អារ៉ាប់រួមបានត្រៀមបង្កើតថាមពល 50% បន្ថែមពីលើប្រភពបៃតងនៅឆ្នាំ 2030

មន្ត្រីជាន់ខ្ពស់របស់ធនធានទឹក និងថាមពល (Ewec) បាននិយាយថា Abu Dhabi បានរៀបចំផែនការមួយដោយស្តីពីការផលិតអគ្គិសនីឲ្យបានច្រើនជាងមុនពាក់កណ្តាល ហើយថាមពលនោះវាគឺជាថាមពលដែលអាចកកើតឡើងវិញថែមទៀតផង នេះបើយោងទៅតាមការចុះផ្សាយពី agbi កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

ទីក្រុង Abu Dhabi ស្ថិតនៅលើកោះមួយក្នុង ឈូងសមុទ្រពែរ្ស ក្បែរឆ្នេរសមុទ្រភាគខាងលិច។ Abu Dhabi វាគឺជាទីក្រុងរបស់ប្រធានាធិបតី UAE ដែលជាសមាជិកនៃ គ្រួសារ Al Nahyan ។ Abu Dhabi វាគឺជាទីក្រុងធំជាងគេទី២ បន្ទាប់ពីទីក្រុង Dubai ហើយវាក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ អារ៉ាប់រួម (UAE) មិនចាញ់ Dubai ប៉ុន្មានឡើយ។ 

តើ(UAE) មានបច្ចេកវិទ្យាអ្វីខ្លះ ដែលយើងមិនទាន់បានដឹងនោះ?

អារ៉ាប់រួមវាបានក្លាយជានិមិត្តរូបនៃភាពច្នៃប្រឌិតរបស់ពិភពលោក។ ភាពអស្ចារ្យជាច្រើនបានកើតឡើងនៅក្នុង (UAE) តើអ្នកមានចម្ងល់ទេថា តើធនធានមនុស្សរបស់ប្រទេសមួយនេះមានសមត្ថភាពខ្លាំងប៉ុណ្ណា?

អារ៉ាប់រួម (UAE) បានធ្វើឲ្យពិភពលោកមានភាពភ្ញាក់ផ្អើកន្លងមកមិនតិចនោះទេ តួរយ៉ាងដូចជាពាក្យស្លោកមួយដែលប្រទេសមួយនេះតែងតែនិយាយថា ចូលសម្លឹងឆ្ពោះទៅអនាគត ដោយធ្វើឲ្យប្រទេសរបស់យើងក្លាយទៅជាប្រទេសមួយដ៏អស្ចារ្យ គឺមិនឲ្យចាញ់អតីតកាលនៅក្នុងប្រវត្តិសាស្ត្ររបស់យើងឡើយ។

អារ៉ាប់រួមមានសមត្ថភាពអាចបង្កើតអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ហើយជាប្រទេសដែលមានទីក្រុងសម្បូរដោយអគារខ្ពស់ៗច្រើនជាងគេនៅក្នុងពិភពលោកផងដែរ។ (UAE) មានសមត្ថភាពអាចដោះស្រាយបញ្ហាកង្វះទឹកក្នុងប្រទេសរបស់ខ្លួនបានយ៉ាងល្អ ដោយមេដឹកនាំរបស់ប្រទេសមួយនេះបានបង្កើតនូវភាពច្នៃប្រឌិតផ្សេងមួយទៀត ដើម្បីបង្កើតឲ្យមានភ្លៀងសប្បនិមិត្តលើតំបន់ដែលរាំងស្ងួត ( REP )។ គំនិតផ្តួចផ្តើមក្នុងត្រួសត្រាយផ្លូវមួយនេះ គឺពួកគេបានប្រើប្រាស់បច្ចេកវិជ្ជាមួយដ៏ទំនើប ដើម្បីបង្កើនកម្រិតទឹកភ្លៀង។ មានន័យថាពួកគេបានប្រើបច្ចេកទេសបណ្ដុះពពក (REP) ហើយជាលទ្ធផលក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក កម្រឹតនៃទឹកភ្លៀងគឺបានកើនឡើងរហូតដល់ 35% ។

អារ៉ាប់រួមបានបង្កើតឲ្យមានការិយាល័យបោះពុម្ព 3D ដំបូងបង្អស់នៅក្នុងពិភពលោក។ កាលពីក្នុងឆ្នាំ 2016 ទីក្រុងឌូបៃបានបង្ហាញអគារការិយាល័យបោះពុម្ពចេញជារូប 3D មុនគេ។ មិនត្រឹមតែប៉ុណ្ណោះក្នុងឆ្នាំ 2020 (UAE) បានចាប់ផ្តើមបង្កើតឲ្យមានជាសាកលវិទ្យាល័យមួយដោយផ្តោតទៅលើតែបញ្ញាសិប្បនិម្មិត (AI) ដំបូងគេផងដែរ។ សាកលវិទ្យាល័យ Mohamed bin Zayed University of Artificial Intelligence ( MBZUAI ) វាគឺជាសាកលវិទ្យាល័យដែលបើកវគ្គបណ្តុះបណ្តាលនៅបច្ចេកវិទ្យា(AI) ហើយក៏ជាស្ថាប័នតែមួយគត់ដែលត្រួសត្រាយផ្លូវនូវចំណោះដឹងមួយសម្រាប់ AI នេះបានយ៉ាងល្អ រហូតបានក្លាយទៅជាមជ្ឈមណ្ឌលសកលសម្រាប់ការស្រាវជ្រាវ AI និងការច្នៃប្រឌិតថែមទៀតផង។

យ៉ាងណាមិញសម្រាប់ថាមពលបៃតង វាមិនមែនជារបកគំហើញថ្មីរបស់ (UAE) នោះទេ។ ប៉ុន្តែចំពោះគោលដៅរបស់មេដឹកនាំរបស់ប្រទេសមួយនេះ គឺលោកតែងតែប្រកាន់នូវគោលជំហររបស់ខ្លួនជានិច្ច ក្នុងការផ្តល់ជូនដល់អ្នកប្រើប្រាស់នូវថាមពលមួយដែលល្អស្អាត។ បើយោតាមការរៀបរាប់ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Wam បានរាយការណ៍ដោយការដកស្រង់សម្តីពីនាយកប្រតិបត្តិ Othman Juma Al Ali ថា អង្គភាពរបស់ខ្លួនដែលគ្រប់គ្រងដោយរដ្ឋ នៅពេលនេះពួកយើងកំពុងបង្កើនផែនការផលិតថាមពលពន្លឺព្រះអាទិត្យ (PV) ឲ្យបានដល់ 7.6 ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ 2030 ហើយបន្ទាប់មកទៀតយើងនិងធ្វើ osmosis ដែលបញ្ច្រាសពីកាបូន គឺក្នុងគោលបំណងដើម្បីផលិតទឹកឲ្យបានច្រើនជាង 92 ភាគរយតាមរយៈរោងចក្រកែច្នៃ osmosis ដោយយើងនឹងធ្វើឡើងនៅឆ្នាំ 2031 ។

Reporter:
scroll to top