មិននឹកស្មានថា មានមហាសេដ្ឋីជាច្រើននៅក្នុងពិភពលោក គឺមានស្រុកកំណើតនៅក្នុងទ្វីប អាហ្រ្វិក

តើលោកអ្នកមានដឹងទេថា នៅក្នុងទ្វីបអាហ្រ្វិកមានមហាលសេដ្ឋីប៉ុន្មាននាក់? មានអត្ថបទមួយបាននិយាយថា ក្នុងទឹកដីអាហ្វ្រិកគឺមានផ្ទះដែលជាកម្មសិទ្ធរបស់មហាសេដ្ឋីនៅក្នុងពិភពលោកគឺមានរហូតដល់ទៅ 135,200 នាក់ឯណោះ នេះបើយោងតាមការចុះផ្សាយពីកាសែតបារាំងកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

តាមពិតទៅនៅក្នុងទ្វីបអាហ្វ្រិកទាំងមូល គឺគេបានសង្កេតឃើញថា ក្នុងនោះមានរដ្ឋចំនួនប្រាំដែលមានចំណែកធំបំផុតនៃការរស់នៅរបស់ក្រុមមហាសេដ្ឋី។ បើយើងនិយាយទៅតាមលំដាប់លំដោយនៃបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ជាងគេ ចុះទៅក្រោមគឺរួមមាន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប នីហ្សេរីយ៉ា កេនយ៉ា និងម៉ារ៉ុក។

ពិភពដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមមហាលសេដ្ឋីខាងលើគឺមាន 56 ភាគរយ ពួកគេគឺជាបុគ្គលគឺសុទ្ធសឹងតែជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភក្នុងចំណោមតារាងមហាលសេដ្ឋីរបស់ពិភពលោក។

បច្ចុប្បន្នអាហ្រ្វិកខាងត្បូងកំពុងតែនាំមុខគេ ក្នុងនាមជាប្រទេសដែលមានមហាសេដ្ឋីប្រមាណ 37,400 នាក់ ខណៈដែលមហាលសេដ្ឋីក្នុងប្រទេសអេហ្ស៊ីបមានសរុបប្រមាណ15,600នាក់ ។

គួររំឮកថា ដំបូងឡើយដើមកំណើតនៃក្រុមមហាសេដ្ឋីខាងលើនេះ គឺបានកើតនៅក្នុងទ្វីបអាហ្រ្វិកប្រហែល 54 នាក់តែប៉ុណ្ណោះ។  តែអ្វីដែលយើងចាប់អារម្មណ៍ខ្ពស់ជាងគេនោះ ក្នុងពួកគេគឺមាន មានមហាលសេដ្ឋីដែលធ្លាប់ឈរនៅលំដាប់កំពូលរបស់តារាង Forbes ម្នាក់ ដែលគាត់មានដើមកំណើតចេញពីអាហ្វ្រិកខាងត្បូង នោះគឺជាលោក Elon Musk ។

អ្នកនិពន្ធបាននិយាយរៀបរាប់ទៀតថា ស្ថាបនិករបស់Tesla លោក Elon Musk កាលដែលលោកធ្លាប់ឈរនៅចំណាត់ថ្នាក់លេខមួយនៃតារាងអ្នកមានជាងគេបំផុតនៅក្នុងពិភពលោក វាហាក់ដូចជាលោកចង់បង្ហាញឲ្យអ្នកជំនួញនៅក្នុងទ្វីបអាហ្វ្រិកទាំងអស់បានដឹងថា ពួកគេសុទ្ធតែមានឪកាសក្នុងការដណ្តើមយកលេខរៀងនៅក្នុងតារាងលេខរៀងកំពូលរបស់Forbes បានដូចជាលោកផងដែរ។

ផ្ទុយទៅវិញស្ទើរតែពាក់កណ្តាលនៃមហាសេដ្ឋីដែលមានដើមកំណើតនៅក្នុងទ្វីបអាហ្រ្វិក ពួកគេក៏បានចាកចេញពីទ្វីបរបស់ខ្លួន ហើយទៅរស់នៅកន្លែងផ្សេង ឧទាហរណ៍ដូចជាប្រទេសស្វីស សិង្ហបុរី ម៉ូណាកូ ឬសហរដ្ឋអាមេរិកជាដើម។

ប្រភពខាងលើបានបង្ហាញពីមូលហេតុទៀតថា ការចេញពីមាតុប្រទេស ក៏ព្រោះតែពួកគេចង់បានមានគុណភាពជីវិតកាន់តែប្រសើរ ទាំងការអប់រំកាន់ឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់កូនៗ ការថែទាំសុខភាពកាន់តែល្អប្រសើរ និងទទួលបាននូវឱកាសអាជីវកម្មកាន់តែច្រើនជាងមុន។

បើទោះបីជាពួកគេទាំងនោះបានទៅរស់នៅក្នុងទ្វីបផ្សេងក៏ពិតមែន  ប៉ុន្តែក្នុងចំណោមពួកគេគឺមានមហាសេដ្ឋីជាច្រើននាក់ គឺពួកគេបានប្រមូលប្រាក់ចំនេញរបស់ខ្លួនទៅក្នុងប្រទេសកំណើតរបស់ខ្លួនដែល។ សញ្ញានេះអាចបង្ហាញឲ្យដឹងថា ថ្វីត្បិតតែពួកគេបានចេញពីស្រុកកំណើតរបស់ខ្លួនក៏ពិតមែន តែនៅចុងបញ្ចប់ពួកគេក៏មិនបោះបង់សញ្ជាតិរបស់ខ្លួនដែរ ម្យ៉ាងទៀតពួកគេក៏នៅតែវិលត្រឡប់ទៅរស់នៅលើទឹកដីកំណើតរបស់ខ្លួនវិញ។

Reporter:
scroll to top