ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្របានចេញផ្សាយតាមរយៈវីដេអូ និងរូបភាពជាច្រើនដោយបង្ហាញឲ្យយើងបានដឹងថា នៅក្នុងប្រទេសរបស់ខ្លួននាពេលនេះគឺមានភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីមានការវាយប្រហារតាមអាកាសមកលើខេត្ត Isfahan ។
មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយប្រាប់ CNN នៅថ្ងៃទី ១៩ ខែមេសាថា កងការពារដែនអាកាសរបស់ប្រទេស បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការផ្ទុះនៅជិតមូលដ្ឋានទ័ពមួយក្នុងតំបន់កណ្តាលនៃប្រទេស។
បើយោងទៅតាមរយៈវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក ISNA បានបង្ហាញថា នៅពេលស្ថានភាពនៅក្នុង Isfahan ហាក់ដូចជាមានសភាពធម្មតាឡើងមកវិញហើយ។ ព្រោះយើងបានឃើញអ្នកស្រុកអាចធ្វើដំណើរបានធម្មតា បើទោះបីជានៅក្បែទីតាំងសំខាន់ៗដូចជា ទីលាន Naqsh-e Jahan និងតាមដងទន្លេ Zayandeh Rud ក៏ដោយ។
យ៉ាងណាមិញចំពោះហេតុការដែលបានកើតឡើងលើប្រទេសអ៊ីរ៉ុងមុននេះ ក្រុមការងាររបស់ CNN អាចសន្មត់បានថា អ៊ីស្រាអែលគ្រាន់តែចង់កំលាចអ៊ីរ៉ង់តែប៉ុណ្ណោះ។ ព្រោះបើយោងតាមការរៀបរាប់ពីមន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN ថា ជំហ៊ានមួយនេះ យើងអាចដឹងថា វាគឺជាវិធានការដែលនាំឲ្យមានការគំរាមកំហែងជាមុនសិន តែវាមិនទាន់បង្ករទៅជាជម្លោះនោះដែរ។
ឥឡូវនេះផងដែរ ក្រុមការងាររបស់ CNN កំពុងតែរង់ចាំការឆ្លើយតបពីខាង យោធា អ៊ីស្រាអែល ឲ្យបានច្បាស់លាស់សិន មុននិងសារព័ត៌មានរបស់ពិភពលោកមួយនេះធ្វើការអត្ថាធិប្បាយបន្តទៀត។