យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន នឹងលាលែងពីតួនាទីក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយការផ្លាស់ប្តូរនោះលោកបានសង្ឈឹមថា វាអាចជួយបន្ធូរបន្ថយនូវភាពតានតឹងមួយចំនួនជាមួយធនាគារកណ្តាលថៃ (BoT) គឺជុំវិញគោលនយោបាយរូបិយវត្ថុ។
តាមរយៈកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែមីនាបានសរសេរថា Krungthep Turakij បានលើកឡើងថា ចំពោះមុខតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ វាអាចជាអតីតមហាសេដ្ឋីអចលនទ្រព្យម្នាក់នោះគឺលោក Pichai Chunhavajira។ ការសែតខាងលើបានសរសេរទៀតថា លោក Pichai Chunhavajira គាត់គឺជាមនុស្សម្នាក់ដែលមានស្និទ្ធស្នាលខ្លាំងជាមួយនឹងនាយករដ្ឋមន្ត្រីបច្ចុប្បន្នថែមទៀតផង។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរតួនាទីរដ្ឋមន្ត្រីហិរញ្ញវត្ថុនេះផងដែរ គឺកើតឡើងបន្ទាប់ពី លោក ស្រេតថា ថាវីស៊ីតែងតែមមាញឹកជាការងារក៏ដូចជាទួនាទីកំពូលរបស់លោក ដែលជាហេតុធ្វើឲ្យលោកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីមកអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាមួយក្រសួងដែលជាប់ពាក់ព័ន្ធជាពិសេសគឺធនាគារកណ្តាល។
តើភាពចាស់ទុំរបស់លោក Pichai ខាងទីផ្សារមូលធន ដែលទើបទទួលបានជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ពិតជាអាចជួយបន្ធូរបន្ថយភាពតានតឹងរវាងរដ្ឋបាលថៃបច្ចុប្បន្ន និងធនាគារកណ្តាល បានដែរឬអត់? ព្រោះថាក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ លោកស្រេតថា ថាវីស៊ីន បានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយធនាគារកណ្តាលរបស់ខ្លួន ជុំវិញវិធីសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចដ៏ធំទីពីររបស់អាស៊ីអាគ្នេយ៍ឡើងមកវិញនោះ។
យើងខ្ញុំសូមរំលឹកថា កាលពីពេលថ្មីៗនេះ ទេសាភិបាលរបស់ធនាគារថៃ BoT បាននិយាយថា លោកសូមច្រានចោលចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រី ដែលមានបំណងចង់កាត់បន្ថយអត្រាការប្រាក់ ដើម្បីជាថ្នូរនិងការជួសជុលសេដ្ឋកិច្ចឲ្យមានកំណើនឆាប់រហ័ស ក៏ដូចជាដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចឡើងមកវិញ ខណៈដែលពិភពលោកកំពុងតែជួបប្រទះនៅការកើនឡើងនៃអតិផរណា។
បញ្ហាប្រឈមនៅក្នុងប្រទេសថៃ ដែលកំពុងរង់ចាំរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី មកបង្កើតផែនការ និងយុទ្ធសាស្ត្រ គឺធ្វើយ៉ាងណាដើម្បីឲ្យមានកំណើននៃអ្នកប្រើប្រាស់។ ការអនុវត្តមួយដែលផ្ទុយពីការសន្យាមុនពេលបោះឆ្នោតសកល គណបក្សភឿថៃ ដែលជាអ្នកដឹកនាំក្រុមចម្រុះ គឺកំពុងរងនូវការរិះគន់ពីក្រុមអ្នកសេដ្ឋកិច្ច និងធនាគារកណ្តាលរបស់ខ្លួនថា អតិផរណាមួយនេះគឺកើតឡើងដោយសារតែមេដឹកនាំ។
ថ្វីត្បិតតែសេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើងប្រមាណជិត ២ ភាគរយកាលពីឆ្នាំមុនក៏ពិតមែន តែវាគឺនៅតែយឺត ប្រសិនបើយើងធៀបទៅនឹងអត្រាកំណើននៃដៃគូក្នុងតំបន់។ លោក ស្រេត ថា ចង់បង្កើនល្បឿននៃការពង្រីកដល់ ៥% ជារៀងរាល់ឆ្នាំ ដោយជាការអនុវត្តតាមរយៈវិធានការនៃការលើកលែងទិដ្ឋាការ ដើម្បីជំរុញវិស័យទេសចរណ៍ និងអ្នកវិនិយោគជុំវិញពិភពលោក ដើម្បីទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស។
ទស្សនវិស័យមួយដែលមានកំណើនយឺតយ៉ាងជាងការរំពឹងទុក វាក៏បានធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងធនាគារកណ្តាល និងរដ្ឋាភិបាល។ ប្រាក់បាតនៅតែបន្តធ្លាក់ចុះមិនឈប់ឈរ ហើយការធ្លាក់ចុះនោះគឺកើតឡើងដោយសារថៃមានគោលនយោបាយរូបិយវត្ថុមិនត្រឹមត្រូវ ទើបធ្វើឲ្យប្រាក់បាតមានសញ្ញាអាក្រក់បើធៀបនិងការរក្សាទុកជាប្រាក់ជាដុល្លា។