ឧទ្ធម្ភាគចក្រជប៉ុនធ្លាក់ ក្នុងកំឡុងពេលហ្វឹកហ្វឺននៅប៉ាស៊ីហ្វិក

កងទ័ពជើងទឹកជប៉ុនកំពុងបន្តស្វែងរកនាវិកដែលបានបាត់ខ្លួនចំនួន ៧ នាក់ នៅឯមហាសមុទ្រប៉ាស៊ីហ្វិក គឺបន្ទាប់ពីមានឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងកាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន BBC កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤។

តាមដានយើងតាមរយៈ Telegram CPN Daily

យើងខ្ញុំសូមបញ្ជាក់ថា ចំពោះមូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ ខាងទីភ្នាក់ងាររបស់ BBC មិនទាន់ទទួលបានការរាយការណ៍ណាមួយជាក់លាក់ទេ ប៉ុន្តែចំពោះការកើតឡើងនៃឧប្បតិវហេតុវិញ គឺវាបានកើតឡើងនៅជិតកោះ Izu ដែលចំងាយពីដីគោកប្រហែល 600km (372 ម៉ាយ) នៃភាគខាងត្បូងទីក្រុងតូក្យូ។

នាយករដ្ឋមន្ត្រីប្រទេសជប៉ុនលោក Fumio Kishida បានប្រកាសថា គ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់និងការកាន់ទុក្ខចំពោះសោកនាដកម្មនេះនៅថ្ងៃចន្ទ។ ដោយលោក​បាន​មាន​ប្រសាសន៍បន្ត​ថា “លោក​ពិត​ជា​សោកស្ដាយ​ជា​ខ្លាំង ​ដែល​យើង​បាន​បាត់​បង់​បុគ្គលិក​របស់​យើង ខណៈ​ពួកគេ​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹកហ្វឺន​យ៉ាង​លំបាក នៅកណ្តាល​យប់​ជ្រៅ”។

សូមរំឮកថា ការហ្វឹកហ្វឺនរបស់នាហ្វឹកជប៉ុន គឺពួកគេបានប្រព្រឹត្តទៅនៅវេលាម៉ោង 22:38 ម៉ោងក្នុងស្រុក (14:38 BST) ចេញពីកោះ Torishima ហើយការធ្វើសមយុទ្ធនោះគឺពួកគេមានបំណងចង់ប្រឆាំងនាវាមុជទឹករបស់ចិននៅពេលយប់។ នៅពេលដែលឧទ្ធម្ភាគចក្របានហោះហើរដើម្បីធ្វើប្រតិបត្តិការនោះ មួយនាទីក្រោយមក មន្ត្រីប្រចាំការក៏បានទទួលនូវសញ្ញាអាសន្នពីឧទ្ធម្ភាគចក្រទាំងពីរនោះ។

នៅ 25 នាទីបន្ទាប់ ទើបខាងយោធាបានដឹងថា ប្រព័ន្ធទំនាក់ទំនងជាមួយយន្តហោះផ្សេងទៀតគឺបានកាត់ផ្តាច់នៅក្នុងតំបន់ដូចគ្នាដែរ។ ភ្លាមៗនោះខាងអាជ្ញាធររបស់ប្រទេសជប៉ុន ​បាន​បើក​ប្រតិបត្តិការ​ស្វែង​រក​ដ៏​ធំ​មួយ​ដោយ​ប្រើ​កប៉ាល់​ចំនួន១០​គ្រឿង និង​យន្តហោះ​៥​គ្រឿង​ដើម្បី​ពិនិត្យទូទាំង​ដែនទឹករបស់ខ្លួន​។

ក្នុងនោះផងដែរមានមន្ត្រីកងទ័ពជើងទឹកម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “យើងមានប្រតិបត្តិការរយៈពេល 24 ម៉ោងសម្រាប់ការស្វែងរក ដែលបានកើតឡើងពេញមួយថ្ងៃ និងពេញមួយយប់” ។

ការស្វែងរកពួកគេបានរកឃើញ​សាកសព​បុរស​ម្នាក់ក្នុងចំណោមនាវិកដែលបានបាត់ខ្លួន ព្រមទាំង​បាន​រក​ឃើញ​ឧបករណ៍​ថត​សំឡេង​ និង​កំទេច​កំទី​ដែល​រួម​មាន​ផ្នែក​នៃ​ស្លាប​រ៉ូទ័រ​ផង​ដែរ។

តាមពិតទៅនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសជប៉ុនបាន បង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី ដើម្បីឆ្លើយតបទៅនឹង ការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងតំបន់ មិនតិចឡើយ។

ហើយប្រសិនបើយើងនិយាយអំពីការធ្លាក់ឧទ្ធម្ភាគចក្ររបស់ជប៉ុនវិញនោះ វាមិនមែនជាលើកទីមួយនោះទេ។ ព្រោះកាលពីខែមេសា ឆ្នាំ 2023 ឧទ្ធម្ភាគចក្រកងទ័ពជប៉ុនគឺធ្លាប់បានធ្លាក់នៅក្បែរកោះ Miyako ក្នុងខេត្ត Okinawa ភាគខាងត្បូងម្តងរួចទៅហើយ នៅពេលនោះវាក៏បានស្លាប់មនុស្សប្រមាណជា១០នាក់ថែមទៀតផង។

យ៉ាងណាមិញចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ UH60 ដែល​គេ​ស្គាល់​ថា​ជា Black Hawk វាបាន​ធ្វើ​ការ​អង្កេត​តំបន់ តែវាបែរជា​បាន​បាត់​ខ្លួននោះ រឿងនេះគឺត្រូវបានមេបញ្ជាការកងកម្លាំងស្វ័យការពារដីគោកជាន់ខ្ពស់របស់ជប៉ុនបានសន្និដ្ឋានថា ក្នុងចំណោមពួកគេគឺមិនមានអ្នកម្នាក់អាចនៅមានជីវិតនោះទេ។

Reporter:
scroll to top