អ្នកដំណើរនៅលើសាឡាងជាង ១០០ បានលោតចូលទៅក្នុងសមុទ្រដើម្បីគេចពី ភ្លើងដែលកំពុងតែឆាបឆេះនៅលើនាវា ហេតុនេះផងដែរគឺបានកើតឡើងនៅក្នុងឈូងសមុទ្រ ថៃ កាលពីថ្ងៃព្រហស្បតិ៍។
សាឡាងដឹកមួយគ្រឿងដែលបម្រើសេវានាពេលយប់ថ្ងៃព្រះស្បត្តិ៍ម្សិលមិញនេះគឺបានធ្វើដំណើរចាកចេញពី Surat Thani ដើម្បីទៅកាន់កោះទេសចរណ៍ដ៏ពេញនិយម Koh Tao តែជាអកុសល់នៅពេលដែលសាឡាងបានធ្វើដំណើរជិតទៅដល់គោលដៅរបស់វាទៅហើយ ស្រាប់ភ្លាមនោះវាក៏មានអណ្តាតភ្លើងបានផ្ទុះឡើង។
យោងតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរគឺមានមនុស្សមួយចំនួនបានសម្រេចចិត្តលោតចូលទៅក្នុងសមុទ្រ ដើម្បីគេចពីអគ្គិសភ័យ។ តែបើទោះជាយ៉ាងណាក៏ដោយបើយោងទៅតាមការរៀបរាប់ពីក្រុមសមត្ថកិច្ចរបស់ប្រទេសថៃបានបញ្ជាក់ថា រាល់អ្នកដំណើរទាំងអស់គឺមិនមានអ្នកស្លាប់ឬរងរបួសនោះទេ ។
បើយោងតាមការសម្ភាសដោយផ្ទាលល់ពី អ្នកដំណើរម្នាក់ឈ្មោះ Maitree Promjampa បានប្រាប់ AP ថា ដំបូងឡើយគាត់បានឮសំឡេងប្រេះ ហើយបន្ទាប់មកក៏ធុំក្លិនផ្សែង។ ក្នុងរយៈពេលមិនដល់ប្រាំនាទីផងក្រោយមក គាត់បានក៏ឃើញអណ្តាតភ្លើងបានលេចឡើង ភ្លាមៗនោះរាល់អ្នកដែលជិះលើសាឡាងក៏ចាប់ផ្តើមស្រែក ជាមួយនឹងសំឡេងរោទិ៍ដែលជាសញ្ញាប្រកាសអាសន្ន។
តែបើទោះជាយ៉ាងនេះក្តី ចំពោះមូលហេតុនៃការឆេះនេះ គឺខាងក្រុមសមត្ថកិច្ចមិនទាន់បង្ហាញឱ្យយើងដឹងនៅឡើយ ។
គួរបញ្ជាក់ថា សម្រាប់ចំនួនសរុបនៃអ្នកលើសាឡាងគឺមាន 108 នាក់ ដែល ក្នុងនោះ 97 នាក់គឺជាអ្នកដំណើរ ហើយឥឡូវនេះពួកគេទាំងអស់ត្រូវបានរាយការណ៍ថាពួកគេម្នាក់ៗគឺមានសុវត្ថិភាពទាំងអស់។
បើយោងតាមការរៀបរាប់លោក Kritphet Chaichuai ដែលជាប្រធាននាយកដ្ឋាននៃផ្ទៃសមុទ្រ បាននិយាយថា សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានទទួលរបាយការណ៍ដំបូងនៃអគ្គីភ័យនៅម៉ោង 6.40 ព្រឹក ខណៈដែលសាឡាងមានចម្ងាយប្រហែល 2 ម៉ាយពីឆ្នេរសមុទ្រក្បែរឈូងសមុទ្រ Chalok Ban Kao ក្នុងកោះតៅ។
ចំពោះទូកដែលចេញពីកោះតាវបានប្រញាប់ប្រញាល់ទៅជួយអ្នកដំណើរ និងនាវិក ដែលអ្នកទាំងអស់ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។
ហើយភ្លើងគឺត្រូវបានយើងពន្លត់នៅវេលាម៉ោង ៨ និង ២០ នាទីព្រឹក ម៉ោងក្នុងតំបន់។