ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុរបស់សហរដ្ឋអាមេរិក (IPCC) បានប៉ាន់ប្រមាណថា នៅឆ្នាំ 2100 កម្រិតនៃទឹកសមុទ្រនឹងកើនឡើងចន្លោះពី 43 ទៅ 84 សង់ទីម៉ែត្រ (1.4-2.8 ហ្វីត) ប៉ុន្តែចំពោះពាក្យចចាមរ៉ាមដែលបានលេចលឺថាទឹកសមុទ្រនឹងកើនឡើងរហូតដល់ 2 ម៉ែត្រ (6.6 ហ្វីត)នោះ ខាង(IPCC) ក៏ “មិនបានបដិសេធដែរ “។
ប្រភពដដែលបាននិយាយទៀតថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុវានឹងនាំឲ្យរាល់តបន់ដែលស្ថិតនៅតាមបណ្តោយឈូងសមុទ្រ Texas នៃម៉ិកស៊ិកអាចងាយរងគ្រោះខ្លាំងជាងគេ នេះក៏ព្រោះតែការកើននៃទឹកសមុទ្រ។
បើយោងតាមការព្យាករណ៍របស់រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ បានលើកឡើងថា ការកើនឡើងនៃកម្រិតទឹកសមុទ្រវាអាចប្រហែលជា 3 ហ្វីត ជាពិសេសគឺនៅតំបន់ដែលមានទីតាំងនៅជិតទីក្រុង Houston, Galveston និង Port Isabel ។
ប្រភពមួយនេះបាននិយាយទៀតថា ចំពោះជម្រកសត្វព្រៃជាតិ Anahuac វាអាចនឹងរលាយបាត់ទៅឈូងសមុទ្រខាងកើត ខណៈពេលដែលឆ្នេរ Surfside នឹងក្លាយទៅជាច្រាំងថ្មចោទ។
យ៉ាងណាមិញចំពោះឆ្នេរសមុទ្រ Nueces ដែលមានទីតាំងនៅជិត Corpus Christi វានឹងលាតសន្ធឹងនៅលើដីគោកបន្ថែមទៀត ខណៈដែលសមុទ្រនឹងចូលទៅគ្របដណ្តប់លើបឹងមួយចំនួនដែលនៅជិត Vanderbilt ដែលជាតំបន់ Jackson County ដោយពង្រីកឆ្នេរសមុទ្រ Lavaca ។ ការទន្ទ្រានស្រដៀងគ្នានឹងបង្ហាញសញ្ញានៃការកើតឡើងចំពោះ Green Lake និង Oyster Lake នៅក្បែរនោះថែមទៀតផង។
ការសិក្សាបានរកឃើញទៀតថាសម្រាប់ជម្រកសត្វព្រៃ San Bernard និង Brazoria National Wildlife Refuges វាក៏នឹងក្លាយជាសត្វក្នុងទឹកដូចគ្នាដែរ គឺនៅពេលដែល Freeport នៅក្នុង Brazoria County បានក្លាយទៅជាឧបទ្វីបថ្មីនោះ។
បើយោងតាមលោក David Thornalley សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសមុទ្រ និងអាកាសធាតុនៅសាកលវិទ្យាល័យ University College London ពីមុនបានកត់សម្គាល់ថាឆ្នាំ 2100 នៅសល់តែមួយជីវិតទៀតតែប៉ុណ្ណោះ ដោយលោកបាន ប្រាប់ Newsweek ថា កម្រិតនៃទឹកសមុទ្រនឹងកាន់តែកើនឡើងពីមួយឆ្នាំ ដោយតែវាបានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែការរលាយនៃផ្ទាំងទឹកកកនៅក្នុងតំបន់ប៉ូល។
