កូនប្រុសបីនាក់របស់មេដឹកនាំក្រុមហាម៉ាស់ ត្រូវគេបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស

កូនប្រុសចំនួន​បីនាក់​របស់​មេដឹកនាំ​ក្រុម​ហាម៉ាស់គឺលោក Ismail Haniyeh ត្រូវបានគេ​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាសដោយក្រុមយោធា​អ៊ីស្រាអែល ហេតុការណ៍នេះគឺបានកើតឡើងនៅ​ក្នុងតំបន់​ហ្គាហ្សា​ស្ទ្រីប​កាលពី​ថ្ងៃ​ពុធ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមរយៈអ្នកនាំពាក្យរបស់យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ក្រុមរបស់ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារក៏ពិតមែន តែនាពេលនោះ​កូន​ប្រុស​ទាំង​បីរបស់មេដឹកនាំហាម៉ាសគឺពួកគេកំពុងតែធ្វើ​ប្រតិបត្តិការជាមួយនិងក្រុម​ប្រដាប់​អាវុធរបស់ខ្លួន។

យ៉ាងណាមិញខាងក្រុមហាម៉ាសបាននិយាយថា កូនប្រុសទាំងបីនាក់គឺ Hazem, Amir និង Mohammad ត្រូវបានយោធាអ៊ីស្រាអ៊ែលសម្លាប់នៅពេលដែលរថយន្តរបស់ពួកគេកំពុងបើកបរ តែជាអកុសលនៅពេលនោះ អ៊ីស្រាអ៊ែលកំពុងតែបំផ្ទុះនៅក្នុងជំរុំ Al-Shati របស់ហ្គាហ្សា។ ក្រុមហាម៉ាសបាននិយាយបន្តថា ទន្ទឹមនឹងការស្លាប់កូនប្រុសរបស់មេដឹកនាំហាម៉ាស គឺមានចៅៗ៤នាក់ផ្សេងទៀតរបស់លោក គឺក្មេងស្រី 3 នាក់ និងក្មេងប្រុសម្នាក់ ពួកគេក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះផងដែរ។

គួរបញ្ជាក់ថា លោក Ismail Haniyeh បច្ចុប្បន្នគឺមានវ័យ ៦១ ឆ្នាំ លោកមានកូនប្រុសស្រីសរុបចំនួន ១៣ នាក់ ហើយលោកបានបញ្ចប់កាសិក្សាមកពីប្រទេសកាតា។ លោក Ismail Haniyeh បាននិយាយប្រាប់ទូរទស្សន៍ Pan-Arab Al Jazeera TV ថាឈាមរបស់កូនប្រុសរបស់ខ្ញុំ គឺមិនគួរឱ្យអាសូដូចជាឈាមរបស់ប្រជាជនរបស់យើងនោះទេ” ។

បើយោងតាមការរៀបរាប់ពីសាច់ញាត្តិរបស់លោកបានឱ្យដឹងថា កូនប្រុសទាំងបី និងចៅបួននាក់នាពេលនោះ គឺពួកគេបានទៅលេងគ្រួសារក្នុងថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr របស់មូស្លីមនៅ Shati ដែលជាជំរុំជនភៀសខ្លួននៃសាច់ញាតិរបស់ពួកគេនៅក្នុងទីក្រុង Gaza ។

តែបើទោះបីជាក្រុមហាម៉ាស់បានព្យាយាមសិក្សា ក្នុងការស្នើរសុំឲ្យមានបទឈប់បាញ់ពីអ៊ីស្រាអែលនៅក្នុងហ្គាហ្សាអស់រយៈពេលជាងប្រាំមួយខែកន្លងមកក៏ពិតមែន ប៉ុន្តែពួកគេពិតជាមិនអាចបំពេញបាននូវការទាមទារណាមួយពីសំណាកប្រជាជនប៉ាឡេស្ទីនឡើយ។

“ការទាមទាររបស់ជនជាតិប៉ាឡេស្ទីនគឺវាពិតជាមានភាពច្បាស់លាស់ និងជាក់លាក់ តែបើទោះជាយ៉ាងនេះក្តីខាងអ៊ីស្រាអែល ហាក់ដូចជាមិនអើពើទាល់តែសោះ។ យោធាអ៊ីស្រាអ៊ែលតែងតែ ការកំណត់គោលដៅមកកូនប្រុសរបស់លោក Ismail Haniyeh រហូតមកដល់រឿងបានក្លាយទៅជាបែបនេះ។

នៅក្នុងខែទី 7 នៃសង្រ្គាមដែលមានការវាយលុកតាមផ្លូវអាកាស និងដីរបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា តែចំពោះក្រុមហាម៉ាស់គឺមានឆន្ទចង់បញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការដកខ្លួនចេញពីតំបន់ជុំវិញ និងការអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅត្រឡប់ទៅផ្ទះវិញ។

យោធាអ៊ីស្រាអែលតែងតែចាត់ទុកថា ថ្នាក់ដឹកនាំក្រុមហាម៉ាសទាំងមូលគឺជាក្រុមភេរវករ ដោយចោទប្រកាន់លោក Haniyeh និងមេដឹកនាំផ្សេងទៀតថា ជាអ្នកអូសប្រជាជនខ្លួនចូលទៅក្នុងអង្គការភេរវកម្មហាម៉ាសថែមទៀតផង”។

មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh បានលើកឡើងថា ការវាប្រហារដែលបានកើតឡើងដំបូងកាលពីថ្ងៃទី ​៧ ខែ​តុលា មក​លើ​ប្រទេស​អ៊ីស្រាអែល ដោយ​ពួក​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​នៅ​តំបន់ Gaza វាហាក់ដូចជាមិនមានភាពច្បាស់លាស់ណាមួយនោះទេ ដែលថាវាគឺជាទង្វើលរបស់ក្រុមហាម៉ាស។

លោកបាននិយាយបន្តទៀតថា ផែនការវាយប្រហារដែលត្រូវបានគេគូរឡើង សូម្បីតែក្រុមប្រឹក្សាយោធារបស់ហាម៉ាសនៅតំបន់ហ្គាហ្សា និងអ្នកដែលដឹងពីអាថ៌កំបាំងទាំងអស់ ក៏បង្ហាញពីភាពភ្ញាក់ផ្អើលរបស់ពួកគេដែរ ឧទាហរណ៍ដូជា ទាំងពេលវេលា និងទំហំវាដូចជាមិនសក្តិសមទាល់តែសោះ។

Reporter:
scroll to top