រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកតែងតែចំណាយជាទឹកប្រាក់ប្រមាណ 1 លានដុល្លារ ជារៀងរាល់ខែគឺក្នុងគោលបំណងដើម្បីថែរក្សានូវនាវាដ៏ទំនើបមួយ ដែលប្រទេសខ្លួនបានរឹបអូសពីមហាលសេដ្ឋីម្នាក់របស់រុស្ស៊ីហើយការរឹបអូសនោះគឺ ត្រូវបានក្រុមមន្ត្រីការពារដែនសមុទ្របានលើកឡើងថា វាគឺជាទណ្ឌកម្មមួយ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងយុត្តិធម៌ក្នុងការដាក់សម្ពាធលើវិមានក្រឹមឡាំង។
បើយោងតាមរយៈអ្នកយកការណ៍របស់ CNN កាលពីថ្ងៃទី ០៨ ខែមីបានឲ្យដឹងថា ចំពោះនាវាដែលត្រូវបានសហរដ្ឋអាមេរិករឹបអូស វាគឺជាពានរង្វាន់មួយដែលស្ថិតក្នុងចំណោមពានរង្វាន់នាវាដំបូងគេ ដែលខាងព្រះរាជអាជ្ញារបស់ប្រទេសរុស្ស៊ី បាននិយាយថា វានាមួយនេះវាគឺជារង្វាន់ដើម្បីលើកទឹកចិត្តដល់បុគ្គលដែលបានខិតខំប្រឹងប្រែងធ្វើការដើម្បីមេដឹកនាំវិមានក្រឹមឡាំងវ។
នាវា Amadea គឺត្រូវបានគេដឹងថា វាគឺនាវាដ៏ទំនើបមួយគ្រឿងដែលមានប្រវែងប្រមាណ 348 ហ្វីត (106 ម៉ែត្រ) វាត្រូវបានមន្ត្រីអនុវត្តច្បាប់ក្នុងតំបន់ និង FBI របស់សហរដ្ឋអាមេរិក រឹបអូសនៅពេលនាវាមួយនោះ បានចូលចតនៅកំពង់ផែ Fiji ដែលស្ថិតនៅក្នុងទីក្រុង San Diego កាលពីក្នុងឆ្នាំ 2022 ។ ដោយកាលនោះរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថា អ្នកដឹកនាំនាវានោះបានរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយពួកគេបានប្រើប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកដើម្បីមករ៉ាប់រងទៅលើការចំណាយរបស់នាវារុស្ស៊ី។
ប្រភពដដែលបានឲ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋអាជ្ញាសហព័ន្ធបានស្នើសុំឲ្យចៅក្រម អនុញ្ញាតឲ្យអង្គភាពរបស់ខ្លួនអាចលក់នូវកប៉ាល់មួយនេះ ដោយពួកគេបានលើកឡើងថា ចាប់តាំងពីយើងបានរឹបអូសយកកប៉ាល់មួយនោះមករក្សាទុក វាបានធ្វើឱ្យរដ្ឋាភិបាលអាមេរិកខាតបង់ជាទឹកប្រាក់ប្រហែល 20 លានដុល្លារ នេះបើយោងតាមឯកសាររបស់តុលាការសហរដ្ឋអាមេរិក។
ប្រភទមួយនេះបានសរសេរទៀតថា ព្រះរាជអាជ្ញាពិតជាមានការភ្ញាក់ផ្អើរទៅលើការចំណាយកន្លងមក ដោយពួកគេបាននិយាយថា “វាពិតជាចំនួនមួយដែលច្រើនពេកហើយ” គ្រាន់តែដើម្បីរក្សា Amadea តែយើងបែរជាត្រូវចំណាយជាទឹក រហូតដល់ជិត ១ លានដុល្លាក្នុងមួយខែទៅវិញ។
គួរបញ្ជាក់ថា ឥឡូវនេះខាងចៅក្រមបានអះអាងថា ពួកគេនឹង “ផ្តល់សំណងដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកវិញ គឺសម្រាប់ការចំណាយកន្លងមកទៅការថែរក្សានាវា Amadea ហើយក៏ជាថ្នូរនឹងការយកនាវានោះត្រឡប់មកវិញផងដែរ។
ការចំណាយទៅលើតំហែរទាំនាវា Amadea គឺពិតជាមានតម្លៃថ្លៃ ហេតុដូច្នេះហើយទើបចៅក្រមមិនចង់ឱ្យសហរដ្ឋអាមេរិកទទួលបន្ទុកនោះតែម្នាក់ឯងនោះទេ។