លោកបានមានប្រសាសន៍បន្តទៀតថា ចំពោះផ្ទាំងទឹកកកដែលងាយរងគ្រោះខ្លាំងជាងគេនៅពេលនេះគឺជាផ្ទាំងទឹកកកដែលស្ថិតនៅក្នុងទ្វីបអង់តាក់ទិក ហើយវាក៏ជាមូលហេតុចម្បងដែលនាំឲ្យនីវ៉ូទឹកសមុទ្រកាន់តែកើនឡើង។
គួរបញ្ជាក់ថា សម្រាប់ផ្ទាំងទឹកកកដែលស្ថិតនៅក្នុងតំបន់អង់តាក់ទិក គឺវាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីលើកកំពស់កម្រិតនៃទឹកសមុទ្រឲ្យឡើងខ្ពស់រហូតដល់ទៅ 190 ហ្វីតឯណោះ។
បើយោងទៅតាមរបាយការណ៍ពីក្រុមអ្នកវិទ្យាបានធ្វើការប៉ានប្រម៉ាណកាលពីឆ្នាំ 2022 ថា ផ្ទាំងទឹកកកក្នុងសមុទ្រអាកទិកវានឹងដួលរលំក្នុងរយៈពេលប្រហែលជា 2,000 ឆ្នាំខាងមុខ ហើយវាក៏អាចកើតឡើងក្នុងរយៈពេល 500 ឆ្នាំបន្ទាប់ផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងទៀតថា ក្រៅពីការរលាយនៃផ្ទាំងទឹកកកធំៗក្នុងសមុទ្រអាកទិច ទន្ទឹមនឹងនោះវាក៏មានការរលាយនៃផ្ទាំងទឹកកកក្នុងតំបន់ Greenland ផងដែរ ហើយការកើតឡើងក្នុងពេលដំណាលគ្នានោះកម្រឹតនៃទឹកសមុទ្រទាំងមូលវាអាចនឹងកើនឡើងប្រមាណ 23 ហ្វីតបន្ថែមទៀត។
ក្រុមអ្នកវិទ្យាសាស្ត្របានលើកជាឧទាហរណ៍ទៀតថា ប្រសិនបើផ្ទាំងទឹកកកទាំងអស់របស់ពិភពលោកត្រូវបានរលាយ នៅពេលនោះកម្រិតនៃទឹកសមុទ្រវាត្រូវបានគេព្យាករណ៍ទុកជាមុនថា វានឹងកើនឡើងដល់ទៅ 216 ហ្វីត ឬស្មើនឹង ៦៥ ម៉ែត្រ។
នៅក្រោមសេណារីយ៉ូខាងលើនេះផងដែរ ខាងឆ្នេរសមុទ្រអាត្លង់ទិកវាត្រូវបានព្យាករណ៍ទុកទៀតថា កម្រឹតទឹកសមុទ្រនៅទីនោះនឹងកាន់តែអាក្រក់ទៅៗ ជាងមហាសមុទ្រប៉ាស៊ីហ្វិកទៅទៀត។
យ៉ាងណាមិញបើយោងតាមការវិភាគដោយ National Geographic កាលពីក្នុងឆ្នាំ 2013 បានបង្ហាញថា រដ្ឋផ្លរីដាទាំងមូល អាចនឹងបាត់បង់ដោយសារទឹកសមុទ្រ មិនតែប៉ុណ្ណោះ ចំពោះរដ្ឋដែលនឹងគ្រប់ដណ្តប់ដោយទឹកវាក៏កើតឡើងនៅផ្នែកមួយចំនួននៃរដ្ឋ Carolinas ថែមទៀតផង តួយ៉ាងដូចជាឧបទ្វីប Delmarva ទីក្រុង New Orleans និងទីក្រុងញូវយ៉កជាដើម។
យ៉ាងណាមិញអ្វីដែលក្រុមអ្នកជំនាញកំពុងតែព្រួយបារម្មណ៍ខ្លាំងជាងគេនាពេលនេះគឺជារដ្ឋតិចសាស់ ហ៊ូស្តុន ព្រោះតំបន់ទាំងពីរនេះនឹងក្លាយជាផ្នែកមួយនៃឈូងសមុទ្រម៉ិកស៊ិកមុនគេ ។