អ៊ីរ៉ង់​៖ ខ្លួនមិនចង់ប្រើអាវុធ​នុយក្លេអ៊ែរប៉ុន្មានទេ ប៉ុន្តែបើស្ថានភាពបង្ខំ នោះយើងត្រូវតែប្រើវា

តាមរយៈទីក្រុងឌូបៃបានឲ្យដឹងថា  ក្រសួងការបរទេសរបស់អ៊ីរ៉ុង បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ទី២២ ខែមេសា ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាមិនមែនជាគោលបំណងរបស់ប្រទេសអ៊ីរ៉ង់ទេ តែប្រសិនបើកាលៈទេសៈបង្ខំហើយនោះ មានន័យថាភាពអត់ធ្មត់របស់យើងគឺដល់ទីបញ្ចប់ហើយ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា នៅប៉ុន្មានថ្ងៃបន្ទាប់ពីមេបញ្ជាការឆ្មាំបដិវត្តន៍បានព្រមានជាសារធារណៈថា ទីក្រុងតេអេរ៉ង់អាចនឹងផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើប្រទេសរបស់មួយនេះនៅតែរងសម្ពាធដោយការគំរាមកំហែងពីប្រទេសអ៊ីស្រាអែលទៀតនោះ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ុង លោក Nasser Kanaani បាននិយាយក្នុងអំឡុងសន្និសីទកាសែតនៅទីក្រុងតេអេរ៉ង់ថា “អ៊ីរ៉ង់បាននិយាយម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់យើងគឺធ្វើឡើងដើម្បីឲ្យមានសន្តិក្នុងតំបន់របស់ខ្លួនតែប៉ុណ្ណោះ។

អាវុធនុយក្លេអ៊ែរគឺអាវុធមួយប្រភេទ ដែលមិនងាយនឹងហោះហើរផ្តេសផ្តាស់នោះទេ ប្រសិនបើគ្មានការបង្ខំ។ លោកបានបន្តទៀតថា អ៊ីស្រាអ៊ែលហាក់ដូចជាបានដៃបន្តិចហើយ ខណៈដែលអ៊ីរ៉ុងកំពុងតែសម្ងំ។ ការអត់ធ្មត់របស់មនុស្សគឺមានដែនកំណត់ ការគៀបសង្កត់ និងការគំរៀមកំហែង វានឹងនាំឲ្យយើងចេះរើបំរាស់។

យ៉ាងណាមិញ ការពិនិត្យមើលឡើងវិញចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាល្មមដល់ពេលឲ្យយើងត្រូវគិតពិចារណាហើយ ព្រោះថាទីក្រុងតេអេរ៉ុង អាចនឹងមិនមានការស្ទាក់ស្ទើរចំពោះការប្រើប្រាស់វានោះឡើយ។

គួររំឮកថា ការឆ្លើយតបពីសំណាកប្រទេសអ៊ីរ៉ុង គឺបានកើតឡើងបន្ទាប់ពី អ៊ីស្រាអ៊ែលបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើជាច្រើនគ្រឿង ដោយសំដៅទៅលើខេត្ត  Isfahan នៃប្រទេសអ៊ីរ៉ុង។ តែបន្ទាប់ពីមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក ទើបខាងទីក្រុងតេអេរ៉ុង ព្រមរង់ចាំដំណោះស្រាយ។

Reporter:
scroll to top