រថភ្លើងលឿនដូចគ្រាប់កាំភ្លើងរបស់ប្រទេសជប៉ុន បែរជាត្រូវពន្យាពេលដោយសារតែសត្វពស់មួយក្បាលទៅវិញ

ស្ទើរតែមិនជឿទេថា រថភ្លើងល្បឿនលឿនដ៏ល្បីឈ្មោះជាងគេបំផុតរបស់ប្រទេសជប៉ុនបែរជាត្រូវបានគេចារក្នុងប្រវត្តិសាស្ត្រក្នុងការពន្យាពេលការធ្វើប្រតិបត្តិការណ៍ដោយសារតែការរំខានដោយសារតែសត្វពស់មួយក្បាលនោះ។

តាមដានយើងតាមរយៈ Telegram CPN Daily

ប្រទេសជប៉ុនដែលតែងតែល្បីថា មានប្រជាជនដែលមានសុជីវធម៌ខ្ពស់ និងជាមនុស្សដែលគោរពពេលវេលា និងឲ្យតម្លៃពេលវេលាជាងគេនោះ គឺត្រូវបានក្រុមការងាររបស់ CNN កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ បានសរសេរថា ក្រុមការងាររបស់រថភ្លើងល្បឿនលឿន Central Japan Railway Company បានប្រកាសការសូមអធ្យាស្រ័យពីអតិថិជនរបស់ខ្លួន បើទោះបីជាការពន្យាពេលនោះត្រូវបានខកខានត្រឹមតែ 17 នាទីក៏ដោយ។

កាលពីថ្ងៃអង្គារ មានអ្នកធ្វើដំណើរម្នាក់បានរាយការណ៍ទៅបុគ្គលិកស្ថានីយ៍ក្នុងទីក្រុងតូក្យូថា សត្វពស់មួយក្បាលមានប្រវែងប្រហែល 40 សង់ទីម៉ែត្រ (16 អ៊ីញ) ត្រូវបានគេប្រទះឃើញនៅក្នុងទូរថភ្លើងនៅពេលដែលមកដល់ Nagoya។

ទីភ្នាក់ងាររបស់ CNN បានសរសេរទៀតថា រថភ្លើងល្បឿនលឿនខាងលើនេះ គឺបានធ្វើដំណើរចេញពី​ទីក្រុង​អូសាកា ប៉ុន្តែ​បន្ទាប់មកវាក៏ត្រូវ​បានគេ​បញ្ឈប់​ដំណើរការក្រោមហេតុផលមួយថាគឺដើម្បីសុវត្តិភាព ព្រោះក្រុមហ៊ុនរបស់ខ្លួន​បម្រើអតិថិជនដោយ​ការ​ប្រុង​ប្រយ័ត្ន។ ទន្ទឹមគ្នានោះដែររថភ្លើងមួយផ្សេងទៀតត្រូវបានចាត់តាំងឱ្យទៅផ្លូវនេះ ក៏ត្រូវពន្យារពេលដូចគ្នា គឺក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។

ប្រភពពដដែលបាននិយាយទៀតថា ហេតុការដែលបានកើតឡើងនៅលើរថភ្លើងល្បឿនលឿនមួយនេះគឺមិនបានបង្ករឲ្យនរណាម្នាក់​រង​របួសនោះទេ បើទោះបីជាក្នុងនោះមានអ្នកដំណើរច្រើនជាង 600 នាក់ក៏ដោយ។

          គួរបញ្ជាក់ថារថភ្លើងល្បឿនលឿនជាងគេបំផុតរបស់របស់ទេសជប៉ុន ដែលមនុស្សភាគច្រើនតែងហៅវាថា រថភ្លើងលឿនដូចគ្រាប់កាំភ្លើង ព្រោះតែវារត់ក្នុងល្បឿនរហូតដល់ទៅ 320 គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមហ៊ុន ផ្លូវដែករបស់ប្រទេសជប៉ុនមួយនេះផងដែរ វាគឺជាក្រុមហ៊ុនផ្លូវដែកដ៏សំខាន់ជាងគេបំផុត ដោយសារតែវាធ្វើប្រតិបត្តិការនៅក្នុង តំបន់ Chūbu ( Nagoya ) នៃភាគកណ្តាលប្រទេសជប៉ុន ហើយចំពោះពាក្យកាត់របស់រថភ្លើងល្បឿនលឿនមួយនេះគេតែងហៅឈ្មោះវាជាសាអង់គ្លេសថា JR Central និងជាភាសាជប៉ុនថា JR Tōkai ។

JR Central គឺជាស្ថានីយ៍រថភ្លើងល្បឿនលឿនមួយ ដែលមានភាពមមាញឹកជាងគេ ហើយក៏មានប្រវែងជាងគេបំផុតក្នុងប្រទេសជប៉ុន។ គួររំឮកថា JR Central បានទទួលផលចំណេញយ៉ាងច្រើនលើសលប់ ជាមួយនឹងការដឹកអ្នកដំណើរប្រមាណ 138 លាននាក់ដោយយើងគិតត្រឹមក្នុងឆ្នាំ 2009។ ម្យ៉ាងទៀតអ្វីដែលគួរឱ្យកត់សម្គាល់ច្រើនជាងគេនោះ ក្នុងឆ្នាំដដែល JR Central បានធ្វើកត់ត្រាក្នុងប្រទេសខ្លួនឲ្យពិភពលោកបានដឹងទៀតថា ខ្លួនគឺជាអ្នកដែលបានដឹកអ្នកដំណើរតាមរយៈផ្លូវដែកល្បឿនលឿនបានច្រើនជាងគេបំផុត ដោយមានមនុស្សសរុបច្រើនជាង 289 លាននាក់ទៅទៀត។

យ៉ាងណាមិញចំពោះហេតុការដែលបានកើតឡើងលើរថភ្លើង JR Central ខាងនិយ័តកររបស់ក្រុមហ៊ុនផ្លូវដែកបានប្រាប់ CNN ថា ពូជពស់មួយប្រភេទនេះយើងពិតជាមិនដែលស្គាល់ពូជរបស់វាទេ ហើយការពិនិត្យឡើងវិញកំពុងដំណើរការដើម្បីកំណត់ពីរបៀបដែលពស់ឡើងលើរថភ្លើងរបស់យើង ហើយពួកយើងនិងមិនធ្វើឲ្យហេតុការបែបនេះកើតឡើងលើរថភ្លើងរបស់យើងម្តងទៀតនោះដែរ។

Reporter:
scroll to top