យក្លាយទៅជាការបញ្ជាទិញដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសវៀតណាមថែមទៀតផង។ 

ថ្វីត្បិតតែការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet វាជាចំនួនមួយដ៏ច្រើនលើសលប់ក៏ពិតមែន ប៉ុន្តែប្រសិនបើយើងនិយាយពីចំនួនទឹកប្រាក់មួយនេះ វាគ្រាន់តែជាតួរលេខមួយដែលសាមញ្ញបំផុតសម្រាប់ក្រុមហ៊ុនផលិតយន្តខ្នាតយក្សរបស់ពួកអឺរ៉ុបតែប៉ុណ្ណោះ។

តែបើទោះជាយ៉ាងណាក៏ដោយ នៅក្នុងការចុះផ្សាយរបស់ទស្សនាវដ្ត Forbes បាននិយាយរៀបរាប់ទៀតថា ក្រុមហ៊ុន Vietjet វាគឺជាក្រុមបម្រើសេវាកម្មហ៊ុនហោះហើរមួយ ដែលត្រូវបានគេស្គាល់ថា មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ យ៉ាងណាមិញ ការផ្លាស់ប្តូរម៉ូដែលយន្តហោះពី A330-300 សេរីចាស់ៗរបស់ខ្លួន គឺក្រុមហ៊ុនមានបំណងចង់ឲ្យអតិថិជនបានដឹងថា ក្រុមហ៊ុន Vietjet គឺជាក្រុមហ៊ុនមួយដែលតែងតែគិតគូរទៅលើសុវត្តិភាពរបស់អ្នកដំណើរជានិច្ច។

គួរបញ្ជាក់ថា សម្រាប់ការកែលម្អ និងការជ្រើសរើសយក យន្តហោះពីក្រុមហ៊ុន Airbus វាគឺជាយុទ្ធសាស្ត្រមួយដែលប្រកបដោយនិរន្តរភាព និងគោលដៅយ៉ាងវែងឆ្ងាយ។ ព្រោះបើយើងនិយាយពីការជ្រើសរើសយកម៉ូឌែលប្រភេទនេះ វាគឺជាជួយដល់បរិស្ថានកាន់តែច្រើន ខណៈដែលយន្តហោះ A330-900 វាគឺជាយន្តហោះដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយឧស្ម័ន CO2 រហូតដល់ទៅ 25%ឯណោះ។

កិច្ចព្រមព្រៀងមួយដែលបញ្ជាក់ពីយុទ្ធសាស្ត្រកំណើនប្រកបដោយមហិច្ឆិតារបស់ Vietjet និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មកងនាវារបស់ខ្លួនជាមួយនឹងយន្តហោះដែលមានសុវត្តិភាពខ្ពស់ជាងមុន ហើយក៏ជាមិត្តដ៏ល្អចំពោះបរិស្ថាន អ្នកជំនាញរបស់ Forbes បានសរសើរថា វាគឺជាការកំណត់បាននូវសេវាកម្មមួយដែលមានស្តង់ដារខ្ពស់បំផុតដែលក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតគួរយកគម្រូតាម។

Reporter:
scroll to top