រាប់ពាន់ ឆ្នាំមកនេះ មានក្រុហ៊ុនជាច្រើននៅក្នុងពិភពលោក បានព្យាយាមជីកយ៉ាងជ្រៅទៅក្នុងផែនដី គឺក្នុងគោលបំណងមួយដើម្បីតែស្វែងរករ៉ែពេជ្រ។ តែទន្ទឹមជាលទ្ធផល ផ្ទៃដីមួយដែលធ្លាប់តែរាបស្មើ វាក៏ប្រែទៅជារណ្តៅ ហើយចំពោះរណ្តៅដែលមនុស្សបានបង្កើតឡើងធំជាគេបំផុតនៅក្នុងពិភពលោកនោះ គឺមាននៅក្នុង ប្រទេសរុស្ស៊ី និង អាហ្វ្រិកខាងត្បូង ព្រោះបើយោងតាមការរាយការពីទីភ្នាក់ងាររបស់ CNN បាននិយាយថា រណ្តៅដែលពួកគេបានជីកទៅក្រោមដីគឺមានជម្រៅ រហូតដល់ 625 ម៉ែត្រ (2,050 ហ្វីត) ។
ដំណើរការមួយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាទៅលើ ធម្មជាតិ និងមនុស្ស គឺកើតឡើងដោយសារតែលក្ខខណ្ឌការងារតម្រូវ ហើយគឺជាការអនុវត្តមួយដ៏គ្រោះថ្នាក់ផងដែរ ព្រោះសកម្មភាពទាំងនោះវាកំពុងតែបំផ្លាញ ប្រព័ន្ធអេកូឡូស៊ី។
យ៉ាងណាមិញចំពោះការជីកយករ៉ែ វាក៏មិនមែនជាមធ្យោបាយតែមួយគត់ដើម្បីស្វែងរកប្រភពនៃពេជ្រនោះដែរ។ គ្រាប់ពេជ្រមួយដ៏ស្រស់ស្អាតវាមិនមែនមានតែពេជ្រធម្មជាតិនោះទេ បើយោងតាមអត្ថបទរបស់អ្នកនិពន្ធនៅ CNN បានសរសេរថា ពេជ្រគឺត្រូវបានយកទៅដាំដុះចាប់តាំងពីឆ្នាំ ១៩៥០ មកម្ល៉េះ គឺជាការបង្កើតឡើងដោយមន្ទីរពិសោធន៍ (LGD)នេះយោងតាមការរៀបរាប់ដោយ សមាគមត្បូងអន្តរជាតិ។
សម័យបច្ចេកវិទ្យា អ្វីគ្រប់យ៉ាងគឺសុទ្ធសឹងតែមានការច្នៃប្រឌិត បើយោតាមប្រភពដដែលសរសេរទៀតថា បច្ចុប្បន្នគឺមានមន្ទីរពិសោធន៍ច្រើនណាស់បានដាំដុះនូវប្រភេទត្បូងដែលមានតម្លៃ ដោយក្នុងនោះយើងសូមលើកយកនូវប្រភេទគ្រីស្តាល់។ គ្រីស្តាល់វាគឺជាត្បូងមួយដែលនិយមយកមកធ្វើជាគ្រឿងអង្ការមិនចាញ់ គ្រាប់ពេជ្រប៉ុន្មានទេ ម្យ៉ាងទៀតគ្រីស្តាល់វាក៏ជាត្បូងមួយប្រភេទដែលមានគុណភាពនិងមានតម្លៃសមរម្យថែមទៀតផង។ គ្រីស្តាល់វាគឺជាត្បូង ដែលមានតម្លៃថោកជាងពេជ្រធម្មជាតិរហូតដល់ទៅ ៨០% ឯណោះ។ ហើយប្រសិនបើអ្នកជ្រើសរើសយកត្បូងគ្រីស្តាល់យកមកប្រើប្រាស់ នោះមានន័យថា អ្នកកំពុងតែជួយដល់ធម្មជាតិដោយប្រយោលថែមទៀតផង។
