តាមរយៈទីក្រុងប៉េកាំង បានឲ្យដឹងថាកាលពីពេលថ្មីៗគឺមានគណៈប្រតិភូរាប់ពាន់នាក់ បានមកជួបជុំនៅក្នុងកម្មវិធីដ៏ធំមួយប្រចាំឆ្នាំ ដែលជាការកំណត់ដោយរដ្ឋាភិបាល គឺក្នុងគោលបំណងដើម្បីកំណត់គោលដៅសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត និងព្រមទាំងអបអរសាទរដល់ការដឹកនាំរបស់លោក Xi Jinping នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។។
បើយោងតាមការរាយការពីទីភ្នាក់ងាររបស់ CNN បានឲ្យដឹងថា នៅក្នុងការប្រមូលផ្តុំខាងលើនេះផងដែរថ្នាក់ដឹកនាំរបស់ចិនកក៏បានលើកឡើងអំពីការវិលត្រឡប់មកវិញរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថែមទៀតថង។ យ៉ាងណាមិញចំពោះទស្សនៈនៃក្រុមអ្នកដឹកនាំរបស់ចិនបាននិយាយថា ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ បើទោះបីជាក្នុងចំណោម លោក Joe Biden ឬ លោក Donald Trump មាននរណាម្នាក់ឈ្នះក៏ដោយ ក៏ពួកគេនៅតែមានគោលបំណងចង់ឲ្យគោលនយោបាយរបស់យើងនៅតែមានភាពតឹងតែងដដែល។
នៅក្នុងកិច្ចប្រជុំគេបានសង្កេតឃើញថា ថ្វីត្បីតតែមេដឹកនាំជាន់ខ្ពស់របស់ចិនមិនបាននិយាយបញ្ជាក់ជាសាធារណៈអំពីការបោះឆ្នោតនៅក្នុងប្រទេសអាមេរិកក៏ពិតមែន តែទន្ទឹមនឹងនោះក្រុមអ្នកជំនាញបានលើកឡើងថា មេដឹកនាំទីក្រុងប៉េកាំងកំពុងតែរៀបជើងព្រួលជាបណ្តើរៗរទៅហើយ។
យ៉ាងណាមិញប្រសិនបើយើងនិយាយអំពីការលើករបស់អ្នកការទូតកំពូលរបស់ចិន គឺលោក Wang Yi បានបង្ហាញពីការព្រួយបារម្មណ៍របស់លោកថា រហូតមកទល់នឹងពេលនេះ រាល់ការគ្រប់គ្រងពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក គឺពួកគេសុទ្ធសឹងតែផ្តោតទៅលើប្រទេសចិនជាពិសេស ហើយនូវពេលនេះគឺវាបានឈានដល់ ” កម្រិតមួយដែលយើងមិនអាចទទួលយកបាន ” ។
នៅពីក្រោយការបិទទ្វារនៃកិច្ចប្រជុំ ក្រុមអ្នកសង្កេតការណ៍នយោបាយបាននិយាយប្រាប់អ្នកយកព័ត៌មានរបស់ CNNថា ការពិភាក្សាអំពីការបោះឆ្នោតរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ វាទំនងជារឿងមួយដែលសំខាន់ ជាពិសេសពួកគេបានលើកឡើងអំពីឥទ្ធិពលនៃការវិលត្រឡប់មកវិញរបស់លោក Trump ថែមទៀតផង hហេតុដូច្នេះហើយសម្រាប់ការរៀបចំដើម្បីការទប់ទល់ពេលដែលលោក Donald Trump ត្រឡប់មកវិញនោះប្រាកដណាស់វានឹងមានច្រើនវិធី ជាជាងការបន្តតំណែងរបស់លោក Joe Biden។
មេដឹកនាំចិនបានរំពឹងទុកថា ប្រសិនបើលោក Donald Trump ពិតជាអាចវិលត្រឡប់មកកាន់សេតវិមានវិញម្តងទៀតនោះ លោកនឹងកែប្រែភាពតក់ស្លត់ទាំងនោះឲ្យក្លាយទៅជាឳកាសសម្រាប់សេដ្ឋកិច្ចចិនដូចគ្នា។
មេដឹកនាំទីក្រុងប៉េកាំងបានលើកឡើងទៀតថា ការដកថយរបស់សហរដ្ឋអាមេរិកក្នុងភាពជាដៃគូរប្រជែងរបស់ខ្លួននៅពេលដែលលោក Trump ចូលកាន់អំណាច់នោះវាក៏អាចបន្ធូបន្ថយសម្ពាធមួយចំនួនចេញពីប្រទេសចិនផងដែរ ហើយឱកាសមួយនេះហើយវាគឺជាគោលដៅដែលយើងកំពុងតែរង់ចាំ។
បញ្ចូលអ៊ីមែលរបស់អ្នកដើម្បីចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មាន “Meanwhile in China” របស់ CNN ។
តែបើទោះជាយ៉ាងនេះក្តី ក្នុងនោះគឺមានក្រុមអ្នកជំនាញនយោបាយជាច្រើនបាននិយាយថា ប្រសិនបើលោក Donald Trump អាចត្រឡប់មកធ្វើជាប្រធានាធិបតីម្តងទៀតពិតមែននោះ វានិងជះឥទ្ធិពលខ្លាំងទៅលើបណ្តាលប្រទេសទាំងឡាយណាដែលប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ហើយប្រទេសដែលមានបញ្ហាខ្លាំងជាងគេនោះគឺជាកោះតៃវ៉ាន់។