យន្តហោះចម្បាំង F-16 មួយក្រុមដែលប្រតិបត្តិការដោយកងកម្លាំងរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង (USFK) បានចាកចេញពីប្រទេសកូរ៉េខាងត្បូងកាលពីខែមុន គឺក្នុងគោលបំណងដើម្បីចូលរួមធ្វើសមយុទ្ធពហុជាតិមួយដែលមិនធ្លាប់មានពីមុនមកគឺនៅក្នុងប្រទេសថៃ នេះបើយោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤។
គួរបញ្ជាក់ថា អង្គភាព(USFK) ធ្លាប់បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមនាវិករបស់យន្តហោះចម្បាំង F-16 មិនបានធ្វើការបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនឲ្យបានច្បាស់លាស់នោះទេ។ យ៉ាងណាមិញ បើយោងតាមប្រភពដដែលខាងលើ បាននិយាយថា យន្តចម្បាំង F-16 ដែលបានចេញចេញពីប្រទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសថៃ គឺជាកងកំលាំងយន្តហោះចម្បាំងទី 8 របស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទ័ពអាកាស Kunsan នៃទីក្រុង Gunsan ចម្ងាយប្រហែល 178 គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងសេអ៊ូល ដោយបានចាកចេញពីប្រទេសកាលពីថ្ងៃទី 22 ខែកុម្ភៈ ដើម្បីចូលរួមក្នុងសមយុទ្ធ Cobra Gold ប្រចាំឆ្នាំ។
ចំពោះសមយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិក និងថៃវាត្រូវគេរាយការណ៍ទៀតថា ពួកគេនិងបានចាប់ផ្តើមចាប់ពីថ្ងៃអង្គារសប្តាហ៍មុនមកម្ល៉េះ ហើយពួកគេក៏គ្រោងនឹងបញ្ចប់នៅចុងសប្តាហ៍នេះផងដែរ។ បើយោងតាមអ្នកយកការណ៍របស់យ៉ុនហាប់បានឲ្យដឹងទៀតថា នៅក្នុងការសមយុទ្ធដែលធ្វើឡើងក្នុងប្រទេសថៃគឺមានការចូលរួមពីកងទ័ពជាច្រើនដែលមកពីប្រទេសកូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ីថែមទៀតផង។
អង្គភាព(USFK) បាននិយាយនៅក្នុងការចេញផ្សាយមួយថា “អង្គភាព Fighter Wing ទី 8 បានរក្សាវត្តមានជាប់លាប់នៅក្នុងសមយុទ្ធមួយដើម្បីត្រៀមលក្ខណៈឲ្យបានពេញលេញគឺនៅទូទាំង 43 លើករបស់ខ្លួន គឺដើម្បីគាំទ្រដល់សម្ព័ន្ធភាពដ៏រឹងមាំ និងទំនាក់ទំនងដ៏យូអង្វែង។ គួរបញ្ជាក់សារជាថ្មីថា សមយុទ្ធដែលធ្វើឡើងនៅក្នុងប្រទេសថៃលើកនេះ វាត្រូវបានក្រុមអ្នកជំនាញជាច្រើនបានលើកឡើងថា វាគឺយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងអំណាចរបស់ខ្លួននៅក្នុងអាស៊ីអាគ្នេយ៍ ដោយក្នុងនោះសហរដ្ឋអាមេរិកបានជ្រើសរើសយកព្រះរាជាណាចក្រថៃ” ។
ជាកំណត់សម្គាល់អំពីការដាក់ពង្រាយនៃ USFK F-16 ដែលត្រូវបានគេស្គាល់ចុងក្រោយបង្អស់នោះ គឺនៅខាងក្រៅប្រទេសកូរ៉េ។ ហើយម្យ៉ាងវិញទៀត កាលពីខែមករា ទីភ្នាក់ងារខាងលើបានសង្កេតឃើញទៀតថា យន្តហោះ F-16 ចំនួនប្រាំមួយគ្រឿង គឺចតទីលានយន្តហោះចម្បាំងទី 8 បន្ទាប់មកក៏ហោះសំដៅទៅកាន់មូលដ្ឋានទ័ពអាកាស Kadena នៃទីក្រុង Okinawa របស់ប្រទេសជប៉ុន ដើម្បីប្រតិបត្តិការចាក់ប្រេង បន្ទាប់មកទៀតទើបបន្តដំណើរទៅកាន់ប្រទេសថៃ។