រដ្ឋបាលចំណីអាហារ និងឪសថរបស់សហរដ្ឋអាមេរិក (FDA)បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សំណាករបស់ទឹកដោះគោ Pasteurized ដែលត្រូវបានគេយកទៅធ្វើតេស្តនោះ គឺទទួលបានជាលទ្ធផលវិជ្ជមាន គឺវាផ្ទុកនៅមេរោគផ្តាសាយបក្សី នេះបើយោងតាមការចុះដោយ VOA កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤។
ប្រភពពដដែលបានឲ្យដឹងទៀតថា ទីភ្នាក់ងាររបស់អាមេរិកនាពេលនេះបានធ្វើការយ៉ាងយកចិត្តទុកដាក់ និងបានសង្កត់ធ្ងន់ថា មេរោគដែលពួកយើងបានរកឃើញនៅក្នុងទឹកដោះគោ ភasteurized វាគឺជាហានិភ័យមួយដ៏ខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់ ដោយខាងមន្ត្រីបានបន្ថែមថា ពួកគេកំពុងបន្តសិក្សាពីបញ្ហានេះ។
ខាង FDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រហូតមកដល់សព្វថ្ងៃនេះ ពួកយើងនៅតែអាចផ្លាស់ប្តូរការវាយតម្លៃរបស់យើងនោះទេថា អ្នកប្រើប្រាស់ពិតជាអាចទទួលបាននូវទឹកដោះគោដែលមានសុវត្ថិភាពពេញលេញនោះឡើយ” ។
គួរបញ្ជាក់ថា ការប្រកាសបែបនេះ គឺបានកើតឡើងបន្ទាប់ពីជិតមួយខែ នៃជំងឺគ្រុនផ្តាសាយបក្សីត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅក្នុងសត្វគោដែលចិញ្ចឹមយកទឹកដោះយ៉ាងតិចចំនួន ៨ កន្លែង ទូទាំងសហរដ្ឋអាមេរិកតែម្តង។
បើយោងតាមរយៈ លោក Lee-Ann Jaykus ដែលជាអ្នកជំនាញផ្នែកមីក្រូជីវសាស្រ្ត និងជាអ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យ North Carolina បាននិយាយថា ការធ្វើតេស្តដោយមន្ទីរពិសោធន៍ដែលពួកគេបានប្រើ គឺបានរកឃើញសារធាតុហ្សែនរបស់មេរោគ តែបន្ទាប់ពីនោះសូម្បីតែយើង យកមេរោគនោះទៅសម្លាប់ដោយកំដៅយ៉ាងណាក្តី តែចំពោះការធ្វើតេស្តចុងក្រោយដោយប៉ាស្ទ័រនៅតែបង្ហាញថា មេរោគនោះគឺវាមិនបានបាត់បង់ទាំងស្រុងឡើយ។
លោក Jaykus បាននិយាយបន្តទៀតថា ឥឡូវនេះពួកយើងមិនទាន់អាចបង្ហាញភ័ស្តុតាងណាមួយឲ្យជាក់លាក់ទេ តែយើងនិងធ្វើការជាមួយ FDA បន្ថែមទៀត ដើម្បីបង្ហាញពីរបៀបនៃការឆ្លងមេរោគមួយនេះឲ្យកាន់តែច្បាស់។