ស្ទើរតែគ្រប់បណ្តាលប្រទេសនៅក្នុងពិភពលោកទៅហើយ ដែលបានទទួលស្គាល់ថា អគារ Burj Khalifa ដែលមានទីតាំងស្ថិនៅក្នុងទីក្រុងឌូបៃ វាគឺជាអគារមួយដែលខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក ជាមួយនឹងកម្ពស់ប្រមាណ 829.8 ម៉ែត្រ (2,722 ហ្វីត)។
យ៉ាងណាមិញបើយោងទៅតាមការចុះផ្សាយពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ បាននិយាយថា រាជរដ្ឋាភិបាលរបស់ប្រទេសថៃបានប្រកាសពីផែនការរបស់ខ្លួនថា ប្រទេសថៃនិងដណ្តើមយកចំណាត់ថ្នាក់លេខមួយក្នុងនាមជាប្រទេសដែលមានអគារខ្ពស់ជាងគេបំផុតវិញម្តង។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានមានប្រសាសន៍បែបនេះ នៅពេលដែលលោកបានជួបជាមួយនឹងអ្នកវិនិយោគមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ ដោយលោកបានអះអាងទៀតថា បច្ចុប្បន្ននេះពួកយើងកំពុងតែពិភាក្សាគ្នាដើម្បីសាងសង់ប៉មដែលខ្ពស់បំផុតមួយ ដើម្បីទៅជំនួសតំណែងរបស់ប្រទេសអារ៉ាប់រួមថែមទៀតផង។
លោក ស្រេត ថា បានមានប្រសាសន៍បន្តទៀតថា ការជួបជាមួយក្រុមអ្នកវិនិយោគដែលមកពីតំបន់មជ្ឈិមបូព៌ា និងចិន រួមទាំងការចូលរួមដោយ Emaar Group, Broad Group និង Vatone Group ទៀតនោះ ប្រាកដណាស់ពួកយើងពិតជាអាចសម្រេចបាននូវគោលដៅមួនេះជាមិនខាន។
នៅក្នុងគម្រោងដែលយើងចង់សាងសង់អគារដែលខ្ពស់ជាងគេនាពេលខាងមុខនេះ គឺវាមានកម្ពស់រហូតដល់ទៅ 70 ជាន់ ជាមួយនឹងកម្ពស់ 318 ម៉ែត្រ ហើយវានិងលេចចេញជាងរូបរាងនៅក្នុងរាជធានីរបស់យើងតែម្តង។
លោកបានបន្ថែមទៀតថា ចំពោះគោលបំណងក្នុងការសាងសង់ប៉មដែលខ្ពស់ជាងគេនាពេលខាងមុខនេះ ព្រោះលោកមនុស្សដែលមកដល់ប្រទេសថៃ អាចស្វែងរកបានស្ទើតែគ្រប់មុខទាំងអស់ដោយនៅតែក្នុងអគារមួនេះ ឧទាហរណ៍ដូចជា៖ផ្សារទំនើប ការិយាល័យ មជ្ឈមណ្ឌលហិរញ្ញវត្ថុ សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តជាដើម។ល ។
លោកស្រេតថា បានសង្ឈឹមយ៉ាងមុតមាំថា បន្ទាប់ពីគម្រោងមួយនេះត្រូវបានបញ្ចប់ដោយជោគជ័យ ប្រទេសថៃ នឹងបង្កើននូវភាពទាក់ទាញកាន់តែខ្លាំងឡើង តួយ៉ាងដូចជាការហូរចូលនៅអ្នកវិនិយោគ ភាពទាក់ទាញទៅកាន់ភ្ញៀវទេសចរនៅជុំវិញពិភពលោក ហើយនិងជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋរបស់យើង។
បើទោះជាយ៉ាងណាក៏ដោយ រាល់ការមានប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីថៃ វាគ្រាន់តែឆន្ទៈមួយប៉ុណ្ណោះ។ ដើម្បីឲ្យប្រជាជន និងពិភពលោកអាចជឿទុកចិត្ត នៅគំនិតដឹកនាំរបស់លោក លោកបាននិយាយប្រាប់សារព័ត៌មានរបស់ពិភពលោក Bloomberg ថា ប្រទេសថៃ និងក្រុមអ្នកជំនាញដែលមកពី អារ៉ាប់រួម និង ចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងសាងសង់អគារដែលខ្ពស់ជាងគេនៅក្នុងពិភពលោក ដើម្បីជំនួសតំណែងរបស់ទីក្រុងឌូបៃ។
គួររំឭកថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែកញ្ញាមក លោក ស្រេត ថា បានបំពេញនូវទួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងនាមជាប្រធាន “ផ្នែកលក់” របស់ប្រទេសថៃ ដោយបានជួបជាមួយក្រុមហ៊ុនធំៗ និងអ្នកវិនិយោគដែលមានសក្តានុពលនៅក្នុងពិភពលោកជាច្រើន វាក៏ព្រោះតែលោកចង់ទាក់ទាញការវិនិយោគទាំងនោះ ឲ្យចូលទៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ ដែលមានប្រទេសថៃជាម្ចាស់ផ្ទះ។
នាយករដ្ឋមន្ត្រីបានជួបជាមួយនាយកប្រតិបត្តិកំពូលមកពីក្រុមហ៊ុនជាង 60 ដោយដាក់សំណើសម្រាប់ការវិនិយោគបរទេសនៅទូទាំងវិស័យដែលមានតម្លៃខ្ពស់ ដើម្បីលើកអត្រាកំណើនរបស់ប្រទេសថៃពីជាមធ្យមតិចជាង 2% ក្នុងទសវត្សរ៍ចុងក្រោយនេះ។
គួរបញ្ជាក់សាជាថ្មីថា ប្រទេសថៃបានកើនឡើងច្រើនជាង 40% នៃការមកដល់របស់ភ្ញៀវទេសចរបរទេសនៅឆ្នាំនេះ គឺប្រហែល 11 លាននាក់ ដោយសារកម្មវិធីលើកលែងទិដ្ឋាការ និងច្បាប់ធ្វើដំណើរងាយស្រួលទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក។ នៅឆ្នាំនេះ ប្រទេសមួយនេះក៏មានគោលបំណងស្វាគមន៍ភ្ញៀវទេសចរបរទេសពី 35 លានឲ្យក្លាយទៅ 40 លាននាក់ផងដែរ ព្រោះដើម្បីទទួលបាននៅតួរលេខដដែលនេះត្រឡប់មកវិញកាលពីមុនមានការរាតត្បាតជំងឺកូវីតក្នុងឆ្នាំ 2019 ។