នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីរ៉ង់បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន គឺមានសមត្ថភាពខ្លាំងមិនធម្មតា។ Bavar-373 វាគឺជាប្រព័ន្ធការពារមួយប្រភេទ ដែលខាងទីក្រុងតេអេរ៉ុងបានអះអាងអំពីវា បន្ទាប់ពីពួកគេបានលម្អជាច្រើនលើកនោះ វាមានឈ្មោះថា Bavar-373។ ឥឡូវនេះ Bavar-373 គឺមានលទ្ធភាពអាចស្ទាក់ចាប់យន្តហោះចម្បាំងបំបាំងកាយរបស់សហរដ្ឋអាមេរិកថែមទៀតផង។
យើងខ្ញុំសូមបញ្ជាក់ថា Bavar-373 គឺមីស៊ីល រយៈចម្ងាយឆ្ងាយមួយប្រភេទ ដែលគេអាចបាញ់ពីដីទៅផ្ទៃអាកាស។ Bavar-373 វាគឺជាផលិតផលក្នុងស្រុកដំបូងគេ ដែលប្រើដោយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ផ្ទាល់តែម្តង ប្រសិនបើយើងនិយាយអំពី សមត្ថភាពរបស់វាកាលពីក្នុងឆ្នាំ 2019 វិញនោះ គឺវាមានសមត្ថភាពមិនចាញ់ S-300 របស់រុស្ស៊ីប៉ុន្មានទេ។
ផ្ទុយទៅវិញ ការកែរលម្អរជាបន្តបន្ទាប់ប៉ុន្មានឆ្នាំចុងក្រោយ ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយពីដីទៅអាកាសរបស់យើង វាបានក្លាយទៅជាគូរប្រជែងដ៏សក្តិសមជាមួយនឹងប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិកខ្លាំងជាងគេ។
គួរកត់សម្គាល់ថា មន្ត្រីអ៊ីរ៉ង់បានធ្វើការអះអាងយ៉ាងម៉ឺងម៉ាត់អំពី Bavar-373 ថ្មីរបស់ខ្លួន វាក៏ត្រូវបានក្រុមអ្នកជំនាញជាច្រើននៅក្នុងពិភពលោកបានលើកឡើងថា ការអួតរបស់ពួកគេវាហាក់ដូចជាលើសពីសមត្ថភាពរបស់ខ្លួនបន្តិចហើយ។
ជាឧទាហរណ៍៖ អ៊ីរ៉ុងបាននិយាយថា Bavar-373 ចុងក្រោយបង្អស់អាចស្ទាក់ចាប់យន្តហោះចម្បាំងជំនាន់ទី 5 ដូចជា យន្តហោះ F-35 Lightning របស់ Lockheed Martin ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយ ដោយខាងអាមេរិកបានរចនាឡើងដើម្បីគេចពីការចាប់របស់រ៉ាដាយ៉ាងពិសេសនោះ។
ម្យ៉ាងទៀតសូមអ្នកទាំងអស់គ្នាគួរពិចារណាថា ប្រសិនបើ Bavar-373 អាចមានសមត្ថភាពរហូតអាចរុករក និងតាមដានគោលដៅរហូតដល់ 100 គោលដៅតាមអាកាសក្នុងពេលដំណាលគ្នាពិតមែននោះ ម្ល៉េះអ៊ីរ៉ុងគួរតែក្លាយទៅជាប្រទេសដែលមានប្រព័ន្ធការពារដែនអាកាសខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកបាត់ទៅហើយ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ក្រុមការងាររបស់ Newsweek បានព្យាយាមទាក់ទងទៅកាន់ក្រសួងការបរទេសអ៊ីរ៉ង់ តាមរយៈអ៊ីមែលកាលពីថ្ងៃចន្ទ ដើម្បីសុំការអត្ថាធិប្បាយជុំការវែកញែកខាងលើនេះផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីមានការអះអាងខាងលើ ក្រុមការងាររបស់ Newsweek បានចូលទៅអាននៅក្នុងគេហទំព័រយោធាផ្លូវការរបស់អ៊ីរ៉ុងរួចហើយថា Bavar-373 ដែលបានធ្វើបច្ចុប្បន្នភាពជាច្រើនលើកន្លងមកនេះ គឺវាមានសមត្ថភាពអាចបាញ់ក្នុងចម្ងាយលើសពី 186 ម៉ាយ (300 Km) និងអាចបាញ់ឡើងក្នុងរយៈកម្ពស់រហូតដល់ទៅ 75 ម៉ាយ (120Km)។
គួររំឮកថា មិនខ្វល់ថាការអះអាងរបស់អ៊ីរ៉ង់អំពី Bavar-373 ជារឿងពិតឬក៏ជាការនិយាយបំភ្លើសយ៉ាងណាទេ តែចំពោះ “ការសាកល្បងរបស់ពួកគេទៅកាន់ពិភពលោកវាគឺជារឿងពិត”។
អ៊ីរ៉ង់គឺជាប្រទេសមួយដែលធ្លាប់មានប្រវត្តិសហការជាយុទ្ធសាស្រ្ត ជាមួយនឹងបណ្តាប្រទេសកុំម្មុយនីសជាច្រើន ឧទាហរណ៍ដូចជារុស្ស៊ី និងចិន ជាដើម។
ហេតុដូច្នេះហើយប្រសិនបើពួកគេទាំងនោះ សហការជាមួយគ្នាម្តងទៀត ប្រាកដណាស់ពិភពនិងអាចជួបនៅការគំរាមកំហែងជាមិនខាន។