តែបើទោះជាយ៉ាងណាក៏ដោយ គ្រីស្តាល់វាពិតជាមិនអាចមកជំនួសតំណែងរបស់ពេជ្របាននោះទេ ម្ល៉ោះហើយលោកអ្នកក៏នៅតែមានជម្រើសប្រសិនបើអ្នកមានលទ្ធភាព។ បើយោងតាមការរាយការណ៍ដោយទីភ្នាក់ងាររបស់ CNN បាននិយាយថា ឥឡូវនេះ ពេជ្រគឺត្រូវបានគេយកទៅបណ្តុះនៅទីកន្លែងមួយដែលយើងនឹកស្មានដល់ ព្រោះថាទីនោះវាគ្រាន់តែជាវាលខ្សាច់មួយតែប៉ុណ្ណោះ។
នៅក្នុងប្រប្រទេសអារ៉ាប់រួម (UAE) គឺត្រូវបានពិភពលោកធ្វើកំណត់សម្គាល់ថា វាគឺជាឧបទ្វីបមួយដែលឈានមុខគេក្នុង ការនាំចូល និងនាំចេញពេជ្រ ប៉ុន្តែវាមិនមានរ៉ែពេជ្រទេនោះទេ។ បើយោងតាមការរៀបរាប់ពីសហគ្រិនម្នាក់ ដែលមានឈ្មោះថា Mohamed Sabeg បានឲ្យដឹងថា យើងអាចមើលឃើញនូវឱកាសមួយ តែក៏មែនគ្រាន់តែជាការធ្វើពាណិជ្ជកម្មពេជ្រធម្មជាតិតែមួយមុខនោះទេ ប៉ុន្តែយើងក៏បានជម្រុញឲ្យមានតម្រូវការនូវអ្វីដែលយើងបានដាក់បន្ថែមផងដែរ។
លោកបានមានប្រសាសន៍បន្តទៀតថា កាលពីឆ្នាំ 2022 លោកបានសហស្ថាបនិកនូវគ្រាប់ពេជ្រមួយប្រភេទ( 2DOT4 Diamonds) ហើយពេជ្រប្រភេទនោះ វាគឺជាពេជ្រដែលត្រូវបានគេបណ្តុះដោយមន្ទីពិសោធន៍នៅអារ៉ាប់រួម តែវាក៏នៅតែអាចជ្រៀតចូលទៅក្នុងទីផ្សារបស់ ឌូបៃ ដូចពេជ្រធម្មជាតិភ្លាមៗនោះដែរ។
លោក Sabeg បាននិយាយបន្តទៀតថា “គំនិតរបស់យើងគឺយើងនឹងនាំយកអណ្តូងរ៉ែទៅឱ្យអតិថិជន” គឺដើម្បីជំនួសឱ្យពេជ្រដែលហោះជុំវិញពិភពលោក ក្នុងគោលបំណងគាំទ្រផលិតផលក្នុងស្រុក និងដើម្បីកាត់បន្ថយការជីកយករ៉ែ”។ លោកបានបន្ថែមថា “កាលពី 60 ឆ្នាំមុន ប្រសិនអ្នកលក់និយាយថា ពេជ្រប្រភេទនេះគឺជាពេជ្របណ្តុះ ប្រាកដណាស់គឺពិតជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ឡើយ។ ផ្ទុយទៅវិញ បច្ចុប្បន្នមនុស្សជំនាន់ក្រោយគឺមានចំណេះដឹងគ្រប់គ្រាន់ ពួកគេមានការគិតពិចារណាខ្ពស់ និងចេះព្រួយបារម្ភច្រើនអំពីបញ្ហាបរិស្ថាន ជាពិសេសរាល់កង្វលល់ដែលទាក់ទងនិងផលវិបាកដែលកើតឡើងបន្ទាប់ពីការរុករករ៉ែ ។