ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសបេឡារុស្ស BelTA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំរបស់ប្រទេសខ្លួន លោក Alexander Lukashenko នឹងឈរឈ្មោះជាប្រធានាធិបតីបន្តទៀតនៅឆ្នាំ 2025 នេះបើយោងតាមការចុះផ្សាយ VOA កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ប្រធានាធិបតីប្រទេសបេឡារុស្ស លោក Alexander Lukashenko ដែលយើងស្គាល់យ៉ាងច្បាស់ថា គាត់គឺជាសម្ព័ន្ធយ៉ាងជិតដិតជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង បានធ្វើការអត្ថាធិប្បាយមួយបន្ទាប់ពីមានការបោះឆ្នោតនៅក្នុងសភា ក៏ដូចជាក្រុមប្រឹក្សាមូលដ្ឋាន ហើយវាក៏ជាការបោះឆ្នោតមួយដែលត្រូវបានសហរដ្ឋអាមេរិកបាននិយាយវាគឺជាការបោះឆ្នោតក្លែងក្លាយ។
គួរបញ្ជាក់ថា លោក Alexander បានឡើងកាន់អំណាចតាំងពីឆ្នាំ 1994 មកម្ល៉េះ ហើយបច្ចុប្បន្នលោកមានអាយុ ៦៩ ឆ្នាំ។ លោក Alexander ត្រូវបានមហាលជនជាច្រើននៅក្នុងពិភពលោកបានទទួលស្គាល់ថា គាត់គឺជាមេដឹកនាំម្នាក់ដែលស្ថិតនៅក្រោមបង្គាប់របស់ លោក ពូទីន។
គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតីរបស់ប្រទេសបេឡារុស្ស បានអនុញ្ញាតឲ្យលោក Vladimir Putin ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីទៅវាយប្រហារប្រទេសអ៊ុយក្រែនថែមទៀតផង។
យ៉ាងណាមិញចំពោះប្រទេសដែលមាននិន្នាការទៅរករបបផ្តាច់ការដូចជាបេឡារុស្ស ខាងក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើការថ្កោលទោសលើប្រទេសមួយនេះថា វាគ្រាន់តែជាការបោះឆ្នោតដើម្បីឲ្យតែល្អមើលតែប៉ុណ្ណោះ។ បើយោងទៅតាមអ្នកនាំពាក្យនាយកដ្ឋានលោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបោះឆ្នោតនៅក្នុងប្រទេសបេឡារុស្ស វាត្រូវបានធ្វើឡើងក្នុងបរិយាកាសមួយដ៏ភ័យខ្លាច ដែលមិនមានដំណើរការបោះឆ្នោតណាមួយអាចត្រូវបានគេហៅថាប្រជាធិបតេយ្យនោះទេ” ។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា កាលពីអាណត្តិទី ៦ ក្នុងឆ្នាំ ២០២២ ការបោះឆ្នោតឡើងវិញរបស់ លោក Lukashenko វាធ្លាប់បានបង្កឱ្យមានការតវ៉ាដែលមិនធ្លាប់មានពីមុនមក ដោយក្រុមប្រឆាំងដោយចោទប្រកាន់ថា ប្រធានាធិបតីរូបនេះបានក្លែងបន្លំសន្លឹកឆ្នោត។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកពូទីនបានផ្តល់ការគាំទ្រដល់លោក Lukashenko ដោយលោកបាននិយាយថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនគឺមានមូលដ្ឋានច្បាស់លាស់។ យើងខ្ញុំសូមបញ្ជាក់ថា លោក Lukashenko បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងពង្រឹងតួនាទីរបស់សភាឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ខាង BelTA បានដកស្រង់សម្ដីគាត់ទៀតថា៖ «មនុស្សកំពុងចាប់ផ្ដើមយល់ថា អ្វីគ្រប់យ៉ាងនៅពេលនេះជាដូជាការសម្តែង ប៉ុន្តែលោកបាននិយាយថា ប្រធានាធិបតីមិនមែនជាព្រះ ឬជាអាទិទេពនោះទេ ហេតុដូច្នេះហើយ លោកពិតជាមិនអាចផ្គាប់ចិត្តមនុស្សបានគ្រប់គ្នានោះឡើយ តែលោកចង់និយាយថា ការងាររបស់លោកគឺមានភាពលំបាកខ្លាំងណាស់ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានសមត្ថភាពធ្វើបានដូចគាត់នោះឡើយ។