ក្នុងតំបន់ Belgorod នាពេលនេះគឺមាន ផ្លូវជាច្រើនត្រូវបានគេបោះបង់ចោល ហាងក៏ត្រូវបានបិទទ្វារ ភោជនីយដ្ឋានប្រែក្លាយជាស្ងាត់ជ្រងំ។
កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០៤ ខាងសារព័ត៌មានរបស់ CNN និយាយថា អគារនៅក្នុងប្រទេសរុស្ស៊ីបានរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែប៉ុណ្ណោះវាក៏មានរណ្ដៅដែលបន្សល់ទុកបន្ទាប់ពីមានការវាយប្រហារដោយកាំជ្រួចរបស់អ៊ុយក្រែនជាច្រើនលើក។
អាជ្ញាធររបស់រុស្ស៊ីបានព្យាយាមបង្កើតសញ្ញាឲ្យប្រជាជនរបស់ខ្លួនប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនត្រឹមតែប៉ុណ្ណោះខាងមន្ត្រីក្នុងតំបន់បានបង្ហាញសញ្ញាតាមរយៈ ព្រួញនៅលើមុខផ្ទះប្រជាជន ដើម្បីឲ្យពួកគេស្វែងជម្រកដែលមានសវត្តិភាពខ្លាំងបំផុតថែមទៀតផង។
ខណៈនេះនៅក្នុងទីក្រុង Belgorod ដែលមានចម្ងាយប្រហែល 25 ម៉ាយពីភាគខាងជើងនៃព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែនគឺមានសភាពស្ងប់ស្ងាត់ជាទីបំផុត ដែលយើងអាចនិយាយបានថា ទីក្រុងមួយនេះវាបានប្រែក្លាយទៅជាទីក្រុងខ្មោចរួចទៅហើយ គឺបន្ទាប់ពីសំឡេងរោទ៍នៃស៊ីរ៉ែនព្រមានអំពីការបាញ់កាំជ្រួចដោយទាហ៊ានរបស់អ៊ុយក្រែននោះ។
បើយោងតាមការសម្ភាសដោយផ្ទាល់ពី ក្រុមអ្នកយកការរបស់ CNN ជាមួយនឹងអ្នករស់នៅទីក្រុង Belgorod បានចែករំលែកឲ្យដឹងថា ការតស៊ូរបស់ពួកគេនៅពេលនេះ គឺដើម្បីស្វែងរកអនាគតមួយដែលមិនមានភាពច្បាស់លាស់តែប៉ុណ្ណោះ។ នៅក្នុងទីក្រុងរបស់យើងឥឡូវនេះ យើងបានមើលឃើញថា ជីវិតរបស់ពួកយើងវាហាក់ដូចជាផុយស្រួយពេកហើយ។
តំបន់ Belgorod បានក្លាយទៅជាកន្លែងបាញ់បង្ហោះសម្រាប់ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងមីស៊ីល ទៅលើអ៊ុយក្រែនវិញម្តងហើយ។ ប្រទេសរុស្ស៊ីបានប្រកាសទៀតថា ទីក្រុង Belgorod វាគឺជាទីតាំងសម្រាប់ទាហានជួរមុខរបស់ខ្លួនក្នុងការតទល់ជាមួយនិងអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ តំបន់ Belgorod ត្រូវបានទទួលរងនូវការបាញ់ផ្លោង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកស្ទើរតែរាល់ថ្ងៃ។ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា វាជាការវាយប្រហារ បែបបំផ្លិចបំផ្លាញ ដែលបង្ករឲ្យជនជាតិរុស្ស៊ីជាច្រើននាក់បានស្លាប់ និងរងរបួស។
បើយោងទៅតាមអ្នកស្រុក និងអ្នកដែលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ បានឲ្យដឹងទៀតថា ពួកគេនិងចំណាយពេលក្នុងការធ្វើដំណើរ ដោយខ្វល់ថា វាឆ្ងាយឬយូប៉ុណ្ណាទេ សំខាន់ឲ្យតែបានរួចផុតពីទុកលើកនេះទៅគឺគ្រប់គ្រាន់ហើយ។