វេជ្ជបណ្ឌិតរបស់លោក Joe Biden បាននិយាយថា ថ្វីត្បិតតែមេដឹកនាំរបស់អាមេរិកមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្រក៏ពិតមែន ប៉ុន្តែលោក គឺនៅតែមានសុខភាពល្អគ្រប់គ្រាន់ក្នុងការបន្តឈរឈ្មោះជាប្រធានាធិបតីក្នុងអាណត្តិក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
វេជ្ជបណ្ឌិតដែលប្រចាំនៅសេតវិមាន គឺលោកវេជ្ជបណ្ឌិត Kevin O’Connor បាននិយាយថា លោក Biden “តែងតែអនុវត្តទៅតាមវិជ្ជបញ្ជារបស់គ្រូពេទ្យជានិច្ច។ លោក បាននិយាយទៀតថា លោក Biden គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ អ្វីដែលលោកបានសន្យា គឺលោកពិតជាធ្វើបានពិតមែន។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក Joe Biden គឺមានអាយុ 81 ឆ្នាំ ដោយលោកបានតាំងចិត្តថា លោកនិងបន្តឈរឈ្មោះធ្វើជាប្រធានាធិបតីនៅអាណត្តិបន្ទាប់ទៀត។
លោក Joe Biden បាននិយាយថា លទ្ធផលឆ្នាំនេះគឺមិនខុសពីឆ្នាំមុននោះទេ ហើយលោកបាននិយាយទៀតថា បច្ចុប្បន្នគឺគាត់មើលទៅក្មេងជាងមុនទៅទៀត។
លោក Biden តែងតែធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ប្រាំថ្ងៃក្នុងមួយសប្តាហ៍” នេះបើយោងតាមវេជ្ជបណ្ឌិតរបស់គាត់។ នៅក្នុងអនុស្សរណៈមួយ លោកវេជ្ជបណ្ឌិត O’Connor បានកត់សម្គាល់ឃើញថា លោកប្រធានាធិបតីគឺនៅតែបន្តទទួលការព្យាបាលនូវជំងឺបេះដូង (ចង្វាក់បេះដូងមិនទៀងទាត់) ក៏ដូចជាជំងឺច្រាលក្រពះពោះវៀន និងជំងឺលើសជាតិខ្លាញ់ក្នុងឈាមដដែល។
គួររំលឹកថា កាលពីរដូវក្តៅមុន លោក Biden បានចាប់ផ្តើមប្រើម៉ាស៊ីន CPAP នៅពេលយប់ដើម្បីដោះស្រាយការដកដង្ហើមរបស់គាត់នៅពេលគេងផងដែរ។ ខាងគ្រូពេទ្យក៏បាននិយាយទៀតថា ជាញឹកញាប់លោក Biden តែងតែមានអាការៈរឹងជើងថែមទៀតផង។
យ៉ាងណាមិញចំពោះសុខភាពរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក គឺត្រូវបានមនុស្សជាច្រើននៅក្នុងពិភពលោកបានចាប់អារម្មណ៍ខ្លាំងជាងគេគឺនៅដើមខែនេះ បន្ទាប់ពីមានទីប្រឹក្សាពិសេសមួយបានលើកឡើងថា លោក Biden គឺមានជំងឺបាក់ទឹកចិត្ត ដោយសារតែលោកមានអាយុច្រើនពេក។
នៅក្នុងរបាយការណ៍មួយប្រហែលជា 345 ទំព័របានពណ៌នាថា លោក Biden ជា “បុរសចំណាស់ដែលមានការចងចាំខ្សោយ” ដែលគួរឱ្យអាណិតអាសូរ។
បើទោះជាយ៉ាងណាក៏ដោយ លោក Biden បាននិយាយជាការឆ្លើយតបទៅវិញថា ៖ «ការចងចាំរបស់ខ្ញុំគឺនៅល្អណាស់ បើទោះជាខ្ញុំមានវ័យចំណាស់ក៏ពិតមែន។ លោកបាននិយាយទៀតថា ខ្ញុំដឹងច្បាស់ណាស់ថាខ្ញុំកំពុងធ្វើអ្វី។ ប៉ុន្តែបើយើងក្រឡែកទៅមើលការស្ទង់មតិក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីវិញបានបង្ហាញថា អាយុរបស់លោក Biden វាគឺជាក្តីបារម្ភខ្លាំងជាងគេសម្រាប់អ្នកបោះឆ្នោត។