ប្រមុខការទូតរបស់ចិន៖ សហរដ្ឋអាមេរិកមានបំណងរៀបចំជាយុទ្ធសាស្ត្រ ដើម្បីគាបសង្កត់ប្រទេសចិន

 អ្នកការទូតកំពូល របស់ប្រទេសចិនលោក Wang Yi បានចោទប្រកាន់សហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន មានគោលបំណងរៀបចំជាយុទ្ធសាស្ត្រ ដើម្បីកៀបសង្កត់មកលើប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

 គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកតំណាងប្រទេសចិន ហ៊ានថ្លែងបែបនេះ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ គឺនៅខាងក្រៅការជួបជុំមួយរវាងអ្នកនយោបាយដែលធ្វើឡើងនៅទីក្រុងប៉េកាំង។ វេទិកាមួយដែលត្រូវបានក្រុមការងាររបស់ CNN​ បានរាយការណ៍ថា​ វាគឺកិច្ចប្រជុំដែលបានរៀបចំឡើងដោយមេដឹកនាំចិន គឺដើម្បីបង្ហាញពីការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា តែផ្ទុយទៅវិញប្រទេសមួយនេះបានប្រឈមមុខនឹងការទប់ស្កាត់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយទៅកាន់ប្រមុខការទូតរបស់សហរដ្ឋអាមេរិកទៀតថា ពាក្យថាបញ្ជីទណ្ឌកម្មឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោននៅពេលនេះ គឺវាបានឈានដល់ “កម្រិតមួយដែលចិនមិនអាចទទួលយកបាននោះ ព្រោះរាល់ភស្តុតាងដែលសហរដ្ឋអាមេរិកបានលើកឡើងនៅពេលនេះ វាពិតជាមិនសមហេតុផលទាល់តែសោះ” ។

លោក Wang បាននិយាយទៀតថា ការរឹតបន្តឹងផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកវាហាក់ដូចជាហួសហេតុ លោកបាននិយាយបន្តថា ​ប្រសិន​បើ​អាមេរិក​ចង់​រីកចម្រើនតែម្នាក់ឯងនោះគឺអាចនិយាយតាមត្រង់បាន  ប៉ុន្តែអ្នកមិនគួរ​បដិសេធ​លើការ​អភិវឌ្ឍដែល​ស្របច្បាប់ពី​ប្រទេស​ដទៃនោះឡើយ។ តើ​យុត្តិធម៌​អន្តរជាតិ​ស្ថិតនៅឯណា?

គួរបញ្ជាក់សារជាថ្មីថា ការអត្ថាធិប្បាយរបស់លោក Wang ទៅកាន់សហរដ្ឋអាមេរិក គឺបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា ចិនបានររំលោភសិទ្ធិមនុស្សនៅក្នុង Xinjiang ហើយជាពិសេសនោះ អាមេរិកបាននិយាយទៀតថា ចិនបានផ្តល់ការគាំទ្រសម្រាប់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថែមទៀតផង។

លោកបានលើកឡើងទៀតថា លោកសូម​អំពាវនាវ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើការ​ជាមួយ​ទីក្រុង​ប៉េកាំង​ដើម្បី​ “នាំ​ទំនាក់ទំនង​មក​វិញ​លើ​ផ្លូវ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព និង​និរន្តរភាព”។

អ្វីដែលជាគោលបំណងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះ គឺការជំរុញរបស់ប្រទេសចិនដើម្បីពង្រឹង “ភាពជឿជាក់លើខ្លួនឯង និងភាពរឹងមាំរបស់ខ្លួននៅក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយក្នុងនោះខាងទីក្រុងប៉េកាំងបានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោនទៀតថា ការពឹងផ្អែកលើខ្លួនឯង វាគឺជារឿងមួយដែលល្អជាជាងយើងទៅអង្គុយរង់ចាំបច្ចេកវិទ្យាពីអ្នកដទៃ។

គួររំលឹកថា រាជរដ្ឋាភិបាលរបស់ប្រទេសបានប្រកាសពីផែនការរបស់ខ្លួនថា ចិននឹងបង្កើនថវិកាប្រចាំឆ្នាំនសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន 10% ឬស្មើនឹង 370.8 ពាន់លានយន់ (51.6 ពាន់លានដុល្លារ) ចំនួនមួយនេះផងដែរ វាត្រូវបានគេដឹងថា វាគឺជាចំនួនដ៏ធំបំផុតប្រសិនបើយើងគិតចាប់តាំងពីឆ្នាំ 2019 មក។

Reporter:
scroll to top