មហាលសេដ្ឋីលំដាប់ពិភពលោក Elon Musk ដែលធ្លាប់តែឈរនៅតារាងកំពូលនៃក្រុមអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកនាពេលថ្មីៗនេះបានធ្លាក់មកនៅត្រឹមលេខរៀងទី ៤ វិញម្តងហើយ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg ។
បើយោងតាមអ្នកជំនាញរបស់ Reuters វិញបានរាយការណ៍ថាបច្ចុប្បន្នក្រុមហ៊ុន Tesla Inc. បានសម្រេចចិត្តលុបចោលនូវផែនការសម្រាប់ការរថយន្តដែលមានតម្លៃថោកចេញពីផែនការទីផ្សារបស់ខ្លួន ព្រោះតែពួកគេបានដឹងថា ការផលិតនូវរថយន្តអគ្គិសនីប្រភេទនោះច្បាស់ណាភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc និងកាន់តែធ្លាក់ចុះជាងមិនខាន។
ប្រភពដដែលបាននិយាយទៀតថា កាលពីដើមសប្តាហ៍នេះការដឹកជញ្ជូនរថយន្តរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាបន្តបន្ទាប់ ប្រសិនបើយើងគិតត្រឹមរយៈពេល 3 ខែចុងក្រោយដោយយើងគឹតត្រឹមចុងខែមីនា ហើយការធ្លាក់ចុះលើកនេះវាក៏ជាការធ្លាក់ចុះលើកដំបូងដូចគ្នាដែរ ប្រសិនបើយើងគិតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត Covid។
យ៉ាងណាមិញប្រសិនបើយើងរំលឹកឡើងមកវិញកាលពីចុងឆ្នាំ ២០២៣ គឺមានការប្រកាសសង្គ្រាមមួយដ៏គួរឲ្យភ្ញាក់ផ្អើរ ដែលធ្វើឲ្យអ្នកលេងអ៊ីនធើណេតជាច្រើនបានចូលទៅតាមដាន។ ដោយពេលនោះ លោក Elon Musk ធ្លាប់បាននិយាយថា លោកចង់ប្រកួតក្នុងទ្រុងជាមួយនឹងស្ថាបនិករបស់ក្រុមហ៊ុន Meta គឺលោក Mark Zuckerberg ហើយលោក Elon Musk បានប្រកាសទៀតថា លោកបានហ្វឹកហាត់ដើម្បីរង់ចាំប្រកួតជាមួយនិងលោក Mark Zuckerberg ថែមទៀតផង។
ផ្ទុយទៅវិញបើទោះបីជាលោក Mark Zuckerberg មិនបានឡើងប្រកួតក្នុងទ្រុងជាមួយនឹងលោក Muskផង តែមហាលសេដ្ឋីវ័យក្មេងរូបនេះគឺបានយកឈ្នះរួចទៅហើយ។ បើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤ បានឲ្យដឹងថា នាពេលនេះទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានធ្លាក់ចុះប្រមាណ 48.4 ពាន់លានដុល្លារ ខណៈដែលលោក Zuckerberg បានកើនឡើងបន្ថែមប្រហែល $58.9 ពាន់លានដុល្លារ។
គួរបញ្ជាក់ថានេះជាលើកទីមួយហើយដែលលោក Zuckerberg បានខិតឡើងរហូតដល់ចំណាត់ថ្នាក់កំពូលទាំងបីក្នុងចំណាត់ថ្នាក់អ្នកមានបំផុតរបស់ Bloomberg ដោយយើងគិតចាប់តាំងពីថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2020កន្លងមក។ ហើយនៅពេលទ្រព្យសម្បត្តិសុទ្ធរបស់លោក Zuckerberg គឺមានរហូតដល់ទៅ ១៨៧ ពាន់លានដុល្លា តែចំពោះលោក Musk គឺមានទ្រព្យសម្បត្តិសុទ្ធប្រហែលជា ១៨១ ពាន់លានដុល្លាតែប៉ុណ្ណោះ។
សម័បច្ចេកវិទ្យាការប្រកួតគឺគេមិនពឹងផ្អែកទៅលើកំលាំងបាយទៀតនោះទេ។ ភាពភ្ញាក់ផ្អើរមួយដែលស្ថាបនិករបស់ក្រុមហ៊ុន Meta បានធ្វើវាសុទ្ធសឹងតែកើតឡើងដោយសារតែភាពវ័យឆ្លាតរបស់លោក។ លោក Mark Zuckerberg បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងពិភពលោកបានដឹងថា ភាពអត់ធ្មត់របស់លោក គឺមិនមែនអត់ប្រយោជន៍នោះទេ។ មហាលសេដ្ឋីបច្ចេកវិទ្យា Zuckerberg បានធ្វើយើងមានភាពភ្ញាក់ផ្អើរជាខ្លាំងជាមួយនឹងការកើនឡើងនៃទ្រព្យសម្បត្តិរបស់លោកជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
បើយើងក្រឡែកទៅមើលសកម្មភាពរបស់មហាលសេដ្ឋីរូបមួយចំណុចទៀត គឺលោក Zuckerberg មានទាំង Instagram និង Facebook ក៏ប៉ុន្តែលោក Zuckerberg ក៏នៅតែបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គមមួយបន្ថែមទៀតដែលមានឈ្មោះថា Threads ដើម្បីទៅប្រកួតប្រជែងជាមួយ X របស់លោក Musk ថែមទៀតផង ។ យ៉ាងណាមិញមានក្រុមអ្នកសារព័ត៌មានធំៗនៅក្នុងពិភពលោកជាច្រើនបានលើកឡើងថា កំថាឡើយលោក Musk ចង់ប្រកួតប្រជែងជាមួយនឹង Facebook សូម្បីតែលោក Musk ចង់ប្រជែងឲ្យឈ្នះ Threads ក៏គ្មានឪកាសផង ព្រោះបើយើងងាកទៅទៅមើលយុទ្ធសាស្ត្រក្នុងការដណ្តើមយកទីផ្សារបស់មហាលសេដ្ឋីវ័យ ៥២ឆ្នាំ គឺលោកនៅមានកម្រឹតនៅឡើយ។