ក្រុមហ៊ុន Lucapa បានរកឃើញ​ពេជ្រ​ពីរ​ដុំ ដែល​មាន​ទម្ងន់ច្រើន​ជាង 100 ការ៉ាត់ទៅទៀត

ក្រុមហ៊ុន Lucapa Diamond Company វាគឺជាអ្នករុករករ៉ែពេជ្រ និងអ្នករុករកដែលមានទ្រព្យសម្បត្តិនៅអាហ្វ្រិក និងនៅក្នុងប្រទេសអូស្ត្រាលី។ ក្រុមហ៊ុន Lucapa Diamond Company គឺជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីក្នុង ASX ហើយក៏ជាដៃគូសហរការជាមួយនឹង Endiama , Rosas និង Petalas ផងដែរ។

តាមដានយើងតាមរយៈ Telegram CPN Daily

          បើយោងទៅតាមកាចុះផ្សាយរបស់ listcorp កាលពីថ្ងៃទីល ០៥ ខែមីនា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្រុមហ៊ុន Lucapa Diamond Company ព្រមទាំងដៃគូរបស់ខ្លួនបានរកឃើញនូវ ពេជ្រ ចំនួន ពីរគ្រាប់ ដែលមានទម្ងន់ច្រើនជាង 100 ការ៉ាត់ (ct) ទៅទៀត។ ប្រភពដដែលបាននិយាយទៀតថា  ភាពភ្ញាក់ផ្អើរដែលធ្វើឲ្យពួកគេនឹកស្មានមិនដល់នោះ គឺ ពេជ្រធំៗទាំងពីរនោះ បែរជាស្ថិតនៅលើផ្ទៃរាបស្មើនៃ Mining Block 46 ដែលជាអណ្តូងរ៉ែរបស់ប្រទេសក្នុងប្រទេស Angola គឺមានឈ្មោះថា Lulo។

ក្រុមអ្នកអ្នកជំនាញរបស់ Lucapa Diamond Company បាននិយាយថា តាមពិតទៅចំពោះពេជ្រធម្មជាតិដ៏ធំសម្បើមទាំងពីរនេះ  វាត្រូវបានគេរកឃើញចាប់តាំងពីខែកុម្ភៈមកម្ល៉េះ ដោយក្នុងនោះមានពេជ្រមួយគ្រាន់គឺមានទំហំ 162 ការ៉ាត់ និងពេជ្រមួយគ្រាប់ទៀតគឺមានទំហំ 116 ការ៉ាត់។

ក្រុមអ្នកអ្នកជំនាញខាងលើនេះ បានឲ្យដឹងទៀតថា ពេជ្រប្រភេទ IIa 116 (ការ៉ាត់) នឹងត្រូវបានក្រុមការងាររបស់ខ្លួនដាក់លក់តាមរយៈការដេញថ្លៃមួយដែលនឹងធ្វើឡើងនាពេលឆាប់នេះ។ ដោយក្នុងនោះពួកយើងនឹងធ្វើការតាំងបង្ហាញនូវពេជ្រប្រភេទ IIa ព្រមទាំងពេជ្រដែលមានតម្លៃខ្ពស់ផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញចំពោះពេជ្រដែលមានទំហំធំ ទាំងពីរខាងលើ  ដែលពួកយើងទើបតែបានរកឃើញនាពេលថ្មីៗនេះ គឺសម្រាប់ពេជ្រដែលមានទំហំ 162 (ការ៉ាត់) ពួកយើង នឹងដាក់លក់ជាធម្មតានៅចុងខែមីនា។

យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្នក្រុមប្រឹក្សាភិបាល  និងអ្នកដែលមានទួនាទីសំខាន់ៗនៅក្នុង Lucapa គឺកំពុងតែចាប់អារម្មណ៍ក្នុងការរុករករ៉ែពេជ្របន្ថែមទៀត ដោយពួកគេបានចាប់អារម្មណ៍ខ្ពស់ទៅលើអណ្តូងរ៉ែពេជ្រ Mothae ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស Lesotho។

ប្រភពដដែលខាងលើបានសរសេរទៀតថា បើយោងទៅតាមបទពិសោធន៍ និងបណ្តាញឧស្សាហកម្មពេជ្រទូទាំងពិភពលោករបស់ខ្លួន ស្ថាបនិករបស់ Lucapa បានលើកឡើងថា ខ្លួនផ្តោតទៅលើការលក់រាយដោយផ្ទាល់វិញម្តង។

Reporter:
scroll to top