ប្រទេសឥណ្ឌាបានប្រកាសពីការធ្វើវិសោធនកម្មច្បាប់ដែលខ្លួនបានសរសេរថា រដ្ឋាភិបាលនិងអនុវត្ត ច្បាប់កំណត់លើសញ្ជាតិដ៏តឹងរឹង ដោយក្នុងនោះពួកគេមិនរាប់បញ្ចូលអ្នកកាន់សាសនាឥស្លាមនោះឡើយ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤។
ក្រសួងកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌាបានប្រកាសពីច្បាប់កែតម្រូវថ្មីរបស់ខ្លួនកាលពីថ្ងៃច័ន្ទ គឺនៅមុនពេលការបោះឆ្នោតសកលកំពុងតែខិតជិតមកដល់ ពោលគឺនៅពេលដែលនាយករដ្ឋមន្ត្រី Narendra Modi កំពុងតែស្វែងរកអាណត្តិទីបីដើម្បីបន្តអំណាច។
ការធ្វើវិសោធនកម្មទៅលើច្បាប់ដែលស្តីពីសញ្ជាតិ យើងអាចចាត់ទុកថា វាគឺជាការពន្លឿនដល់ជនអន្តោប្រវេសន៍ដើម្បីទទួលបាននូវសញ្ជាតិមួយស្របច្បាប់ ប៉ុន្តែក្នុងនោះរាជរដ្ឋាភិបាលរបស់ឥណ្ឌាមិនលើកទឹកចិត្តដល់អ្នកកាន់សាសនាមូស្លីមនោះដែរ។
ច្បាប់ចម្រូងចម្រាសនឹងអនុវត្តចំពោះជនជាតិភាគតិចដែលមានការបែងចែកសាសនា វាហាក់ដូចជាធ្វើទុក្ខបុកម្នេញទៅលើមូលដ្ឋានសាសនាខ្លាំងជាងគេ។ តើវាអាចទៅរួចដែរឬទេ ដែរមានពាក្យចចាមរ៉ាមជាច្រើនបាននិយាយថា ច្បាប់មួយនេះត្រូវបានសភាអនុម័តដោយសារតែលោក Narendra Modi ជាអ្នកជាតិនិយមហិណ្ឌូ?
តែបើទោះជាយ៉ាងនេះក្តី ច្បាប់មួយនេះគឺត្រូវបានគណបក្សប្រឆាំងព្យាយាមតវ៉ាជាខ្លាំង ដោយពួកគេបានអះអាងថា ឥណ្ឌាមិនមែនជាប្រទេសដែលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញពិតប្រាកដឡើយ តើពួកគេចាត់ទុកជនជាតិឥស្លាមចំនួន 200 លាននាក់ដែលរស់នៅក្នុងប្រទេសឥណ្ឌានេះជាអ្វី?
ក្រុមអ្នករិះគន់ជាច្រើនបានលើកឡើងថា ច្បាប់មួយ វាគឺជារបៀបដែលបង្ហាញពីចិត្តគំនិតរបស់លោក Modi និងគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata Party (BJP) ព្រោះថារបៀបវារៈរបស់ពួកគេគឺដឹងថា ជនជាតិឥណ្ឌាដែលកាន់សាសនាហិណ្ឌូគឺមានច្រើនជាង1.3 ពាន់លាននាក់ទៅទៀត ហេតុដូច្នេះហើយបើធៀបនិងជនជាតិ ម៉ូស្លីម ពួកគេនិងទទួលបាននូវការគាំទ្រច្រើនចំពោះសន្លឹកឆ្នោត ។
នៅក្នុងពាក្យមួយឃ្លាដែលគណបក្សកាន់អំណាចក្នុងប្រទេសឥណ្ឌា តែងតែនិយាយនោះ គឺឥណ្ឌាជាប្រទេសហិណ្ឌូ។
ប្រសិនបើយើងរំលឹកឡើងមកវិញ ចាប់តាំងពីការឡើងកាន់អំណាចរបស់លោក Modi ជិតមួយទស្សវត្សរ៍មុនមក នៅពេលនោះមានអ្នករិះគន់ជាច្រើនបាននិយាយថា សីលធម៌ដែលបង្កើតខាងលោកិយ និងលទ្ធិប្រជាធិបតេយ្យដ៏បំផុតរបស់ពិភពលោកកំពុងតែដួលរលំជាបណ្តើរៗហើយ។ រាល់ការរិៈគុន ការបង្ហាញពីអារម្មណ៍ដែលប៉ះពាល់ទៅលើការដឹកនាំរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺពួកគេតែងតែបាននូវការចាប់ពិរុទ្ធ និងការដាក់ទណ្ឌកម្មជានិច្ច។
ក្រោមការដឹកនាំ របស់ នាយករដ្ឋមន្ត្រី Narendra Modi ជិត១ ទស្សវត្សន៍កន្លងមកនេះ ឥណ្ឌាគឺពោលពេញទៅដោយការបែងចែក ឋានៈ និងសាសនា។ ការគ្រប់គ្រងរបស់ លោកNarendra Modi វាបានធ្វើឲ្យប្រជាជនមូស្លីមជនជាតិភាគតិចមានតែការឈឺចាប់ ជាពិសេសនៅពេលដែលោកបានសម្ពោធប្រាសាទហិណ្ឌូដ៏ធំមួយនៅលើទីតាំងរបស់វិហារអ៊ីស្លាម។