ក្រុមហ៊ុន Alibaba បានប្រកាសទិញយកភាគហ៊ុនត្រឡប់មកវិញ ដើម្បីបង្កើនតម្លៃទីផ្សារភាគហ៊ុន

ក្រុមហ៊ុន Alibaba Group ( BABA ) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបាន ទិញយកភាគហ៊ុនប្រមាណ 12.5 ពាន់លានដុល្លារពីទីផ្សារសហរដ្ឋអាមេរិក និងហុងកុងត្រឡប់មកវិញ ហើយទំហំនៃទឹកប្រាក់នោះផងដែរគឺមានតម្លៃស្មើរនឹង 5.1% នៃភាគហ៊ុនសរុបរបស់ខ្លួន។

តាមដានយើងតាមរយៈ Telegram CPN Daily

គួរបញ្ជាក់ថាគ្រាន់តែនៅក្នុងត្រីមាសទី 1 ប៉ុណ្ណោះ ក្រុមហ៊ុនយក្សរបស់ចិន Alibaba បែរជាបានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយវាក៏ជាការចំណាយមួយដែលមានចំនួនច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ។

យ៉ាងណាមិញការទិញយកភាគហ៊ុនត្រឡប់មកវិញបែបនេះ បើជាធម្មតាវានិងបង្កឱ្យមានការកើនឡើងនៃតម្លៃរបស់ភាគហ៊ុនជាមិនខាន ព្រោះវាដោយសារតែភាគហ៊ុនដែលនៅសល់គឺមានចំនួនតិចជាងនៅក្នុងទីផ្សារ។

តើមានហេតុផលអ្វីខ្លះ ដែលជម្រុញឲ្យនាយកប្រតិបត្តិរបស់ Alibaba ចាត់វិធានបែបនេះ? បើយើងរលឹកឡើងមកវិញខ្លះៗ គឺភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba ធ្លាប់បានធ្លាក់ចុះច្រើនជាងមួយភាគបួនទៀតកាលពីឆ្នាំមុន។ ហើយចំពោះកំណែទម្រង់នៃការផ្លាស់ប្តូររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba នៅពេលនេះគឺកើតឡើង ស្របពេលដែលនិយតកររបស់ប្រទេសចិនកំពុងតែស្នើសុំឱ្យក្រុមហ៊ុនទាំងអស់ចុះបញ្ជីទិញភាគហ៊ុនឡើងវិញ គឺដើម្បីរក្សាបាននូវស្ថិរភាពទីផ្សារ។

គួរបញ្ជាក់ថា ទីផ្សារភាគហ៊ុនរបស់ប្រទេសចិនបានទទួលរងនូវ ការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីខ្លួនធ្លាប់មានការឡើងដល់ចុងកំពូលកាលក្នុងឆ្នាំ 2021 ។ ប៉ុន្តែបើទោះបីជាបច្ចុប្បន្នស្ថានភាពទីផ្សានៅក្នុងប្រទេសចិនមិនសូវជាអំណោយផលក៏ដោយ ទន្ទឹមនឹងនោះអ្នកគ្រប់របស់ក្រុមហ៊ុន SPI Asset Management បាននិយាយថា “ការសម្រេចចិត្តរបស់ Alibaba គឺបានបង្ហាញឲ្យយើងដឹងថា ក្រុហ៊ុន Alibaba គឺជាក្រុមហ៊ុនដែលគួរទុកចិត្តជាងគេបំផុតនាថ្ងៃអនាគត។

Reporter:
scroll to top