ឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ប្រទេសចិននាពេលនេះ គឺកំពុងវាយលុកនៅក្នុងទីផ្សាពិភពលោកដែលជាកក្តាមួយបានរួមចំនែកបន្ថែមឲ្យមានភាពតានតឹងខាងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប កាន់តែខ្លាំងឡើង។
Bloomberg បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ នេះថា ការដណ្តើមយកនូវចំនែកទីផ្សាធំៗនៅក្នុងពិភពលោក វាគឺជាគោលដៅរបស់រដ្ឋាភិបាលចិនក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។
ខាងទីក្រុងប៉េកាំងបានបង្ហាញអំពីផែនការចុងក្រោយរបស់ខ្លួន តាមរយៈការលើកទឹកចិត្តដល់សារជីវកម្មក្នុងស្រុកត្រូវមានសន្ទុះជាមុនសិន។ យ៉ាងណាមិញ ការធ្វើបែបនេះ គឺត្រូវបានមេដឹកនាំរបស់ទីក្រុងប៉េកាំងបានរំពឹងយ៉ាងទូលំទូលាយថា កម្មវិធីជំរុញមួនេះ យើងត្រូវផ្តើមឲ្យមានលើកទឹកចិត្តឲ្យមានការទិញក្នុងស្រុកនៅឆ្នាំ 2024 ជាមុនសិន ហើយវានិងរុញច្រានឲ្យសេដ្ឋទាំងមូលនិងមានសន្ទុះកាន់តែខ្លាំងឡើង។ តែផ្ទុយទៅវិញ មានអ្នកសេដ្ឋកិច្ចជាច្រើនបានចោទជាសំនួរថា តើរដ្ឋាភិបាលចិននឹងត្រូវចំណាយប៉ុន្មាន?
ប្រសិនបើយើងនិយាយតែ នៅក្នុងទីក្រុង Suzhou ក្នុងខេត្ត Jiangsu ដែលជាខេត្តមួយដែលមានសេដ្ឋកិច្ចល្អជាងគេនោះ រដ្ឋាភិបាលរបស់ប្រទេសចិន បានប្រកាសការឧបត្ថម្ភជាធនធាន ដែលមានតម្លៃប្រមាណ 100 លានយន់ រួចទៅហើយ គឺសម្រាប់ប្រជាជនរបស់ខ្លួនដែលបានទិញនូវរថយន្តក្នុងស្រុករបស់ខ្លួន (EV) ដោយខាងរដ្ឋាភិបាលជួយចេញថ្លៃចំណាយ រហូតដល់ 6,000 យន់ក្នុងមួយគ្រឿង និង 20 លានយ័នផ្សេងទៀតដែលជាលុយរួម សម្រាប់ជួយចេញការចំណាយលើគ្រឿងប្រើប្រាស់ចាស់ៗក្នុងស្រុកជាដើម។
បើទោះជាយ៉ាងណាក៏ដោយ ខាងទីក្រុងប៉េកាំងមិនបានបញ្ជាក់អំពីចំនួនសាច់ប្រាក់ដែលខ្លួនបានត្រៀមផ្តល់នោះទេ តែក្នុងនោះខាងមន្ត្រីបានពិពណ៌នាថា វាគឺជាហិរញ្ញប្បទានមួយចំនួនពីខាងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ការចំណាយរបស់ប្រជាជនចិន ថ្វីត្បិតតែវាជាលក្ខណៈគ្រួសារក៏ពិតមែន តែសកម្មភាពខាងលើនេះគឺបានបង្ហាញថា វាគឺជាចំណុចដ៏សំខាន់នៃការគាំទ្រសារពើពន្ធ។ ការឧបត្ថម្ភធន នឹងត្រូវបានផ្តល់ជូនដល់អ្នកប្រើប្រាស់ដែលបានទិញរថយន្ត EV ថ្មី ឬការទិញរថយន្តដែលសន្សំសំចៃថាមពលផ្សេងទៀតដែលផលិតនៅក្នុងស្រុក វាក៏ជាមូលដ្ឋាននៃការចែករំលែកការចំណាយមួយចំនួនផងដែរ។
តើអ្នកមានចម្ងល់ទេថា តើទង្វើលទាំងនេះ វានឹងជួយឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញមែនឬទេ?
លោកប្រធានាធិបតី Xi បានអំពាវនាវឱ្យផ្តោតលើឧស្សាហកម្មដែជឿនលឿន ជាពិសេសគឺភាពជោគជ័យនៃរថយន្តអគ្គិសនី EV របស់ប្រទេសខ្លួន ហើយចំពោះនិមិត្តសញ្ញានៃកិច្ចខិតខំប្រឹងប្រែងមួយនេះហើយ វាគឺជាមូលហេតុចម្បងដែលថ្នាក់ដឹកនាំត្រូវតែជួយដល់ពួកគេវិញ។