មិនមែនមានតែអារ៉ាប៊ីសាអូឌីត (UAE) តែម្នាក់នោះទេដែលមានភ្លៀងធ្លាក់ ព្រោះទន្ទឹមគ្នានោះនៅប្រទេសបារ៉ែន អូម៉ង់ កាតាក៏មានភ្លៀងធ្លាក់ខ្លាំងដូចគ្នាដែរ។ តើមូលហេតុអ្វីខ្លះបានជាសារព័ត៌មានទូទាំងពិភពលោកបាន ចាប់អារម្មណ៍ខ្ពស់ចំពោះភ្លៀងធ្លាក់នៅអារ៉ាប់រួម?
បើយោងទៅតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN , CBSNEWS និង AFP កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ បានលើកឡើងថា ភ្លៀងធ្លាក់ដ៏សាហាវលើកនេះគឺវាធ្ងន់ធ្ងរជាងការបង្ករឡើងដោយសារការប្រែប្រួលនៃអាកាសធាតុទៅទៀត តើវាមានន័យថា ជាការបង្កឡើងដោយសារមនុស្ស”?
មានរបាយការណ៍ជាច្រើនបានដកស្រង់សម្តីអ្នកឧតុនិយមនៅមជ្ឈមណ្ឌលជាតិសម្រាប់ឧតុនិយម ពួកគេទាំងនោះបានលើកឡើងថា មុនពេលមានភ្លៀងធ្លាក់ខ្លាំងគឺគេបានសង្កេតឃើញថា នៅUAE គឺមានយន្តហោះរបស់រដ្ឋាភិបាលរបស់ប្រទេសមួយនេះប្រហែលជា 6 ឬ 7 គ្រឿងបានធ្វើការហោះហើរកាត់កាត់ដុំពពកកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើតជាការប្រមូលផ្តុំនៃផ្ទាំងពពកឲ្យប៉ះទង្គិចគ្នារួចក៏បង្កើតបានជាទឹកភ្លៀង។ អ្នកជំនាញបានលើកឡើងទៀតថា អារ៉ាប់រួម (UAE) គឺជាប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើរោងចក្រចម្រោះទឹក ប៉ុន្តែបច្ចុប្បន្នទំហំទឹកដែលនៅក្រោមដីគឺមានកម្រឹត ហេតុដូច្នេះហើយទើបរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីតតែងតែព្យាយាមក្នុងការបង្កើតឲ្យមានទឹកភ្លៀងលើផ្ទៃប្រទេសរបស់ខ្លួន។
បើទោះជាយ៉ាងណាក៏ដោយ ក្នុងនោះគឺមានមន្ត្រីម្នាក់នៅមជ្ឈមណ្ឌលជាតិឧតុនិយមរបស់ UAE បានឆ្លើតបតាមរយៈកាសែតក្នុងស្រុក The National ដោយលោកបាននិយាយថា ភ្លៀងមិនមែនបណ្តាលមកពី ការប្រមូលផ្តុំនៃពពកពពក នោះទេ។ លោកបានមានប្រសាសន៍បន្តថា ការលើកឡើងទាំងនោះវាគ្រាន់តែជាពាក្យចចាមអារ៉ាម។ រដ្ឋាភិបាលរបស់ខ្លួនគ្រាន់តែមានបំណងបង្កើនទឹកភ្លៀងនៅក្នុងតំបន់ស្ងួត ឬពាក់កណ្តាលស្ងួត ដោយជាការប្រមូលផ្តុំនូវ “ដុំពពក” នៃពពកដែលមានស្រាប់ រួមជាមួយនឹងសារធាតុម្យ៉ាងហើយទីបំផុតនោះវាក៏ជួយឱ្យមានភ្លៀង។ លោកបានបន្តទៀតថា អេមីរ៉ាតអារ៉ាប់រួមបានធ្វើបែបនេះតាំងពីទសវត្សរ៍ឆ្នាំ 1990 មកម្ល៉េះ ហើយអ្វីជាលទ្ធផលគឺយើងតែងតែទទួលបាននៅភ្លៀងជាទៀងទាត់ប្រសិនបើយើងគិតត្រឹមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តែប្រសិនបើយោងទៅតាមការរៀបរាប់ពីខាងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរបស់ UAE បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ភាពចលាចលដែលបង្ករឡើងដោយសារតែទឹកភ្លៀងវាបានកើតឡើងនៅក្នុងប្រទេសអារ៉ាប់រួម បន្ទាប់ពីប្រទេសមួយនេះមិនធ្លាប់ជួបនូវភ្លៀងធ្លាក់ខ្លាំងបែបនេះអស់រយៈពេល 75 ឆ្នាំកន្លងមកហើយ។
ក្នុងកំណត់ត្រាបានសរសេរទៀតថា កាលពីក្នុងឆ្នាំ ១៩៤៩ ទឹកភ្លៀងដែលបានជន់លិចផ្លូវថ្នល់ ដើមត្នោតដែលរុះរើ និងបាក់ស្រុតអគារ គឺមិនធ្លាប់មាននៅក្នុងប្រទេសមជ្ឈិមបូព៌ា គឺក្នុងកម្រឹតមិនលើសពី250 មីលីម៉ែត្រ ហើយក៏មិនលើសពី 24 ម៉ោងនោះដែរ ។ យ៉ាងណាមិញបើយោងទៅតាមទិន្នន័យរបស់អង្គការសហប្រជាជាតិវិញនោះបានឱ្យដឹងថា នៅពេលនេះក្នុងប្រទេសអារ៉ាប់រួមគឺមានភ្លៀងធ្លាក់រហូតដល់ទៅមួយរយមិល្លីម៉ែត្រ (ជិត 4 អ៊ីង) គឺធ្លាក់ក្នុងរយៈពេលត្រឹមតែ 12 ម៉ោងប៉ុណ្ណោះកាលពីថ្ងៃអង្គារ។
ភ្លៀងបានធ្លាក់យ៉ាងគំហុក និងលឿនខ្លាំង ដែលធ្វើឱ្យអ្នកបើកបរយានយន្តមួយចំនួនត្រូវបង្ខំចិត្តបោះបង់យានយន្តចោល ខណៈដែលទឹកបានជន់ឡើង ហើយផ្លូវថ្នល់ប្រែក្លាយទៅជាទន្លេនោះ។
បច្ចុប្បន្នសេវាកម្មដឹកជញ្ជូនបានឈប់ដំណើរការ ហើយអ្នករស់នៅទីក្រុងឌូបៃជាច្រើនមិនអាចចាកចេញពីផ្ទះរបស់ពួកគេបាននោះទេ ដោយសារផ្លូវទឹកលិច ទាំងរថយន្ត និងអ្នកថ្មើរជើងមិនអាចចេញចូលបាន។ តែនៅពេលនេះមធ្យោបាយតែមួយគត់ ក្នុងការធ្វើដំណើរក្នុងទីក្រុងដែលកំពុងតែពេញនិយមនិងស៊ីវីល័យជាងគេគឺអ្នករស់នៅទាំងអស់ត្រូវប្តូរមកជាការជិៈទូកកាណូតវិញម្តង។