សមិទ្ធិផលមួយដ៏គួរឲ្យភ្ញាក់ផ្អើរបំផុតនៅក្នុងពិភពលោក គឺនៅពេលដែលព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានប្រកាសថា ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ខ្លួនបានសម្រេចនូវមហិចតាដ៏ធំមួយ គឺក្នុងនាមជាប្រទេសមហាលអំណាចទេសចរណ៍របស់ពិភពលោក។
យ៉ាងណាមិញការមកដល់នៃភ្ញៀវទេសចរជាង 100 លាននាក់ វាបានក្លាយទៅជាព្រឹត្តិការណ៍មួយដែលអស្ចារ្យបំផុត ព្រោះវាត្រូវបានរៀបឡើងដោយអង្គការទេសចរណ៍ពិភពលោក (UN Tourism)។
ជាការពិតណាស់អ្វីដែលមនុស្សជាច្រើននៅក្នុងពិភពលោក បានដឹងនិងស្គាល់កន្លងមក គឺគ្រាន់តែធ្លាប់លឺថា អារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលនាំចេញប្រេងច្រើនជាងគេបំផុតនៅក្នុងពិភពលោកនោះ ប៉ុន្តែនៅពេលនេះ អ្នកអង្គម្ចាស់ Mohammed bin Salman កំពុងតែសម្រេចបាននូវគោលបំណងមួយនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចខ្លួនឲ្យឆ្ងាយពីវិស័យប្រេង ដោយទ្រង់បានព្យាយាមជំនួសវាដោយការអភិវឌ្ឍន៍ថ្មីមួយទៀតដែលប្រកបដោយចីរភាពនៃវិស័យទេសចរណ៍វិញម្តង។
គួរបញ្ជាក់ថា ចំពោះព្រឹត្តិការណ៍ដ៏សំខាន់មួយនេះផងដែរ វាត្រូវបានក្រុមការងាររបស់ BBC បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីតនិងចំណាយជាទឹកប្រាក់សរុបប្រមាណ 67 ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ម្យ៉ាងទៀតខាងក្រសួងទេសចរណ៍របស់ប្រទេសមួយនេះបានឲ្យដឹងទៀតថា សម្រាប់ចំនួននៃអ្នកចូលរួមទស្សនាក្នុងកំឡុងពេលប្រារព្ធពិធីនោះ វាត្រូវបានគេរំពឹងទុកថា ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិអាចច្រើនជាង ២៧ លាននាក់ទៅទៀត ហើយចំពោះភ្ញៀវទេចរណ៍ក្នុងស្រុកវិញគឺមិនតិចជាង ៧៩ លាននាក់នោះឡើយ។
ភាពជោគជ័យរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត វាក៏ត្រូវបានប្រទេសជាច្រើននៅក្នុងពិភពលោក បានយកគម្រូតាម។ មិនត្រឹមតែប៉ុណ្ណោះខាងអង្គការសហប្រជាជាតិបានស្នើរឲ្យមានគំនិតផ្តួចផ្តើមទៅលើការបង្កើតមូលដ្ឋាននៃគំនិតរួមជាយុទ្ធសាស្រ្ត ក៏ដូចជាកំណែទម្រង់ដែលពាក់ព័ន្ធនានា ដើម្បីជួយជំរុញឲ្យវិស័យទេសចរណ៍របស់ប្រទេសដ៏ទៃទៀតអាចទទួលបាននូវការអភិវឌ្ឍន៍ផងដែរ។
គួររំលឹកថា សម្រាប់ការកើនឡើងនៃភ្ញៀវទេសចររបស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីក្នុងឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរណ៍ជាសរុបគឺបានកើនឡើងរហូតដល់ ៣៩០% ឯណោះ។ ក្រុមការងាររបស់ BBC បានរាយការណ៍បន្តទៀតថា ការរួមចំណែកនៃវិស័យទេសចរណ៍ទៅកាន់ GVA ដែលមិនមែនប្រេងគឺត្រូវបានគេប៉ាន់ស្មានថា គឺមានចំនួនលើសពី 7% ទៅទៀតសម្រាប់ចក្ខុវិស័យរបស់អារ៉ាប៊ីសាអូឌីតនាថ្ងៃអនាគត។ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ផលិតផលក្នុងស្រុកសរុប ដែលបានគេប៉ាន់ប្រមាណថា GDP របស់ប្រទេសមួយនេះគឺមានកំណើនច្រើនជាង 4% ទៅទៀត។
បើទោះជាយ៉ាងណាក៏ដោយ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានប្រកាសទៀតថា ចំពោះគោលដៅរបស់ខ្លួននាថ្ងៃបន្ទាប់នោះ គឺពួកគេត្រូវតែទទួលបាននូវភ្ញៀវទេសចរណ៍យ៉ាងតិចចំនួន 150 លាននាក់នៅឆ្នាំ 2030 ។ ហេតុដូច្នេះហើយសម្រាប់សមិទ្ធិផលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការស្វាគមន៍ភ្ញៀវទេសចរ ដែលច្រើនជាង 100 លាននាក់ក្នុងឆ្នាំ 2023 គឺជាសញ្ញានៃអ្វីដែលពួកគេចង់បញ្ជាក់ថា វាបានកើតឡើងចេញពីការសហការ ការច្នៃប្រឌិត និងចក្ខុវិស័យមួយដែលមានភាពច្បាស់លាស់។ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមិនត្រឹមតែសន្យាថាខ្លួននិងផ្តល់ជូនដល់អ្នកមកដល់នូវបទពិសោធន៍ទេសចរណ៍ចម្រុះ និងសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែខ្លួននឹងផ្តល់គ្រប់អ្វីៗដែលខ្លួនបានសន្យាជានិច្ច ហើយការសបញ្ជាក់នេះ គឺជាការត្រួសត្រាយផ្លូវដ៏ល្អមួសម្រាប់អនាគតដែលស្រស់បំព្រងចំពោះវស័យឧស្សាហកម្មទេសចរណ៍ពិភពលោក។