ការស្ទង់មតិជាងពាក់កណ្តាលនៃប្រជាជនកូរ៉េខាងត្បូង៖ រឿងរ៉ាវកន្លងមករបស់ជំទាវទីមួយ វានឹងប៉ះពាល់ដល់ការសម្រេចចិត្តនៅពេលបោះឆ្នោត

ភាពចម្រូងចម្រាសជុំវិញភរិយារបស់លោកប្រធានាធិបតី Yoon Suk Yeol គឺលោកជំទាវ Kim Keon Hee គឺត្រូវបានមហាលជនជាច្រើនបានតាមដានយ៉ាងយកចិត្តទុកដាក់  ជាពិសេសគឺក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីនៅអណត្តិបន្ទាប់។

តាមដានយើងតាមរយៈ Telegram CPN Daily

ការស្ទង់មតិមួយដែលត្រូវបានគេធ្វើឡើងកាលពី ពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្នប្រជាជនកូរ៉េច្រើនជាងពាក់កណ្តាល ឬស្មើនឹង 57 ភាគរយ បានយាយថា បញ្ហាដែលបានកើតឡើងលើជំទាវទីមួយ វាពិតជាមានឥទ្ធិពលមកលើការសម្រេចចិត្តរបស់ពួកគេជាខ្លាំង ខណៈដែលកាបោះឆ្នោតសកលកំពុងតែខិតជិតមកដល់ នេះបើយោងតាមការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយ Hankook Research ហើយក៏ត្រូវបានកែសម្រួលឡើងវិញដោយកាសែត The Korea Times កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៤។ 

ទិដ្ឋភាពដ៏សំខាន់មួយដែលនឹងរួមចំណែកដល់អារម្មណ៍អវិជ្ជមានរបស់ប្រជាជន គឺបន្ទាប់ពីមានពាក្យចចាមរ៉ាមមួយបាននិយាយថា លោកជំទាវ Kim គឺមានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Deutsch Motors ដែលជាក្រុមហ៊ុនចែកចាយរថយន្ត BMW ក្នុងចន្លោះឆ្នាំ 2009 និង 2012។ លើសពីនេះ លោកជំទាវទីមួយ រូបនេះគឺត្រូវបានសារព័ត៌ទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចុះផ្សាយថា លោកស្រីបានទទួលកាបូប Dior មួយដែលមានតម្លៃប្រហែល 3 លានវ៉ុន ($2,240)  ពីគ្រូគង្វាលជនជាតិអាមេរិកជនជាតិកូរ៉េម្នាក់កាលពីក្នុងឆ្នាំ 2022 ។

ជុំវិញរឿងអាស្រូវដែលបានកើតឡើងលើជំទាវទីមួយ ប្រាកដណាស់វានិងធ្វើឲ្យមានផលប៉ះពាល់ ទៅលើការឈរឈ្មោះរបស់លោក Yoon Suk Yeol យ៉ាងពិតប្រាកដ។ តែទន្ទឹមនឹងនោះ វាក៏ហាក់ដូចជាអំណោយផលដល់បក្សប្រឆាំងផងដែរ ការប៉ុនប៉ងរបស់គណបក្សប្រជាធិបតេយ្យប្រជាធិបតេយ្យកូរ៉េ (DPK) ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង គឺកំពុងតែមានប្រៀបជាងគណបក្សដែលកំពុងតែកាន់អំណាច។

មេដឹកនាំបក្សប្រឆាំង DPK បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំឡើងវិញនូវវិក័យប័ត្រស៊ើបអង្កេតពិសេសដែលផ្តោតលើជំទាវទីមួយ  ហើយលើកនេះផងដែរ លោកនឹងលើកយកនូវសំណុំរឿងកាបូប Dior មកធ្វើជាប្រធានបទថែមទៀតផង។

ការស្ទង់មតិក៏បានបង្ហាញទៀតថា រាល់អ្នកដែលមានសិទ្ធបោះឆ្នោតទាំងអស់ក៏កំពុងតែតាមដានយ៉ាងដិតដល់លើដំណើរការជ្រើសរើសបេក្ខជនដែលមកពីគណបក្សប្រឆាំងផងដែរ ។

ការស្ទង់មតិបានរកឃើញទៀតថា តម្លៃស្នូលនៃការជ្រើសរើសប្រធានាធិបតីបន្ទាប់​ វាពិតជាទាក់ទងនិងការដោះស្រាវនូវវិបត្តិសេដ្ឋកិច្ច ព្រោះវាគឺជាកង្វល់ចម្បងក្នុងចំណោមអ្នកបោះឆ្នោតដែលនឹងមានឥទ្ធិពលលើការបោះឆ្នោតនៅអាណត្តិនេះ។

Reporter:
scroll to top