ភ្លៀងធ្លាក់ខ្លាំងបូករួមជាមួយនឹងព្រិលផងដែរនោះ វាក៏បានបង្ករឲ្យប្រជាជនរបស់ប្រទេសប៉ាគីស្ថានបានបាត់បង់ជីវិតយ៉ាងហោចណាស់ ៣៥នាក់ ហើយរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន bbc កាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២៤។
គ្រោះធម្មជាតិដែលធ្វើឲ្យយើងនឹងកស្មានមិនដល់ វាក៏បោកបង់ទៅលើតំបន់ដាច់ស្រយ៉ាលមួយដែលស្ថិតនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។ ខាងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសមួយនេះបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបូករួមទាំងដំទឹកកកតូចៗផងដែរនោះ វាបានបំផ្លាញផ្ទះរបស់ប្រជាជនរាប់សិបខ្នង ដោយក្នុងគឺមានក្មេងប្រមាណ ២២ នាក់បាត់បង់ជីវិតដោយផ្ទះបាក់សង្កត់។
ជាធម្មតានៅក្នុងប្រទេសប៉ាគីស្ថាននាខែមីនា វាត្រូវបានក្រុមអ្នកជំនាញនិយាយថា វាតែងមានអាកាសធាតុក្តៅ ហើយសើម។ ប៉ុន្តែបើយោងទៅតាម លោក Mushtaq Ali Shah អតីតប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេសបានសន្មតថា លក្ខខណ្ឌធម្មជាតិនាពេលនេះ គឺមានរឿងជាច្រើនដែលអាចកើតឡើងបន្តទៀត ព្រោះវាបង្កឡើងដោយការប្រែប្រួលនៃអាកាសធាតុ។
លោកបានបន្ថែមថា ព្យុះព្រឹលដ៏ស្រាលដែលអូសបន្លាយ ប្រហែល”មួយសន្ទុះ” នឹងមិនគួរឱ្យពួកយើងមានការភ្ញាក់ផ្អើលនោះទេ ហើយជាធម្មតាវាក៏មិនអាចបក់បោកលើពី 30 នាទីនោះដែរ។
តែបើទោះជាយ៉ាងណាក៏ដោយ ខាងទីភ្នាក់ងាររបស់ BBC បានរាយការណ៍ថា ព្យុះភ្លៀងព្រិលប្រភេទនេះគឺពិតជាគួរឲ្យខ្លាច ព្រោះវត្តមានរបស់វាអាចមានសមត្ថភាពបំផ្លិបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងហោចណាស់ 150 ខ្នង ហើយផ្ទះប្រហែលជា 500 ខ្នងផ្សេងទៀតបានរងនូវការខូចខាតជាខ្លាំង។
បើយោងតាមសន្និដ្ឋានពីនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាននិយាយថា “មុននិងអាកាសធាតុចាប់ផ្តើមចុះត្រជាក់ ប្រកដណាស់នៅក្នុងតំបន់ភាគច្រើននៃប្រទេសដែលជាប់ភ្នំគឺប្រាកដជាមានធ្លាក់ព្រិល។ ហើយប្រសិនបើយើងអាចស្វែងយល់ពីមូលហេតុនិង ឬគល់វិញនោះ វានិងជួយឲ្យយើងអាចដឹងនិង ការពារខ្លួនទាន់ពេលវេលា។