ការរីកដុះដាលនៃថាមពល AI វាក៏បានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Samsung Electronics បានទទួលនូវប្រាក់ចំណូលយ៉ាងច្រើនលើសលប់ ហើយវាក៏ជាកក្តាដែលបានជំរុញឱ្យប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនមួយនេះគឺលោក Jay Y. Lee បានឡើងទៅដល់តំណែងកំពូលក្នុងបញ្ជីអ្នកមានជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូងថែមទៀតផង។
បើយោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានឲ្យដឹងទៀតថា លោក Lee ពិតជាសក្តិសមក្នុងការទទួលបានតំណែងមួយនេះខ្លាំងជាងគេ។ ព្រោះបើយើងគិតត្រឹមរយៈពេល 4 ឆ្នាំចុងក្រោយ បន្ទាប់ពីការ ស្លាប់ របស់ឪពុករបស់គាត់ គឺលោក Lee Kun-hee ដែលជាអតីតប្រធានក្រុមរឿងព្រេងនិទាន ហើយគាត់ក៏ធ្លាប់បានទទួលងារជាអ្នកមានបំផុតរបស់ប្រទេសកូរ៉េកាលពីឆ្នាំ២០០៥ផងដែរ។
ក្នុងងឆ្នាំ 2014 លោកJay Y. Lee ត្រូវបានគេដាក់ឈ្មោះថាជាបុគ្គលដែលមានអំណាចបំផុតទី 35 របស់ពិភពលោក និងជាជនជាតិកូរ៉េដ៏មានឥទ្ធិពលបំផុតដោយជាការចុះផ្សាយដោយ ទស្សនាវដ្ដី Forbes នៅក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតរបស់ពិភពលោក រួមជាមួយឪពុករបស់គាត់គឺ លោក Lee Kun-hee ។
ពាក្យចាស់ដែលធ្លាប់និយាយថា ឪពុកពូកែ កូនខ្លាំង វាគឺជារឿងពិត។ បើយើងគិតត្រឹមតួរលេខចុងក្រោយរបស់លោក Lee ត្រឹមខែកញ្ញា ឆ្នាំ 2021 លោក Lee គឺមានទ្រព្យសម្បត្តិសរុបប្រមាណ 11 ពាន់លានដុល្លាររួចទៅហើយ តែកាលនោះគាត់អាចទទួលបានត្រឹមអ្នកមានបំផុតទីបួននៅកូរ៉េខាងត្បូងតែប៉ុណ្ណោះ។
ឥឡូវនេះប្រសិនបើយើងរំឭកឡើងវិញបន្តិចអំពីជីវប្រវត្តិរបស់ Samsung ខ្លះៗ។ Samsung ត្រូវបានបង្កើតឡើងដោយ Lee Byung-chul ក្នុងឆ្នាំ 1938។ បន្ទាប់មកក្នុងឆ្នាំ 1987 លោក Lee បានបំបែកឲ្យជាក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៧ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Samsung Group។ ក្នុងឆ្នាំ ១៩៩១ លោក Jay Y. Lee ដែលជាចៅប្រុសច្បងរបស់លោក Lee Byung-chul ក៏បានចូលកាន់ដំណែងជាប្រធានផ្នែកអតិថិជន។ ក្នុងឆ្នាំ២០១៩ លោក Jay Y. Lee បានឡើងកាន់តំណែងជាប្រធានប្រតិបត្តិការ របស់ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនស្ថិតក្រោមឧបសម្ព័ន្ធរបស់ Samsung Group នាពេលនោះគឺលោកឡើងទៅជំនួសដំណែងឪពុករបស់លោកបង្កើត គឺបន្ទាប់ពីលោក Lee Kun-hee បានលាលែងពីដំណែង។
យ៉ាងណាមិញបើយោងទៅតាមបញ្ជីរាយនាមចុងក្រោយគេដោយទស្សនាវដ្តី Forbes កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤ ឈ្មោះអ្នកជំនួនទាំង ៥០ នាក់នៅក្នុងប្រទេសកូរ៉េ លោក Jay Y. Lee គាត់គឺជា មហាលសេដ្ឋីម្នាក់ដែលលេចធ្លោជាងគេបំផុត ជាមួយនឹងព្រទ្យសម្បតិសុទ្ធប្រមាណ 11.5 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ការកើនឡើងដ៏ឆាប់រហ័ររបស់លោកក្នុងឆ្នាំ២០២៤ លោកអាចកែប្រែទ្រព្យសម្បត្តិសុទ្ធពី 8 ពាន់លានដុល្លារ ទៅ11.5 ពាន់លានដុល្លារ វាមិនជារឿងដែលគ្រប់អ្នកជំនួញសុទ្ធតែអាចធ្វើបាននោះទេ។