កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខាងទីក្រុងព្រុចសែលបានពិន័យលើក្រុមហ៊ុន Apple ប្រមាណ1.84 ពាន់លានអឺរ៉ូ (2 ពាន់លានដុល្លារ) ចំពោះ ការបំពានច្បាប់របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Apple បានរងនូវការចោទប្រកាន់ពីគណៈកម្មការរបស់សហភាពអឺរ៉ុប នៅពេលដែលប្រទេសស៊ុយអ៊ែតបានលើកឡើងថា ក្រុមហ៊ុន Apple មានចេតនារារាំងការដំណើរការសេវាកម្ម ស្ទ្រីមអូឌីយ៉ូ និងប្រព័ន្ធផ្សព្វផ្សាយ របស់ខ្លួន (Spotify) ។
គណៈកម្មការរបស់សហភាពអឺរ៉ុប (EU antitrust)បានលើកឡើងទៀតថា ការរឹតបន្តឹងរបស់ក្រុមហ៊ុន Apple គឺមានគោលបំណងដើម្បីបង្កើតលក្ខខណ្ឌពាណិជ្ជកម្មមួយដែលមិនមានភាពយុត្តិធម៌ ហើយវាក៏ជាទង្វើលមួយដែល ប្រឆាំងនឹងការទុកចិត្តរបស់ប្រទេសហូឡង់ផងដែរ។
គួរបញ្ជាក់សារជាថ្មីថា កាលពីពេលថ្មីៗនេះបន្ទាប់ពីក្រុមហ៊ុន Apple បានរងនូវការចោទប្រកាន់ វាក៏បានធ្វើឲ្យភាគហ៊ុនរបស់មួយនេះបានធ្លាក់ចុះរហូតដល់ទៅ 3.2% គឺមកនៅត្រឹម 173.88 ដុល្លារកាលពីរសៀលថ្ងៃចន្ទ។ យ៉ាងណាមិញការផាកពិន័យមកលើក្រុមហ៊ុន Apple វាក៏ត្រូវបានអ្នកជំនាញរបស់រ៉យទ័របានរំពឹងទុកថា គណៈកម្មការអឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Apple បន្តទៀតជាមិនខាន ។
អ្នកជំនាញរបស់រ៉យទ័របានលើកឡើងទៀតថា បើទោះបីជាការផាកពិន័យពីគណៈកម្មការរបស់សហភាពអឺរ៉ុបមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែចំពោះទឹកប្រាក់ចំនួន 1.84 ពាន់លានអឺរ៉ូ គឺវាមានតម្លៃប្រហែលត្រឹមតែ 0.5% នៃប្រាក់ចំណូលសរុបរបស់ Apple តែប៉ុណ្ណោះ ។
តែបើទោះជាយ៉ាងនេះក្តី សម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយ បានធ្វើការរិះគន់ទៅលើការសម្រេចចិត្តរបសសហភាពអឺរ៉ុបនេះថា វាគឺជាការចោទប្រកាន់មួយដែលមិនមានភស្តុតាងច្បាស់លាស់។
បើយើងរំលឹកឡើងមកវិញបន្តិច គឺនៅក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខាងនិយតកររបស់សហភាពអឺរ៉ុបបានពិន័យទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកជាបន្តបន្ទាប់តួរយ៉ាងដូចជា ក្រុមGoogle ដែលទើបនឹងទទួលនូវការផាកពិន័យជាទឹកប្រាក់ប្រមាណ 8.25 ពាន់លានអឺរ៉ូក្នុងករណីចំនួនបីថែមទៀតផង។
ក្រុមអ្នករិៈគន់បានលើកឡើងថា និយតកររបស់សហភាពអឺរ៉ុប គួរតែស្វែងរកមតិដើម្បីកែលម្អនូវការអនុវត្តរបស់ខ្លួន ហើយជាពិសេសគួរតែសិក្សាទៅលើការផាកពិន័យទៅលើក្រុមហ៊ុន Apple ឡើងវិញផងដែរ។