ស្រីលង្កា៖ មនុស្ស ៧នាក់បានបានបាត់បង់ជីវិត  ដោយសារតែការប្រណាំងរថយន្ត

មានមនុស្សយ៉ាងតិច18 នាក់ បានរងរបួស និង 7​ នាក់ផ្សេងទៀតបានបាត់បង់ជីវិ គឺនៅក្នុងឧបទ្ទវហេតុមួយដែលកើតឡើងក្នុងព្រឹត្តិការណ៍ Fox Hill Supercross ដោយធ្វើឡើងក្នុងទីក្រុង Diyatalawa កាលពីថ្ងៃអាទិត្យ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយដោយ BBC បានឲ្យដឹងថា ​ក្នុង​ចំណោម​អ្នក​ស្លាប់ទាំងអស់គឺ​មាន​មន្ត្រីប្រចាំការនៅកន្លែង​ប្រណាំងចំនួន​បួន​នាក់ ​ព្រម​ទាំងមាន​អ្នកចូលទៅទស្សនា​ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​ប្រាំបី​ឆ្នាំ​ម្នាក់​ផង​ដែរ។

សូមបញ្ជាក់ថា ចំពោះការប្រណាំងរថយន្តខាងលើនេះ ត្រូវបានរៀបចំឡើងដោយមន្ត្រីរបស់ស្រីលង្កា ដោយមានអ្នកចូលទៅទស្សនាសរុបជាង 100,000 នាក់ឯណោះ។

បើយោងតាមរយៈវីដេអូ និងសាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយប្រាប់ BBC ថា មនុស្សជាច្រើនដែលកំពុងទស្សនាបានប្រញាប់ប្រញាល់រត់ នៅពេលឡានបើកប្រណាំងនោះបានរេចង្កូតទៅកន្លែហ្វូងមនុស្ស ទើបធ្វើឲ្យខាងមន្ត្រីផ្អាកព្រឹត្តិការណ៍នេះជាបន្ទាន់ បន្ទាប់ពីគ្រោះមួយនេះបានកើតឡើង។

គួររំឮកថា ជន​រង​គ្រោះចំនួន ​២ ​នាក់​បាន​ស្លាប់​ដោយសារ​របួស​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ហើយចំណែកឯអ្នករបួសខ្លះទៀតកំពុងតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មិនខ្វល់ថាគ្រោះថ្នាក់មួយនេះ បានកើតឡើងដោយចេតនា ឬអចេតនាយ៉ាងណាទេ តែចំពោះការស៊ើបអង្កេតរបស់ប៉ូលីសគឺពួកគេកំពុងតែធ្វើការធម្មតា។

Reporter:
scroll to top